ពី​វេទិកា​អាស៊ាន៖ សម្តេច​តេ​ជោ​អះអាងថា កម្ពុជា​កំពុង​យកចិត្តទុកដាក់​លើ​ការកែទម្រង់​ដើម្បី​កំនើនសេដ្ឋកិច្ច

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ផ្តើមចេញពី​វេទិកា​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​ម្សិល​ម៉ិ​ញ សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អះអាងថា កម្ពុជា​កំពុង​យកចិត្តទុកដាក់​លើ​ការកែទម្រង់ ដើម្បី​ជំរុញ​កំនើន​សេដ្ឋកិច្ចជាតិ។

សម្តេច​បាន​បន្តថា រយៈពេល​ជាង​ពីរ​ទសវត្សរ៍​កន្លងមក​នេះ កម្ពុជា​សម្រេចបាន​កំនើនសេដ្ឋកិច្ច​ជា​មធ្យម៧,៧ភាគរយ​ក្នុង​មួយឆ្នាំ ជាមួយ​ការធានាបាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដ៏​រ៉ឹង​មាំ ជាពិសេស​កម្ពុជា​ត្រូវបាន​ទទួលស្គាល់ថា​ជា ប្រទេស​ស្ថិត​ក្នុងចំណោម​ឯ​ក្គ​ទៈ​ពាក់កណ្តាល​នៃ​កំនើន​សេដ្ឋកិច្ចពិភពលោក។សម្តេច​បាន​បន្តថា តាមរយៈ​កំណើនសេដ្ឋកិច្ច​ខ្ពស់​នេះ បានធ្វើ​ឲ្យ​កម្ពុជា​ក្លាយទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​កាលពីពេលថ្មីៗនេះ ហើយ​គុណភាព​ជីវិត​កាន់​តែមាន​ភាពប្រសើរឡើង​ភាពក្រីក្រ​ត្រូវបាន​កាត់បន្ថយ​មក​នៅ​ត្រឹម១០ភាគរយ និង​គម្លាត​ចំណូល​ក្នុងចំណោម​ប្រជាជន ត្រូវបាន​រក្សា​ក្នុង​កម្រិត​ទាប តាមរយៈ​ការបែងចែក​ផល​នៃ​កំនើន​បាន​គ្រប់​ស្រទាប់​ប្រជាជន។

សម្តេច​បន្តថា “ផ្អែក​លើស​មិ​ទ្ឋិ​ផល​ដែល​សម្រេចបាន​កន្លងមក​នេះ រាជរដ្ឋាភិបាល​និតិ​កាល​ទី៦ បាន​ដាក់ចេញ​កម្មវិធី​នយោបាយ និង​យុ​ទ្ឋ​សាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ សំដៅ​ឆ្លើយតប​នឹង​បំណងប្រាថ្នា​របស់​ប្រជាជន​ជា​ម្ចាស់ឆ្នោត ក៏ដូចជា​កសាង​មូលដ្ឋានគ្រឹះ​សម្រាប់​ការនាំ​ឲ្យ​កម្ពុជា​ឈានទៅ​សម្រេចបាន នូវ​ឋានៈ​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០។

ក្នុង​គោលដៅ​នេះ កម្ពុជា​បាននិងកំពុង​យកចិត្តទុកដាក់​បង្កើត​ឪ​កាស​ការងារ​សម្រាប់​យុវជន លើក​កំពស់​ការទទួលបាន​សេវាសាធារណៈសំខាន់ៗ ប្រកបដោយ​គុណភាព​រួមទាំង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​រូបវ័ន្ត សេវា​អប់រំ សុខាភិបាល និង​សេវា​មូលដ្ឋាន​ចាំបាច់ផ្សេងៗ ពិសេស​ធានា​នូវ​តុល្យភាព និង​កាត់បន្ថយ​គម្លាត​រវាង​ទីក្រុង និង​ជនបទ បន្ត​ខិតខំ​ប្រឹងប្រែង​និង​ពង្រីក​ការតភ្ជាប់​ផ្នែក​ទន់ និង​រ៉ឹង ព្រមទាំង​ព​ន្លឿ​ន​សមាហរណកម្ម​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស តំបន់ និង​សាកលលោក។

យោងតាម​ការព្យាករណ៍​របស់​ស្ថាប័ន​ហិរញ្ញ​វត្ថ​អន្តរជាតិ ដូចជា​ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​សុ​ទ្ឋ​តែ​បាន​បង្ហាញថា សេដ្ឋកិច្ចកម្ពុជា​នឹង​សម្រេច​រក្សា​កំនើន​ក្នុង​រង្វង់៧ភាគរយ​នៅ​ឆ្នាំនេះ និង​បណ្តា​ឆ្នាំ​ខាងមុខ​ទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here