ដោយៈគង់ សូរិយា
ភ្នំពេញៈ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ពីការត្រៀមរៀបចំពិធីបុណ្យ ចូល ឆ្នាំ ថ្មី ប្រពៃណី ជាតិ ខ្មែរ ឆ្នាំ នេះ រាជធានីភ្នំពេញ នឹង រៀបចំ សង្ក្រាន្ត វត្តភ្នំធម្មតា ដើម្បី ទទួល ទេវតា ឆ្នាំ ថ្មី និង បង្កលក្ខណៈ ឱ្យ បងប្អូន ប្រជាពលរដ្ឋ យើង សប្បាយ រីក រាយ ប៉ុន្តែបងប្អូន មេត្តា ចូលរួម ទប់ស្កាត់ កូវីដ ទាំង អស់ គ្នា។
រយៈ ពេល ២ឆ្នាំ ជាប់ៗគ្នាមក ហើយ ដែល ពិធី បុណ្យ ចូលឆ្នាំ ថ្មី ប្រពៃណី ជាតិ របស់ ខ្មែរ យើងត្រូវបានអាក់ខាន មិន ឱ្យ មាន ការ ជួប ជុំ ប្រមូលផ្ដុំ មនុស្ស ច្រើន កុះករ តែពិធី ទទួលទេវតា នៅ តែ ធ្វើ ទៅ តាម ប្រពៃណី ទំនៀម ទម្លាប់ នៅ តាម ផ្ទះ រៀងៗខ្លួន ដេីម្បី ចូល រួម ទប់ស្កាត់ ការរីករាលដាល នៃ ជំងឺ កូវីដ ១៩ តាម ការ ណែនាំ របស់ រាជរដ្ឋាភិបាល ។ ប៉ុន្តែ សម្រាប់ ឆ្នាំ នេះ ពី ធីបុណ្យ ចូល ឆ្នាំ ថ្មី ប្រពៃណី ជាតិ ខ្មែរ យើង ត្រូវ បាន រាជរដ្ឋាភិបាល អនុញ្ញាត ឱ្យ ធ្វើ ពិធី និង មានការ ជួប ជុំ កម្សាន្ត សប្បាយ ជាធម្មតា ។
មុន ស្ថានភាព ជំងឺ កូវីដ ១៩ ជារៀងរាល់ឆ្នាំក្នុងឱកាស បុណ្យ ចូល ឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរ បើទោះ បីប្រជា ពលរដ្ឋ រាជ ធានី ភ្នំពេញភាគច្រើន បានចាក ចេញ ទៅ ស្រុក កំណើត ឬទៅ លេង កំ សាន្តនៅតាម រម ណី យ៏ ដ្ឋាន និងបណ្តាខេត្ត/ក្រុងនានាក្តី ប៉ុន្តែក៏នៅ មានបងប្អូន ប្រ ជាពលរដ្ឋ មួយចំ នួន នៅចាំទទួលស្វាគ មន៏ ទេវតាឆ្នាំថ្មី និង ចូល រួម អបអរ សាទរក្នុង ពិធីបុណ្យចូលឆ្នាំ ខ្មែរ នៅភ្នំពេញជា ច្រើនផង ដែរ ដើម្បី បង្ក ភាពសប្បាយ រីករាយ ដល់ប្រ ជា ពល រដ្ឋផងនោះ អា ជ្ញា ធររាជធានីភ្នំពេញ បានតុប តែងភ្លើងព័ណ៌ កែលម្អរលើកកំពស់សោភណ្ឌភាព និងរៀបចំ ឲ្យ មានការ លេងល្បែង ប្រ ជា ប្រិយ៏ខ្មែរ នៅ រមណីយដ្ឋានវត្តភ្នំ ទៅតាម ប្រពៃណី និងទំ នៀម ទំលាប់ ផងដែរ ។
មន្ទីសាធារណការ និង ដឹក ជញ្ជូន រាជធានីភ្នំពេញ តែងតែរៀបចំតុបតែងកែលំអរលើកកំពស់សោភណ្ឌភាព ក្នុងរាជធានីភ្នំ ពេញ ជា ពិ សេសនៅរមណីយដ្ឋានវត្តភ្នំ វិមាន ឯករាជ្យ និងនៅ តាម បណ្តោយផ្លូវសំខាន់ៗ មួយ ចំនួនទៀត គឺ មាន ការតុបតែងភ្លើង ចម្រុះ ពណ៏ នៅតាមដើមឈើ ការលាបកំបោ នៅតាមដើមឈើ លើករបារកាត់ ទទឹង ផ្លូវ បោស និងលាងសំអាត នៅតាមផ្លូវ តាមសួនច្បារ និងទីសាធារណនានា ដើម្បីទាក់ទាញ ភ្ញៀវ ទេសចរ និងបង្កការកម្សាន្ត សប្បាយជូនប្រជាពលរដ្ឋ។
ចំណែកមន្ទីរអប់រំ យុវជននិងកីឡារាជធានីភ្នំពេញ និង មន្ទីរ វប្បធម៌ និង វិចិត្រសិល្បៈ រាជធានីភ្នំពេញ តែង សហកា រ រៀបចំ និង ដឹក នាំ លេងល្បែងប្រជាប្រិយ ទៅ តាម ប្រពៃណី និង ទំនៀម ទំលាប់ ។
ជារៀងរាល់ឆ្នាំ នៅក្នុងរដូវបុណ្យធំៗ អាជ្ញាធររាជធានី ភ្នំ ពេញ តែងតែអំពាវនាវ ដល់ ម្ចាស់រថយន្ត ឈ្មួល និង រថយន្ត ក្រុង ទាំង អស់ ឲ្យរក្សា តម្លៃ មិនត្រូវតំឡើងថ្លៃស្រេចតែចិត្តនោះទេ ព្រម ទាំងធ្វើការអប់រំណែនាំមិនឲ្យដឹក ជញ្ជូន អ្នក ដំណើរ លើសចំណុះ ដែលបង្កឲ្យងាយរង គ្រោះដល់ អ្នកដំណើរ និងមិនឲ្យដឹកសំពីងសំពោងផងដែរ៕