កសិករឥណ្ឌូណេស៊ីធ្វើបាតុកម្មប្រឆាំងនឹងការហាមការនាំចេញប្រេងដូង

0

ដោយ: លាងហួរ

 

ឥណ្ឌូណេស៊ី: កសិករឥណ្ឌូណេស៊ីរាប់រយនាក់ នៅថ្ងៃអង្គារនេះ បានធ្វើបាតុកម្មនៅរដ្ឋធានីហ្សាកាតា និងនៅតំបន់ផ្សេងៗ នៃប្រទេស ដែលមានប្រជាជនច្រើនជាងគេទីបួនរបស់ពិភពលោក ដោយទាមទារឱ្យរដ្ឋាភិបាលបញ្ចប់ការហាមឃាត់ការនាំចេញប្រេងដូង ដែលបានកាត់បន្ថយប្រាក់ចំណូលរបស់ពួកគេ។

ប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសនាំចេញប្រេងដូងកំពូលរបស់ពិភពលោក កាលពីចុងខែមេសា បានបញ្ឈប់ការនាំចេញប្រេងដូងឆៅ និងផលិតផលមួយចំនួនរបស់ខ្លួន ដើម្បីគ្រប់គ្រងការកើនឡើងនៃតម្លៃប្រេងចម្អិនអាហារក្នុងស្រុក ដែលធ្វើឲ្យទីផ្សារប្រេងបន្លែពិភពលោកមានការកើនឡើងថ្លៃ។

ក្រុមអ្នកតវ៉ាបានស្រែកថា ប្រទេសម៉ាឡេស៊ី គឺជាប្រទេសផលិតប្រេងដូងធំជាងគេទីពីរ ហើយបាននិយាយថា ខ្លួនមានគោលបំណងផ្គត់ផ្គង់ទីផ្សារ ដែលបើកចំហ ដោយមិនមានការហាមឃាត់ការនាំចេញរបស់ប្រទេសឥណ្ឌូនេស៊ី។

 

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមកសិករ APKASINDO បាននិយាយថា ចាប់តាំងពីការប្រកាសហាមឃាត់ការនាំចេញ តម្លៃផ្លែដូងប្រេងបានធ្លាក់ចុះ៧០% ក្រោមតម្លៃ ដែលបានកំណត់ដោយអាជ្ញាធរក្នុងតំបន់។

 

ទន្ទឹមនឹងនេះ APKASINDO បានប៉ាន់ប្រមាណថា យ៉ាងហោចណាស់២៥% នៃរោងម៉ាស៊ីនដូងប្រេងបានឈប់ទិញផ្លែដូងប្រេងពីកសិករ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់ពួកគេ។

 

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានដាក់បម្រាមនាំចេញប្រេងដូង និងផលិតផលប្រេងនានា ដែលប្រើប្រាស់ក្នុងការផលិតប្រេងឆា បន្ទាប់ពីបរាជ័យលើគោលនយោបាយ ក្នុងការគ្រប់គ្រងតម្លៃទំនិញប្រើប្រាស់នានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here