ដោយ វុត្ថា
ភ្នំពេញ៖ ក្រោយជំនួបជាប្រតិ្តសាស្ត្ររវាងមេដឹកនាំកូរ៉េខាងជើង និងខាងត្បូងជាបន្តបន្ទាប់នាពេលកន្លងមកនេះ ប្រទេសកូរ៉េខាងត្បូងមានបំណងបង្កើតទីក្រុងឆ្លាត (Smart City) នៅក្នុងប្រទេសកូរ៉េខាងជើង ដើម្បីរឹតចំណងការទូត និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែស្និតស្នាល ដែលជាគូសត្រូវនឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំ។
បើតាមរបាយការណ៍សារព័ត៌មាន Govlnsider បានចេញផ្សាយកាលពីពេលថ្មីនេះ ថា បើគ្មានការរំខានពីទីក្រុងព្យុងយ៉ាងនោះទេ អង្គការអន្តរជាតិនៃរដ្ឋាបាលទីក្រុងសេអ៊ូល និងវិទ្យាស្ថាន ICT នឹងសាងសង់ទីក្រុងឆ្លាត នៅក្នុងទឹកដីនៃទីក្រុងព្យុងយ៉ាងប្រទេសកូរ៉េខាងជើង។
លោក Lee Kyong-yol អគ្គលេខាធិការរបស់អង្គការ World Smart Sustainable Cities Organization បានឲ្យដឹងថា អង្គការទីក្រុងប្រកដោយភាពវ័យឆ្លាត ពិភពលោក (World Smart Sustainable Cities Organization) នឹងសាងសង់ទីក្រុងក្រុងឆ្លាតនៅក្នុងទីព្យុងយ៉ាង ក្នុងគោលបំណងធ្វើការរួមគ្នា ជាមួយបណ្តាទីក្រុងកូរ៉េខាងជើង ដើម្បីអោយមានការអភិវឌ្ឍន៍ល្អ និងមានភាបឆ្លាតវៃ។
ទីក្រុងព្យុងយ៉ាង នឹងអនុញ្ញាតឲ្យចូលរួមជាមួយទីក្រុងសេអ៊ូល ទីក្រុងប៉េកាំង ទីក្រុងសឹង្ហបុរី ទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោន ក្នុងការសម្ភោធបណ្តាញទីក្រុងឆ្លាង ពោលគឺនឹងចាប់ផ្តើមសម្ពោធជាផ្លូវការ នៅពាក់កណ្តាលខែកញ្ញាឆ្នាំ២០១៩ ខាងមុខនេះ។ វេទិកាមួយនឹងត្រូវបានផ្តល់ឱ្យអភិបាលក្រុងនានា មកពីប្រទេសទាំងនេះចូលរួម ហើយត្រូវបានគេដាក់ឈ្មោះថា បណ្តាញ North East Asian Smart City។
កិច្ចចរចាសន្តិភាព រវាងប្រទេសកូរ៉េទាំងពីនៅក្នុងឆ្នាំនេះ បានធ្វើអោយទីក្រុងព្យុងយ៉ាង និងទីក្រុងសេអ៊ូលនៅឆ្នាំនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងគំនិតផ្តួចផ្តើម ក្នុងការបង្កើតទីក្រុងឆ្លាតនេះ (Smart City)៕