ដោយៈ ជេស៊ីកា
ភ្នំពេញៈ មន្ទីសាធារណការ រាជធានីភ្នំពេញបានឱ្យដឹងថា រាជរដ្ឋាភិបាល កម្ពុជា បានយល់ព្រមទៅលើសំណើរគម្រោងសាងសង់ស្ពានអាកាសចំនួនពីរទីតាំងបន្ថែមទៀតហើយ។
គំរោងស្ពានអាកាសទី១ នឹងសាងសង់ស្ពានអាកាស នៅទីតាំងប្រសព្វរវាងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មហាវិថី ព្រះមុនី្នវង្ស និងវិថី កងយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១)។
២-ស្ពានអាកាសទី២ នឹងសាងសង់ស្ពានអាកាសនៅទីតាំងស្តុបស៊ិនជូរីប្លាស្សា ប្រសព្វរវាងមហាវិថី សហព័ន្ឋរុស្ស៊ី មហាវិថីសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារគង់ សំអុល (ផ្លូវលេខ ២០០៤) និងផ្លូវលេខ ២០១១។
ទោះជាយ៉ាងណាមន្ទីរសាធារណៈការ និងអាជ្ញាធរពាក់ព័ន្ឋមិនទាន់បញ្ជាក់ពីពេលវេលា ដែលរដ្ឋាភិបាលបើកការដ្ឋានសាងសង់ ស្ពានទាំងពីរនៅពេលណានៅឡើយទេ៕