តោះមកចដឹងពីតម្លៃអាផាតមិននៅក្នុងទីក្រុងសំខាន់ៗក្នុងតំបន់អាស៊ីអាគ្នេយ៍

0

ដោយៈសុផារី

អាស៊ី: វេបសាយអចលនទ្រព្យអន្តរជាតិមួយ Numbeo ថ្មីៗក្នុងឆ្នាំ២០២២នេះ បានធ្វើការប្រៀបធៀប តម្លៃអចលនទ្រព្យប្រភេទអាផាតមិន ក្នុងទីក្រុងទេសចរណ៍សំខាន់ៗ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ក្នុងរបាយការណ៍ខាងលើបានឱ្យដឹងថា នៅក្នុងទីក្រុងភ្នំពេញរបស់កម្ពុជា តម្លៃអាផាតមិនមានតម្លៃជាមធ្យមប្រហែល ២.៥០៨ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ដែលជាតម្លៃសមរម្យមួយប្រៀបធៀបទៅនឹងទីក្រុងផ្សេងទៀត។

ទីក្រុងសិង្ហបុរី ប្រទេសសិង្ហបុរី អាផាតមិនមានតម្លៃថ្លៃជាងគេបំផុតនៅក្នុងតំបន់ ដោយមានតម្លៃដល់ទៅ១៨.៤៨៣ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

ប្រទេសជាតិខាងកម្ពុជាគឺ ទីក្រុងបាងកក ប្រទេសថៃ អាផាតមិនមានតម្លៃ៥.១៥៣ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ និងទីក្រុងហូជីមិញ ប្រទេសវៀតណាម ៤.៧៤៨ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

ចំណែកទីក្រុងម៉ានីល ប្រទេសហ្វីលីពីន៣.៦១៤ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ២.៧៧១ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

ទីក្រុងដែលមានតម្លៃអាផាតម៉ិនថោកជាងទីក្រុងភ្នំពេញមាន ដូចជា: ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ២.៣៨៤ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ទីក្រុងហាណូយ ប្រទេសវៀតណាម ២.០៩៨ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ទីក្រុងឆៀងម៉ៃ ប្រទេសថៃ ២.០៣០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី ២.០១៣ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ៕

LEAVE A REPLY

Please enter your comment!
Please enter your name here