បន្លែធម្មជាតិដាំជាមួយទឹកក្នុងលក្ខខ័ណ្ឌអាកាសធាតុដ៏ត្រជាក់ត្រូវបានចែកចាយនៅទីក្រុងភ្នំពេញ

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនសុខាអូតែលបាន និងកំពុងវិនិយោគដដាំបន្លែផ្គត់ផ្គង់ទីផ្សារក្រុងភ្នំពេញ ក្នុងមួយថ្ងៃប្រមាណ១០០០គីឡូ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។

លោកមុំ ដែន ​អនុប្រធានកសិដ្ឋានដាំដុះបន្លែលើភ្នំបូកគោ បានឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ក្រុមហ៊ុនសុខាបានវិនិយោគផ្ទៃដីដាំបន្លែជិត១០ហិកតានេះ បែងចែកជាពីរផ្នែក គឺបន្លែដាំលើទឹកចំនួន៦ហិកតា និងបន្លែដាំលើដីចំនួនជាង៣ហិកតា។

លោកបន្ថែមដូច្នេះថា “ការដាំដុះ គឺយើងដាំស្របតាមស្តង់ដារ GAP យើងដាំដោយមិនប្រើថ្នាំឬជីគីមី គឺយើងដាំតាមបច្ចេកទេសទំនើប”។

លោកមុំ ដែនបានបន្តឲ្យដឹងថា នៅក្នុងកសិដ្ឋាននេះ មានដាំដូចជា បន្លែស្លឹក មានចំនួន ៣០មុខ ក្នុងនោះបន្លែសាឡាត់ មាន ១០មុខ(បន្លែសាឡាត់អឺរ៉ុប…) ប្រភេទស្ពៃ មាន ៥មុខ ហើយក៏មានដាំសណ្តែក ប៉េងប៉ោះ ម្ចេសប្លោក ការ៉ុត ឆៃថៅជាដើម។ ចំពោះរយៈពេលដាំ សម្រាប់បន្លែស្លឹក អាចប្រមូលផលបានត្រឹម ២៥ថ្ងៃ ទៅ ៣៥ថ្ងៃបន្ទាប់ពីថ្ងៃដាំ។ ចំណែកបន្លែផ្លែ ប្រើពេលចន្លោះពី ៥០ថ្ងៃទ ៧០ថ្ងៃ ទៅតាមប្រភេទបន្លែ។

បន្លែទាំងនេះ ត្រូវបាននាំចេញចែកចាយទៅក្រុងភ្នំពេញ កំពង់សោម និងខេត្តសៀមរាប។

បើតាមលោក មុំ ដែន សម្រាប់តែក្រុងភ្នំពេញ ការផ្គត់ផ្គង់ក្នុង១ថ្ងៃជាង១តោន ទៅតាមផ្សារទំនើប និងកន្លែងលក់បន្លែសរីរាង្គ ទូទាំងរាជធានីភ្នំពេញ។ ចំណែកប្រហាក់ប្រហែល នឹងតម្លៃលក់នៅលើទីផ្សារដែរ។

ប​ន្លែទាំងនេះ ត្រូវបានផ្គត់ផ្គង់នៅគ្រប់ទីតាំង សណ្ឋាគារសុខាទាំងអស់ ដើម្បីសុវត្ថិភាពជូនភ្ញៀវដែលចូលស្នាក់នៅ និងបរិភោគអាហារមានរសជាតិឆ្ងាញ់ និងមានសុវត្ថិភាពសំេាប់សុខភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here