អារ៉ាប៊ីសាអូឌីតគ្រោងចំណាយ១ទ្រីលានដុល្លារសាងសង់អគារកប់ពពកធំបំផុតក្នុងពិភពលោក

0

ដោយៈ សុខុម

ក្រុងរីយ៉ាដ: ប្រទេសអារ៉ាប៊ីសាអូឌីត កំពុងចាប់ផ្តើមផែនការដ៏ធំមហិមាមួយ ពោលគឺការសាងសង់អគារ ដែលធំបំផុតរបស់ពិភពលោកនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រមួយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Wall Street Journal (WSJ)។

ផ្អែកតាមសារព័ត៌មាន Aljazeera ដែលបានចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៥ ខែកក្កដា ឱ្យដឹងថា សំណង់អគារដែលមានឈ្មោះថា Mirror Line ខាងលើនេះ នឹងមានអគារកញ្ចក់ភ្លោះ មានកម្ពស់រហូតដល់ទៅ៤៨៨ម៉ែត្រនៅភូមិសាស្ត្រដែលមានតំបន់ឆ្នេរ តំបន់ភ្នំ និងវាលខ្សាច់។

អគារភ្លោះនេះ នឹងត្រូវតភ្ជាប់គ្នាដោយស្ពានថ្មើរជើង ហើយរថភ្លើងល្បឿនលឿន នឹងរត់ពីក្រោមអគារនេះយ៉ាងអស្ចារ្យ។ កាមការរំពឹងទុក គម្រោងសំណង់អគារនេះ នឹងត្រូវបានសាងសង់ក្រោមទុនវិនិយោគមហាសាលរហូតដល់ទៅ១ទ្រីលានដុល្លារអាមេរិកឯណោះ។

គម្រោងនេះរួមបញ្ចូលទាំងការឌីហ្សាញ ដូចជា កសិកម្មបែបបញ្ឈរ (Vertical Farming) ដែលជាការដាំដំណាំជាលក្ខណៈបញ្ឈរ ផែសម្រាប់នាវាកម្សាន្តចូលចត និងពហុកីឡដ្ឋានដែលនឹងសាងសង់ កម្ពស់៣០៥ម៉ែត្រផុតពីដីផងដែរ។

សំណង់អគារនេះ គឺចំណុចស្នូលនៃគម្រោងទីក្រុងឆ្លាតវៃគ្មានកាបូនដែលមានឈ្មោះថា Neom របស់ព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman។

គម្រោងទីក្រុងឆ្លាតវៃគ្មានកាបូន ដែលតាមការអះអាថា មានទំហំធំប៉ុនរដ្ឋ Massachusetts របស់សហរដ្ឋអាមេរិក នេះគ្រោងចំណាយទុនវិនិយោគ រហូតដល់ទៅ៥០០ពាន់លានដុល្លារអាមេរិក បន្ថែមទៀត៕ Aljazeera៕

LEAVE A REPLY

Please enter your comment!
Please enter your name here