គំរោងអភិវឌ្ឍន៍ទីក្រុងរាមដ៏ធំរបស់់ក្រុមហ៊ុន Prince កំពុងត្រៀមបញ្ចប់ការចាក់ដីលើដំណាក់កាលទី១

0

ដោយៈជេស៊ីកា

ព្រះសីហនុៈ គំរោងអភិវឌ្ឍន៍ទីក្រុងដ៏ធំទំហំជាង៨០០ហិកតា របស់ក្រុមហ៊ុនលំដាប់យក្ស Prince Real Estate Group បានឈានដល់ការត្រៀមបញ្ចប់ការចាក់ដីលើដំណាក់កាលទី១របស់ខ្លួនហើយ។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យបានមានប្រសាសន៍ឲន្យដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១២ ឧសភាកន្លងមកថា រហូតមកទល់ពេលនេះ ការចាក់ដីបំពេញដើម្បីសាងសង់ទីក្រុងនេះ បាននិងកំពុងបន្ត ដោយមិនបានផ្អាកសកម្មភាពណាមួយនោះទេ ទោះបីកម្ពុជាឆ្លងកាត់វិបត្តិកូវីដ១៩រយៈពេល២ឆ្នាំកន្លងមកក្តី។

លោកបន្តថា “ការសាងសង់ទីក្រុងទំហំជាង៨០០ហិកតានេះ មិនបានផ្អាកឡើយ ដោយសារក្រុមហ៊ុននេះមានមូលដ្ឋានទុនគ្រប់គ្រាន់ ដែលមិនអាចធ្វើឲ្យរាំងស្ទះដល់គំរោងនេះនោះទេ”។

លោកឃាង ភារម្យបានបន្តថា ជាមួយនឹងគ្នានេះ សកម្មភាពសេដ្ឋកិច្ច សង្គម និងសកម្មភាពអភិវឌ្ឍន៍នៅក្នុងខេត្ត ពិសេសក្រុងព្រះសីហនុបានចាប់ផ្តើមដំណើរការឡើងវិញបណ្តើរៗហើយ ដោយអ្នកវិនិយោគបន្តចេញចូលជាធម្មតា ខណៈជនបរទេសដែលបានធ្វើអាជីវកម្ម ក្នុងទីក្រុងនេះក៏បាន​ចាប់ផ្តើមបើកអាជីវកម្មរបស់ខ្លួនជាបន្តបន្ទាប់ផងដែរ។

យោងតាមប្រភពពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន Prince បាននិយាយឲ្យដឹង ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា រហូតមកទល់ពេលនេះការចាក់ដីបំពេញ ដើម្បីសាងសង់ទីក្រុងនេះ បានត្រៀមបញ្ចប់ដំណាក់កាលទី១ និងត្រៀមសាងសង់គំរោងផ្សេងៗហើយ។

ទីក្រុងរាម ដែលគ្រោងបោះទុន១០ពាន់លានដុល្លារអាមេរិក នឹង ផ្តោតលើការអភិវឌ្ឍន៍នូវទស្សនទានថ្មីជាទីក្រុងឆ្លាតវៃ និងមានហេដ្ឋារចនាសម្ព័ន្ឋ សេវាកម្មលំនៅដ្ឋាន សណ្ឋាគារ មជ្ឈមណ្ឌលកំសាន្តលំដាប់ពិភពលោក និងមានអ្វីៗសព្វបែបយ៉ាងសំរាប់បំរើឲ្យការរស់នៅ និងការកំសាន្តប្រកបដោយភាពស៊ីវិល័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here