វិនិយោគផ្ទះនៅបុរីបុស្បាអតិថិជននឹងទទួលបានផលចំណេញភ្លាមៗចន្លោះពី២០ទៅ៣០ភាគរយ

0

ដោយៈគង់ សូរិយា

       ភ្នំពេញៈ ការវិនិយោគលំនៅដ្ឋានសម្រាប់ស្នាក់នៅ ឬទុកដើម្បីស្វែងរកផលចំណេញ ជាការវិនិយោគឆ្លាតវៃមួយដែលអតិថិជន គួរសម្លឹងមើលទីតាំង និងសក្តានុពលតំបន់។

ក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃគណៈកម្មការទីផ្សារបុរីបុស្បា លោកអ៉ី ពិសិដ្ឋបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី២២ មិថុនានេះថា ជាមួយទស្សនទាននៃការអភិវឌ្ឍលំនៅដ្ឋាន ផ្សារភ្ជាប់ជាមួយធម្មជាតិ និងសម្របតាមការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យបុរីបុស្បាលក់បានលឿនតាមផែនការ ស្របពេលសំណង់បាន និងកំពុងសម្រេចវឌ្ឍនភាពយ៉ាងល្អប្រសើរ។

លោកបន្តថា “ដោយសារសិក្សាទីផ្សារច្បាស់លាស់ លំនៅដ្ឋានរបស់បុរីបុស្បា មានតម្លៃទាបជាងទីផ្សារ២០ ទៅ៣០ភាគរយ ដែលផ្តល់ឲ្យអ្នកទិញសម្រាប់ស្នាក់នៅ និងទិញរកផលចំណេញទទួលបាន ផលចំណេញខ្ពស់”។ លោកបន្តថា “បុរីបុស្បាបាននិងកំពុងកសាង នូវគុណតម្លៃពិសេស ដោយអតិថិជននឹងរស់នៅជាមួយធម្មជាតិ មានសួនច្បារហាត់ប្រាណ និងសេវាកម្មជាច្រើនទៀត ពិសេសលំនៅដ្ឋានប្រភេទវីឡា ធ្វើឲ្យអ្នកស្នាក់នៅ​មានភាពមនោរម្យ ដោយសារលំនៅដ្ឋានប្រភេទវីឡា មានអាងទឹកនៅក្នុងអគារ”។

លោកអ៉ី ពិសិដ្ឋបានបន្តថា ជាមួយនឹងការសិក្សាទីតាំងច្បាស់លាស់ ទើបធ្វើឲ្យយើងសម្រេចចិត្ត វិនិយោគនៅទីតាំងបច្ចុប្បន្ន ដែលស្ថិតក្នុងសង្កាត់ព្រៃវែង ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ ជាទីតាំងដែលងាយធ្វើដំណើរជាមួយផ្លូវក្រវ៉ាត់ក្រុងទី២ ផ្លូវជាតិលេខ៣ ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ផ្សារទំនើបAEON Mall3ជាដើម។

លោកបន្តថា “ការវិនិយោគដែលឆ្លាតវៃ ជាការវិនិយោគដោយគិតដល់អតិថិជន និងអ្នកស្នាក់នៅ និងកសាងសហគមន៍មួយដែលប្រកប​ដោយភាពសុខដុមរមនា”។

អតិថិជនចាប់អារម្មណ៍សូមទាក់ទង តាមរយៈលេខទូរស័ព្ទ០៨១ ២៣៨ ៧៨៩, ០៦៧ ២៣០ ៧៨៩, ០៩៩ ២៣០ ៧៨៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here