តើអ្នកណាខ្លះជាកំពូលមហាសេដ្ឋីប្រចាំប្រទេសនៅតំបន់អាស៊ានទាំង១០

0

ដោយ: ម៉ាលីស

       អាស៊ានៈ កំពូលមហាសេដ្ឋីធំៗនៅក្នុងតំបន់អាស៊ាន ហាក់មិនសូវមានភាពលេចធ្លោខ្លាំងពេកនោះទេ ក្នុងក្របខ័ណ្ឌពិភពលោក ប៉ុន្តែពួកគេមានទ្រព្យសម្បត្តិមហាសាល និងរាប់ពាន់លានដុល្លារអាមេរិក។

១០. ឡាវ

លោក Khamtai Siphandone វ័យ៩៦ឆ្នាំ ជាសេដ្ឋីនាំមុខគេនៅក្នុងប្រទេសឡាវចាប់ពីឆ្នាំ ២០១៨ រហូតដល់ដើមឆ្នាំ២០២១ នេះ។ អតីតអ្នកនយោបាយរូបនេះ មានទ្រព្យសម្បត្តិសុទ្ធប្រមាណ៨០០-៨៦០ លានដុល្លារ។ (យោងតាមការចុះផ្សាយរបស់ prospects )។

លោក Khamtai Siphandone ជាអតីតប្រធានាធិបតីឡាវចាប់ពីខែកុម្ភៈឆ្នាំ១៩៩៨ ដល់ខែមិថុនា ឆ្នាំ ២០១៦។

៩. មីយ៉ាន់ម៉ា

លោកTay Zaជាមហាសេដ្ឋីជំនួញភូមា និងជាប្រធានក្រុមហ៊ុន Htoo Group of Myanmar ។ ។ បុរសវ័យ៥៧ឆ្នាំរូបនេះ ជាសហគ្រិនមីយ៉ាន់ម៉ាដំបូងគេ ដែលបានបង្ហាញមុខនៅលើទំព័រទស្សនាវដ្តី Forbes Asia ហើយនៅតែជាបុរសដែលមានជាងគេបំផុត នៅក្នុងប្រទេសរហូតដល់ឆ្នាំ ២០២១ នេះ។

ទ្រព្យសម្បត្តិសុទ្ធរបស់ Tay Za ប៉ាន់ប្រមាណមានចំនួន១.២ពាន់ លានដុល្លារ។

 

៨. កម្ពុជា

អ្នកឧកញ៉ា គិត ម៉េង មានទ្រព្យសម្បត្តិប្រមាណ១.៦ពាន់លានដុល្លារ ជាបុគ្គលមានជាងប្រចាំប្រទេសកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ prospects និងទិន្នន័យចុងក្រោយពី wikipedia។

លោកជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលកាន់កាប់ ក្នុងចំណោមក្រុមហ៊ុនជាច្រើនទៀត រួមមាន ក្រុមហ៊ុន Cellcard ក្រុមហ៊ុន Royal Railways បណ្តាញទូរទស្សន៍ និងទូរគមនាគមន៍ CBS ទំនប់វារីអគ្គិសនីសេសានក្រោម២ ក្រុមហ៊ុន Chailease Royal Leasing និង Chailease Royal Finance ដែលចាប់ដៃគូជាមួយ Chailease របស់តៃវ៉ាន់ សាជីវកម្មផ្សព្វផ្សាយកម្ពុជា និង CamGSM ។ល។

៧. វៀតណាម

លោក Pham Nhat Vuong ជាម្ចាស់ទ្រព្យសម្បត្តិសរុបប្រមាណ ៧.២ពាន់លានដុល្លារ នៅដើមឆ្នាំ២០២១ យោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forbes ។ មហាសេដ្ឋីវៀតណាមវ័យ៥៣ឆ្នាំរូបនេះ កាន់កាប់អង្គភាពជាច្រើនៅក្នុងស្រុករួមមាន ផ្សារទំនើប រមណីយដ្ឋានធំៗ អចលនទ្រព្យ ផលិតកម្មរថយន្ត និងសាកលវិទ្យាល័យ។

៦. ម៉ាឡេស៊ី

ប្រភពពីទស្សនាវដ្ដី Forbes លោក Robert Kuok ក្នុងវ័យ ៩៨ ឆ្នាំជាបុរសដែលមានជាងគេបំផុត នៅក្នុងប្រទេសម៉ាឡេស៊ី។ លោកជានាយកក្រុមហ៊ុន Kuok ដែលគ្រប់គ្រងលើសណ្ឋាគារ អចលនទ្រព្យ និងក្រុមហ៊ុនទំនិញរាយ។

មហាសេដ្ឋីរូបនេះ ជាម្ចាស់ទ្រព្យសម្បត្តិប្រមាណ១១.៩ពាន់លានដុល្លារ គិតដល់ដើមឆ្នាំ ២០២១។

៥. ហ្វីលីពីន

បងប្អូនបង្កើតទាំង៦ នៃត្រកូលSy ជាមហាសេដ្ឋីកំពូលនៅហ្វីលីពីន។ ទ្រព្យសម្បត្តិសុទ្ធពួកគេ រួមបញ្ចូលគ្នាមានប្រមាណ១៣.៩ពាន់លានដុល្លារ។

បងប្អូននេះ កាន់កាប់ភាគហ៊ុនក្រុមហ៊ុននានារួមមាន ហាងលក់ទំនិញ ផ្សារទំនើប ធនាគារ សណ្ឋាគារ អចលនទ្រព្យ រ៉ែ សាលារៀន និងគ្លីនិកសុខភាព ។ រីឯបងប្រុសធំលោក Henry Sy ក៏ជាស្ថាបនិកក្រុមហ៊ុន SM Prime Holdings ដែលជាក្រុមហ៊ុនសាជីវកម្ម កាន់កាប់ផ្នែកអាជីវកម្មទាំងអស់នៅក្នុងអាណាចក្រជំនួញរបស់ប្រទេស។

៤. សឹង្ហបុរី

មហាសេដ្ឋីជនជាតិចិនកាត់សិង្ហបុរីវ័យ៤៨ឆ្នាំ  Zhang Yong ជាស្ថាបនិកភោជនីយដ្ឋាន Haidilao International Holding Ltd restaurant group ដែលល្បីខាងម្ហូបអាហារ។ គិតត្រឹមចុងឆ្នាំ ២០១៨ ស៊ុបឆ្នាំងដីរបស់ Haidilao មានហាងលក់ដោយផ្ទាល់ចំនួន៤៦៦កន្លែង និង ប្រតិបត្តិការនៅក្នុងទីក្រុងជាង១០០លើពិភពលោក ។

លោក Zhang Yong ជាម្ចាស់ទ្រព្យប្រមាណ១៩ពាន់លានដុល្លារអាមេរិកនាដើមឆ្នាំនេះ។

៣. ឥណ្ឌូនេស៊ី

លោកBudi Hartono និងបងប្រុស លោក Michael Hartono ជាប់ឈ្មោះលើទស្សនាវដ្តី Forbes ក្នុងនាមជាបុរសមានបំផុត នៅឥណ្ឌូណេស៊ីតាំងពីឆ្នាំ២០១៩ មកទល់នឹងពេលនេះ ជាមួយនឹងទ្រព្យសម្បត្តិរួមប្រមា​ណ២១.៥ពាន់លានដុល្លារអាមេរិក។

លោកជាម្ចាស់ ក្រុមហ៊ុនផលិតបារី kretek ធនាគារមជ្ឈមណ្ឌលអាស៊ី និងក្រុមហ៊ុនពាណិជ្ជកម្ម Djarum។

២. ថៃ

បុរសមានបំផុតនៅប្រទេសថៃគឺលោក Dhanin Chearavanont ដែលជាម្ចាស់ក្រុមហ៊ុនអាហារសម្រន់ CP។ មហាសេដ្ឋីវ័យ៨២ ឆ្នាំរូបនេះមានទ្រព្យសរុបប្រមាណ ២៧.៣ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការប៉ាន់ស្មានចុងក្រោយរបស់ Forbes។

១. ព្រុយណេ

ព្រះអង្គម្ចាស់Hassanal Bolkiah ជាមេដឹកនាំមូស្លីម នាយករដ្ឋមន្រ្តី និងជាស្ដេច នៃប្រទេសប្រុយណេបច្ចុប្បន្ន លោកកាន់កាប់លើទ្រព្យសម្បត្តិប្រមាណ២៩ពាន់លានដុល្លារអាមេរិក។ ឆ្នាំនេះមហាសេដ្ឋីកំពូលរបស់ប្រុយណេមានវ័យ៧៥ឆ្នាំហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here