ដោយ : គង់ សូរិយា
ភ្នំពេញ : នៅសល់ពេលតែជាងពីរសប្តាហ៍ទៀតប៉ុណ្ណោះ ពិព័រណ៌អចលនទ្រព្យកម្ពុជាសម្រាប់ឆ្នាំ២០១៨នេះ នឹងរៀបចំជាលើកទី៣នៅកម្ពុជា ជាមួយនឹងទំហំនៃការតាំងបង្ហាញកាន់តែគួរអោយ ចាប់អារម្មណ៍ជាងលើកមុនៗ។
ក្នុងព្រឹត្តិការណ៍ឆ្នាំនេះ វេទិកាសិក្ខាសាលាអប់រំស្តីអំពីទីផ្សារអចលនទ្រព្យកម្ពុជា នឹងដំណើរការ រយៈពេលពីរថ្ងៃពេញ ដោយជួបជាមួយអ្នកជំនាញសំខាន់ចំនួន១៣រូបនឹងចែករំលែកបទពិសោធន៍ និងចំណេះដឹងរបស់ពួកគេទាក់ទងនឹងការរីកចម្រើន និងចក្ខុវិស័យចំពោះមុខនៅក្នុងវិស័យនេះ។
វាគ្មិនសំខាន់ៗទាំងនោះ រួមមាន ទី១ លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ CPL ទី២ លោក James Whitehead នាយកប្រតិបត្តិគេហទំព័រផ្សព្វផ្សាយអចលនទ្រព្យ Yula.la (ប្រទេសឡាវ) ទី៣ លោក តេង រិទ្ធី ស្ថាបនិក និងនាយកក្រុមហ៊ុន R’ Investment Group ទី ៤ លោក Matthew Rendall ដៃគូជាន់ខ្ពស់របស់ក្រុមហ៊ុន Sok Siphana & Associates និងជាសមាជិកនៃក្រុមហ៊ុន ZicoLaw ទី៥ លោក Michael Verdy អ្នកគ្រប់គ្រងផ្នែកប្រតិបត្តិការប្រទេសវៀតណាមនិងអាស៊ីអាគ្នេយ៍
ទី ៦កញ្ញា Alice Hsieh ប្រធានផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនអចលនទ្រព្យ Position Property Services ទី៧ លោក Guillaume Massin ដៃគូ និងនាយកចាត់ចែងទូទៅនៃក្រុមហ៊ុន DFDL ទី៨ លោក Haijun Zeng ដៃគូនៃក្រុមហ៊ុន Ting & Association ទី៩ លោក Wanye Wang សហស្ថាបនិកនៃក្រុមហ៊ុន Lumi Arch Global ទី១០. កញ្ញា Doris Han អ្នកប្រឹក្សាផ្នែកច្បាប់ ទី១១. លោក Kam Chin Seng នាយកចាត់ការទូទៅនៃក្រុមហ៊ុនអភិវឌ្ឍន៍ N6A investment Co., Ltd., និងទី១២. លោក Simon Griffiths ជានាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Urban Asset Solutionsជាដើម។
ក្នុងវេទិការនេះ អ្នកជំនាញនីមួយៗ នឹងធ្វើបទបង្ហាញអំពីប្រធានបទល្អៗ ជុំវិញភាពរីកចម្រើន នៃវិស័យអចលនទ្រព្យកម្ពុជា ការណែនាំសម្រាប់អ្នកចង់វិនិយោគអចលនទ្រព្យលើ់កដំបូង ទិដ្ឋភាពផ្លូវច្បាប់នៃការវិនិយោគ កម្មសិទ្ធិស្របច្បាប់នៅកម្ពុជា ព្រមទាំងសក្តានុពលនៃតំបន់ វិនិយោគសំខាន់ៗនៅកម្ពុជា។
ក្នុងពិព័រណ៌អចលនទ្រព្យនឹងមានក្រុមហ៊ុនអចលនទ្រព្យ និងគម្រោងលំនៅដ្ឋានដាក់តាំង បង្ហាញជាច្រើន។ ក្នុងនោះរួមមាន៖ ក្រុមហ៊ុន Creed Group គម្រោង Orkide Villa ក្រុមហ៊ុន ព្រីនស៍រៀលអ៊ីស្ទេត(ខេមបូឌា)គ្រុប គម្រោង The Parkway គម្រោង The Palm ក្រុមហ៊ុន Aristo Developers គម្រោង One Park គម្រោង Phnom Penh Harbour គម្រោង Le Bassac គម្រោង North Park Condominium គម្រោង Residences Bel Air ក្រុមហ៊ុន Pafilia ក្រុងហ៊ុន Position Property Servicesជាដើម។
ក្រៅពីនេះក៏មានការតាំងបង្ហាញពីវិស័យហិរញ្ញវត្ថុមួយចំនួន ដែលរួមមាន៖ ធនាគារ ANZ Royal ធនាគារភ្នំពេញពាណិជ្ជ ធនាគារ PPCBank និងធនាគារ RHB។ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៩ និង ២០ ខែ តុលា ឆ្នាំ ២០១៨ នេះដោយមានគេហទំព័រ កាសែតជាច្រើនជាដៃគូព៌តមាន ដូចជា គេហទំព័រអចលនទ្រព្យឈានមុខគេនៅកម្ពុជា Propertyarea.asia, Freshnews ជាដើម។
សម្រាប់ការឧបត្ថម្ភ ឬការទិញកន្លែងតាំងពិព័រណ៍សូមទាក់ទង:
● ភាសាខ្មែរ និងចិន: [email protected] ឬទូរស័ព្ទ (+855) 93 552 305 និង (+855) 78 637 323
● អង់គ្លេស: [email protected] ឬទូរស័ព្ទ (+855) 12 599 669 និង (+855) 81 599 669