ដោយ៖ សហការី
ភ្នំពេញ៖ ការរស់នៅជាមួយបរិយាកាសធម្មជាតិខៀវស្រងាត់ និងស្រស់បំព្រង ភាគច្រើនយើងតែងតែគិតដល់ការរស់នៅស្រុកស្រែចំការ ឬឆ្ងាយពីទីក្រុងដ៏មមាញឹកប៉ុណ្ណោះ។ ប៉ុន្តែសាកស្រមៃមើលថា ប្រសិនបើសហគមន៍រស់នៅដ៏ទំនើប តែផ្សារភ្ជាប់ជាមួយធម្មជាតិដ៏ស្រស់បំព្រង មាននៅក្នុងទីក្រុង ជាមួយនឹងតម្លៃសមរម្យនោះ តើនឹងកាន់តែពិសេសកម្រិតណាទៅ?
ហ្គ្រេនស្តាផ្លាទីនីម អេកូខូលិកសិន គឺជាបណ្តុំគម្រោងលំនៅដ្ឋានបែបអេកូធម្មជាតិ រហូតដល់ទៅ ៧ គម្រោង ដែលបច្ចុប្បន្នកំពុងបើកលក់ ៥ គម្រោង និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ឱកាសល្អកម្ររកបាន សម្រាប់អតិថិជនទិញផ្ទះ ក្នុងគម្រោងហ្គ្រេនស្តា ផ្លាទីនីម អេកូខូលិកសិន ចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ខែកក្កដានេះ នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ៩% រួមជាមួយគោលការណ៍បង់ប្រាក់កាន់តែងាយស្រួល ឬជម្រើសរំលស់ជាមួយធនាគារដៃគូទាំង១០ ដោយអត្រាការប្រាក់ចាប់ពី ៤,៣៩% ឡើងទៅ និងទំហំកម្ចីរហូតដល់១០០%។
គម្រោងអភិវឌ្ឍលំនៅឋានទំនើបចម្រុះដ៏គួរឲ្យទាក់ទាញនេះ ពោរពេញដោយភាពច្នៃប្រឌិតខ្ពស់ ស្អាតប្លែក អមជាមួយធម្មជាតិពិតៗ។ លក្ខណៈពិសេសរបស់គម្រោងដែលមានវិសាលភាពជិត 150ហិកតានេះ គឺការផ្តោតសំខាន់ទៅលើភាពទំនើបស៊ីវិល័យ ប្រណិតភាព ឧត្តមភាព ឯកជនភាព សុវត្ថិភាព ផាសុកភាព សុខុមាលភាព និងសុភមង្គលគ្រួសារ ដែលផ្សារភ្ជាប់ជាមួយធម្មជាតិពិតៗ ដែលមានដូចជា៖
- មហាវិថីអេកូខូលិកសិន ដែលជាមហាវិថីសាធារណៈ ប្រវែងជាង២គីឡូម៉ែត្រ ដ៏ស្រស់ស្អាតជាងគេ អមដោយសួនច្បារ ផ្លូវដើរ ផ្លូវជិះកង់ ហាងកាហ្វេ និងភោជនីយដ្ឋានប្រណីតៗសម្បូរបែបជាច្រើន។
- ផ្លូវជិះកង់ និងផ្លូវរត់ប្រណាំងក្រោមដី ប្រវែងជិត២,៥គីឡូម៉ែត្រ ដំបូងគេក្នុងប្រទេសកម្ពុជា។
- ក្លឹបហាត់ប្រាណទំនើបលំដាប់ VIP កម្ពស់៣ជាន់ដែលមាន Sky Bar និងមុខងារសម្បូរបែបច្រើនយ៉ាង ពិសេសជាងគេក្នុងប្រទេសកម្ពុជា។
- សួនដ៏ស្រស់ស្អាតសម្បូរបែបជាច្រើនតាមគម្រោងនីមួយៗ អមដោយដើមឈើធំៗ សម្រាប់លំហែកម្សាន្ត និងហាត់កីឡាប្រកបដោយផាសុកភាព។
ក្រៅពីនេះ គម្រោងអភិវឌ្ឍបែបធម្មជាតិដំបូងគេមួយនេះ ក៏ជាបណ្តុំលំនៅឋានបែបអាជីវកម្មចម្រុះជាមួយសក្តានុពលពាណិជ្ជកម្មដ៏មមាញឹក និងជាស្នូលនៃការផ្តត់ផ្គង់តម្រូវការរបស់អ្នករស់នៅ រាប់ម៉ឺនគ្រួសារនៅក្នុងគម្រោងហ្គ្រេនស្តា ផ្លាទីនីម និងខណ្ឌច្បារអំពៅទាំងមូលផងដែរ។
គម្រោងមេ ហ្គ្រេនស្តាផ្លាទីនីម អេកូ ខូលិកសិន មានទីតាំងស្ថិតក្នុងតំបន់បឹងស្នោ ដែលតំបន់នេះត្រូវបានប្រែក្លាយជាតំបន់ប្រជុំជនដ៏សម្បូរបែបមួយ សម្រាប់ការស្នាក់នៅ និងការកម្សាន្តគ្រប់ប្រភេទ ដែលរួមមាន សួនកម្សាន្តបែបអឺរ៉ុប សាលារៀនអន្តរជាតិ កីឡដ្ឋាន ស្ថានីយពន្លត់អគ្គីភ័យ ខុនដូ និងផ្សារទំនើបជាដើម។
ប្រញាប់ឡើង! សូមកុំឱ្យឱកាសចំណេញដ៏សន្ធឹកសន្ធាប់នេះកន្លងហួសឱ្យសោះ! ព្រោះការផ្តល់ជូននេះ មានត្រឹមដំណាច់ខែកក្កដានេះតែប៉ុណ្ណោះ។
សូមអញ្ជើញមកកាន់គ្រប់ការិយាល័យលក់របស់បុរី ប៉េង ហួត ដើម្បីសាកសួរព័ត៌មានលម្អិត ឬទាក់ទងតាមលេខទូរសព្ទ 𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬចូលរួមជាមួយ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 https://t.me/boreypenghuoth ៕
[youtube https://www.youtube.com/watch?v=gg7DKGBBqtU&w=560&h=315]