ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ អ្នកជំនាញជាន់ខ្ពស់កម្ពុជា វៀតណាម និងឥណ្ឌូនេស៊ីបានពិភក្សាគ្នាអំពី ដំណើរការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យនៅក្នុងតំបន់។
កិច្ចពិភាក្សាស្ដីពី Travel Abroad Virtually With Liborបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភា្នក់ងារអចលនវត្ថុកម្ពុជា ត្រូវបានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាស្ដីពី Travel Abroad Virtually With Libor – Vietnam, Cambodia & Indonesia ដែលមានការអញ្ជើញចូលរួមពី លោក Doan Van Binh អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមអចលនទ្រព្យវៀតណាម និងលោក Rusmin Lawin អនុប្រធានអចលនទ្រព្យឥណ្ឌូនេស៊ី ទទួលបន្ទុកកិច្ចការអន្តរជាតិ ដែលត្រូវបានរៀបចំឡើងដោយ LONG ISLAND BOARD OF REALTORS តាមរយៈកម្មវិធី Zoom ។
ក្នុងគោលបំណង ពិភាក្សាពីគ្រប់ទិដ្ឋភាពទាំងអស់ នៃឧស្សាហកម្មអចលនទ្រព្យនៅក្នុងប្រទេសវៀតណាម កម្ពុជា និងឥណ្ឌូនេស៊ី ដើម្បីស្វែងយល់អំពីសេដ្ឋកិច្ច ទីផ្សារលំនៅដ្ឋាន ការលើកទឹកចិត្ត ការវិនិយោគបរទេស និងនីតិវិធីប្រតិបត្តិការ៕