ដំណឹងល្អៈ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុនឹងបើកសម្ភោធតាមប្រព័ន្ឋអ៉ីនធើ់ណេតជាផ្លូវការ

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ស្របពេលការសាងសង់ផ្លូវ សម្រេចបានជាង៩៥ភាគរយ ក្រុមមន្រ្តីរដ្ឋាភិបាល និងក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុនឹង បើកសម្ភោធគម្រោងផ្លូវល្បឿនលឿននេះ លើប្រព័ន្ធអ៉ីនធើណេត។

យោងតាមព៌តមាន ដែលបានបង្ហាញនៅលើផេកផ្លូវការរបស់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ប៉ុន្មានថ្ងៃមុននេះ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានរៀបចំការបើកសម្ភាធលើប្រព័ន្ធអ៉ីន ធើណេតមួយ សម្រាប់មន្ត្រី និងអ្នកបច្ចេកទេសគ្រប់លំដាប់ថ្នាក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ក៏ដូចជានិស្សិតមហាវិទ្យាល័យ មកពីវិទ្យាស្ថានវិស្វកម្មកម្ពុជា ដើម្បីស្វែងយល់អំពីអាថ៌កំបាំងនៃផ្លូវល្បឿនលឿននេះ។

ផ្លួវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចវឌ្ឍនភាពការងារបាន ៩០,៩៥ភាគរយ គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ត្រៀមដាក់ឱ្យប្រើប្រាស់សាកល្បង នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។

អ្នកបើកលើផ្លូវល្បឿនលឿន មិនតម្រូវឲ្យឈប់កណ្តាលផ្លូវ បត់នៅលើផ្លូវ មិនអាចឈប់បន្ទោរបង់ ហើយយានយន្តតូចៗ មិនអនុញ្ញាត្តឲ្យបើកបរលើ​ផ្លូវនេះនោះទេ។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ដោយសារផ្លូវនេះត្រូវគ្រប់គ្រងដោយក្រុមហ៊ុនសាងសង់ផ្លូវនេះ ប្រជាពលរដ្ឋនឹងមិនអាចជិះប  ញ្រ្ចាស ដូចលើផ្លូវដទៃទៀតតាមចិត្តពួកគេនោះទេ ហើយអ្នកបើកបរនឹងតម្រូវ​ឲ្យបើកក្នុងល្បឿនកំណត់មួយ ពិសេសអ្នកបើកយឺតត្រូវបើកនៅផ្នែកខាងស្តាំដៃបំផុត មិនអាចបើកកៀកនឹងសួនច្បារខាងឆ្វេងដៃ នៃលេនរបស់ផ្លូវម្ខាងៗនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here