តើទីតាំងស្ពានតភ្ជាប់ពីកោះដាច់មកកាន់ផ្លូវជាតិលេខ៦អាស្ថិតនៅចំណុចណា?

0

    ដោយៈគង់ សូរិយា

      ភ្នំពេញៈ គំរោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ឲ្យបានមួយជុំ នឹងធ្វើឡើងនាពេលខាងមុខ ដែលស្ពានចំនួនពីរនឹងត្រូវសាងសង់ឡើង ក្នុងនោះមានស្ពានឆ្លងពីតំបន់កោះដាច់ មកកាន់ផ្លូវជាតិលេខ៦អាផងដែរ។

អនុរដ្ឋលេខាធិការ និងជាអញនកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងាកលពីពេលថ្មីៗនេះថា ការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ បាននិងកំពុងដំណើរការ ប៉ុន្តែស្ថានភាពនៃការសាងសង់យឺតជាងការគ្រោងទុក ដោយសារការដោះស្រាយផលប៉ះពាល់មិនទាន់ចប់ ខណៈការពង្រីកបន្តពីកំណាត់ផ្លូវថ្មីនេះបន្តពីគំរោងបច្ចុប្បន្ន នឹងបន្តនៅពេលខាងមុខ ដោយស្ពានចំនួនពីរនឹងសាងសង់ដើម្បីឲ្យផ្លូវថ្មីនេះបានពេញលេញ។

លោកបន្តថា “គំរោងសាងសង់ស្ពានពីកោះដាច់ នឹងតភ្ជាប់មកចំណុចប្រសព្វគ្នានឹងមហាវិថីឈ្នះ ឈ្នះ ឬផ្លូវកប់ស្រូវ”។ លោកបន្តថា “ទោះជាយ៉ាងណាយើងមិនទាន់ដឹងថា កំណាត់ផ្លូវនេះ នឹងសាងសង់នាពេលណានៅឡើយទេ”។

កាលពីពេលថ្មីៗនេះ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងថា កំណាត់ផ្លូវក្រវ៉ាត់ក្រុងទី៣ នឹងពន្យាពេលសាងសង់រយៈពេល១ឆ្នាំ ដោយសារការដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋមិនទាន់បញ្ចប់។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះផងដែរថា ការដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ ត្រូវចំណាយលុយច្រើនណាស់ ពិសេសការដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ ដែលជួបការលំបាក ប៉ុន្តែរដ្ឋាភិបាលនឹងប្រើច្បាប់អស្សាមីករណ៍ ដោយឈរលើផលប្រយោជន៍ជាតិជាធំ។

សម្តេចបានរំលឹកបន្តថា “ នៅអំឡុងពេលដោះស្រាយលើសំណង ដើម្បីសាងសង់ស្ពានអ្នកលឿងឬស្ពានត្សឹបាសា មានប្រជាពលរដ្ឋ២គ្រួសារមិនយល់ព្រម ទីបំផុតរដ្ឋាភិបាលយកច្បាប់អស្សាមីករណ៍មកប្រើ ដើម្បីអាច សាង​សង់ស្ពាននេះ ព្រោះស្ពាននេះមានផលប្រយោជន៍ធំណាស់សំរាប់ប្រជាពលរដ្ឋ”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here