ឥណ្ឌូនេស៊ីគ្រោងដាក់ចេញវិធានការអនុគ្រោះពន្ធលើការលក់អចលនទ្រព្យ និងរថយន្ត

0

ដោយៈ សុខុម

ហ្សាការតា: ឥណ្ឌូណេស៊ី នឹងដាក់ចេញវិធានការអនុគ្រោះពន្ធថ្មី លើការលក់អចលនទ្រព្យ និងរថយន្តក្នុងឆ្នាំ២០២២ នេះក្នុងគោលបំណងព  ន្លឿនការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ខ្លួនពីវិបត្តិកូវីដ-១៩។

មន្ត្រីកំពូលៗនៃប្រទេ សនេះបានទម្លាយឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី១៦ មករា គម្រោងដាក់ចេញវិធានការ អនុគ្រោះពន្ធនេះបានធ្វើឡើង ខណៈអាជ្ញាធរត្រៀមខ្លួន សម្រាប់ស្ថានការណ៍រីករាលដាលវីរុសបំប្លែងខ្លួនថ្មី “អូមីក្រុង”។

ករណីឆ្លងថ្មីៗក្នុងប្រទេសនេះ បានកើនឡើងដល់១.០៥៤ករណីកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេល៣ខែមកនេះ ស្របពេលមានសេចក្ដីការណ៍ អំពីការឆ្លងវីរុសបំប្លែងខ្លួនថ្មី “អូមីក្រុង”។

ប្រទេសនេះ បានរាយការណ៍អំពីការឆ្លងថ្មីចំនួន៨៥៥ករណី កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅ ដោយធ្វើឱ្យករណីសរុបនៃការឆ្លងវីរុសកូវីដ-១៩ ក្នុងប្រទេសនេះកើនឡើងរហូតដល់៤,២៧លានករណី។

លោក Airlangga Hartarto រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចបានថ្លែង ក្នុងសន្និសីទមានព័ត៌មានតាមប្រព័ន្ធអនឡាញថា រដ្ឋាភិបាលនឹងផ្តល់ការបញ្ចុះតម្លៃ៥០% លើភាគរយលើអាករលើតម្លៃបន្ថែម (VAT) សម្រា​ប់ការលក់ផ្ទះ ដែលមានតម្លៃក្រោម២ពាន់លានរូពី (១៤០.០០០ម៉ឺនដុល្លារអាមេរិក) និង២៥%សម្រាប់ផ្ទះ ដែលមានតម្លៃចាប់ពី២ពាន់លានរូពី ដល់៥ពាន់លានរូពី រហូតដល់ខែមិថុនា។

រដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ថា កម្មវិធីបញ្ចុះពន្ធមួយចំនួនក៏នឹងត្រូវដាក់ចេញផងដែរ សម្រាប់ការលក់រថយន្ត ដែលមានតម្លៃក្រោម២៥០លានរូពី ដោយកម្មវិធីខ្លះ នឹងផុតសុពលភាពនៅត្រឹមដំណាច់ខែមីនា ហើយកម្មវិធីខ្លះទៀតនឹងផុតសុពលភាពនៅត្រឹមដំណាច់ខែកញ្ញា។

រដ្ឋាភិបាលក៏បានផ្តល់ការបន្ធូរបន្ថយពន្ធ សម្រាប់ការលក់អចលនទ្រព្យ និងរថយន្តផងដែរកាលពីឆ្នាំ២០២១ ក្រោមកម្មវិធីខុសៗគ្នាដែលបានផុតសុពលភាពក្នុងខែធ្នូ កន្លងទៅ៕  Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here