ដោយៈ សហសេវិក
កូរ៉េៈ ស្ថាបត្យករដ៏ល្បីល្បាញជនជាតិជប៉ុន បានរំលេចនូវអន្តរកម្មសិល្បៈផ្នែកស្ថាបត្យកម្ម ជាមួយនឹងការច្របាច់បញ្ចូលគ្នារវាងសិល្បៈ និងធម្មជាតិ។
សារៈមន្ទីរឈ្មោះMuseum SAN គឺជាសារមន្ទីរផ្តោតលើអន្តរកម្មនៃសិល្បៈនិងធម្មជាតិ ដែលត្រូវបានឌីហ្សាញដោយស្ថាបត្យករសាមូរ៉ៃជប៉ុនលោកTadao Ando។ វាត្រូវបានបើកជាសាធារណៈនៅក្នុងខែឧសភាឆ្នាំ២០១៣។
Museum San មានទីតាំងស្ថិតក្នុងបរិយាកាសធម្មជាតិនៃជ្រលងភ្នំដ៏ស្រស់ស្អាត ក្នុងទីក្រុង Wonju ប្រទេសកូរ៉េខាងត្បូង។ សារមន្ទីរនេះរួមមាន មជ្ឈមណ្ឌលស្វាគមន៍, សួនផ្កា, សួនទឹក, សាលសមាធិ សួនថ្ម អគារមេ (Main Building) និងសាលតាំងពិពណ៌ស្នាដៃរបស់វិចិត្រករ ជនជាតិអាមេរិកដ៏ល្បីឈ្មោះJAMES Turrell ផងដែរ។
រចនាសម្ព័ននៃអគារមេ របស់សារមន្ទីរនេះគឺជាការផ្គុំបញ្ចូលនូវទម្រង់ចតុកោណ ត្រីកោណ និងរង្វង់ ដែលឆ្លុះបញ្ចាំងពីទស្សនវិជ្ជារបស់ស្ថាបត្យករក្នុងការភ្ជាប់មេឃ ផែនដី និងមនុស្ស។
Musuem SAN ជាកន្លែងដែលសិល្បៈនិងស្ថាបត្យកម្មសំយោគគ្នាយ៉ាងល្អឥតខ្ចោះ ជាមួយនឹងធម្មជាតិជុំវិញ និងការផ្លាស់ប្តូរនៃរដូវកាលទាំងបួនជាមួយនឹងពាក្យស្លោក”ផ្តាច់ដើម្បីភ្ជាប់ Disconnect to Connect៕