ទីផ្សារជួលការិយាល័យប្រភេទAនៅទីក្រុងហុងកុងរំពឹងកំណើន១០ភាគរយក្នុងឆ្នាំ២០២២

0

ដោយ៖ លាងហួរ

ហុងកុង៖ ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Knight Frank បានឱ្យដឹងថា តម្រូវការទីផ្សារការិយាល័យប្រភេទA នៅតំបន់កណ្តាលទីក្រុងហុងកុង កំពុងកើនឡើង ដែលតម្រូវការនេះត្រូវបានជំរុញដោយអាជីវកម្មពហុជាតិសាសន៍ជាច្រើន ជាពិសេសវិនិយោគិនឧស្សាហកម្ម និងហិរញ្ញវត្ថុ។

នៅឆ្នាំ២០២៥ ក្រុមហ៊ុន Knight Frank ព្យាករណ៍ថា ការផ្គត់ផ្គង់ការិយាល័យថ្មីនឹងកើនឡើងដល់ទំហំ ប្រមាណ៣,៥លានហ្វីតការ៉េ នៅក្នុងកោះហុងកុង ដោយភាគច្រើនមានទីតាំងនៅតំបន់ឈូងសមុទ្រកណ្តាល និងឈូងសមុទ្រ។

កំណើននេះកើនឡើង ខណៈស្ថានភាពកូវីដ១៩ក្នុងទីក្រុងហុងកុងមានស្ថេរភាព សេដ្ឋកិច្ចកំពុងងើបឡើងវិញ ហើយសកម្មភាពជួលមានសន្ទុះឡើងវិញ។

របាយការណ៍ក្រុមហ៊ុននេះឱ្យដឹងថា “យើងរំពឹងថា ការជួលការិយាល័យនឹងស្ទុះងើបឡើងវិញ ក្នុងពាក់កណ្តាលទី២ នៃឆ្នាំ២០២២ ជាមួយនឹងការជួលការិយាល័យប្រភេទA នឹងកើនឡើងពី៥ ទៅ១០% ក្នុងឆ្នាំ២០២២”។

លោក Wendy Lau នាយកប្រតិបត្តិ និងជាប្រធានការិយាល័យយុទ្ធសាស្រ្ត និងដំណោះស្រាយនៃការិយាល័យហុងកុង បានមានប្រសាសន៍ថា ទីផ្សារការិយាល័យប្រភេទA នៅទីក្រុង Kowloon មានសន្ទុះយ៉ាងខ្លាំង ចាប់តាំងពីការថយចុះនៃរលកទីប្រាំនៃការរីករាលដាលជំងឺកូវីដ១៩។

កំណើននៃការបង្កើតសហគ្រាសចិនដីគោកថ្មី ការផ្លាស់ចេញពីហុងកុង និងការស្តារឡើងវិញនូវទីផ្សារការិយាល័យការិយាល័យ គឺជាប្រភពដ៏សំខាន់ ដែលនាំឱ្យទីផ្សារការិយាល័យ នៅទីក្រុង Kowloon មានសន្ទុះយ៉ាងខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here