ដោយៈសុខុម
បាងកក: មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យថៃ (REIC) បានរាយការណ៍ថា ជនជាតិចិន បានទិញខុនដូនៅប្រទេសថៃ ច្រើនជាងគេក្នុងចំណោមជនបរទេសក្នុងត្រីមាសទី១ ដើមឆ្នាំ២០២២ នេះ។ នេះបើយោងតាមកាសែត The Nation ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២០ ខែឧសភា។
លោក Wichai Viratakaphan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យថៃ បានលើកឡើងថា ខុនដូចំនួន២.១០៧យូនីតសរុបជាប្រាក់១០.២៦ពាន់លានបាត (២៩៨លានដុល្លារអាមេរិក) ត្រូវបានលក់ និងផ្ទេរកម្មសិទ្ធិឱ្យទៅជនបរទេស ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២២។
ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២១ ជនបរទេសដែលបានទិញខុនដូច្រើនជាងគេរួមមាន៖
១- ជនជាតិចិន៖ ៩៤៩យូនីត
២- ជនជាតិរុស្ស៊ី៖ ១៣៤យូនីត
៣- ជនជាតិអាមេរិក៖ ១១៤យូនីត
៤- ជនជាតិអង់គ្លេស៖ ៩១យូនីត
៥- ជនជាតិអាល្លឺម៉ង់៖ ៨១យូនីត
៦- ជនជាតិបារាំង៖ ៧៧យូនីត
៧- ជនជាតិចិនតៃវ៉ាន់៖ ៥៣យូនីត
៨- ជនជាតិឥណ្ឌា៖ ៥១យូនីត
៩- ជនជាតិកាណាដា៖ ៤០យូនីត
១០- ជនជាតិអូស្ត្រាលី៖ ៣៤យូនីត
ចំពោះតម្លៃវិញ ជនបរទេសដែលបានចំណាយច្រើនជាងគេ តាមសញ្ជាតិក្នុងត្រីមាសទី១ ដើមឆ្នាំ២០២១ មានដូចជា៖
១- ជនជាតិចិន៖ ៤,៥៧ពាន់លានបាត (១៣២,៧លានដុល្លារអាមេរិក)។
២- ជនជាតិរុស្ស៊ី៖ ៤៣៥លានដុល្លារ (១២,៦៣លានដុល្លារអាមេរិក) ។
៣- ជនជាតិខ្មែរ៖ ៤០១លានបាត (១១,៦៤លានដុល្លារអាមេរិក)។
៤- ជនជាតិចិនតៃវ៉ាន់៖ ៣៩១លានបាត (១១,៣៥លានដុល្លារអាមេរិក)។
៥- ជនជាតិបារាំង៖ ៣៩០លានបាត (១១,៣២លានដុល្លារអាមេរិក)។
៦- ជនជាតិអាមេរិក៖ ៣៤៤លានដុល្លារ (១០លានដុល្លារអាមេរិក)។
៧- ជនជាតិអង់គ្លេស៖ ៣២៥លានបាត (៩,៤៤លានដុល្លារអាមេរិក)។
៨- ជនជាតិអូស្ត្រាលី៖ ៣១៨លានបាត (៩,២៤លានដុល្លារអាមេរិក)។
៩- ជនជាតិឥណ្ឌា៖ ២៧១លានដុល្លារ (៧,៨៧លានដុល្លារអាមេរិក)។
១០- ជនជាតិអាល្លឺម៉ង់៖ ២៥៥លានដុល្លារ (៧,៤លានដុល្លារអាមេរិក)។
ក្នុងត្រីមាសទី១ ដើមឆ្នាំមុន៤៥% នៃខុនដូដែលលក់ឱ្យជនបរទេស ត្រូវបានទិញយកដោយពលរដ្ឋចិន។
ទោះជាយ៉ាងណាក៏ដោយ លោក Wichai Viratakaphan និយាយថា វាគួរឱ្យភ្ញាក់ផ្អើលណាស់ដែលប្រជាជនកម្ពុជា បានចំណាយប្រាក់ខ្ពស់បំផុតទី៣ ក្នុងចំណោមអ្នកទិញបរទេស ហើយបានជាប់ឈ្មោះក្នុងចំណាត់ថ្នាក់កំពូលទាំង១០ (Top 10) ជាលើកដំបូងមិនធ្លាប់មាន៕ The Nation៕