លតឆាកម្ពុជាជាប់ចំណាត់ថ្នាក់ក្នុងចំណោមអាហារតាមផ្លូវល្អបំផុតទាំង៥០ប្រចាំទ្វីបអាស៊ី

0

ដោយ៖ សុផារី

 

ភ្នំពេញ៖ អាហារតាមផ្លូវ “លតឆាកម្ពុជា” ត្រូវបានសារព័ត៌មាន និងទូរទស្សន៍លំដាប់ពិភពលោក CNN ចាត់ចំណាត់ថ្នាក់ក្នុងចំណោមអាហារតាមផ្លូវល្អបំផុតទាំង៥០ប្រចាំទ្វីបអាស៊ី។

 

យោងតាមចំណាត់ថ្នាក់អាហារតាមផ្លូវល្អបំផុតទាំង៥០ប្រចាំទ្វីបអាស៊ី របស់ CNN ចេញផ្សាយនៅថ្ងៃទី​២៤ ខែសីហា ឆ្នាំ២០២២កន្លងមក បានឱ្យដឹងថា ប្រទេសកម្ពុជាមានមួយមុខគឺ លតឆា បានជាប់ចូលក្នុងបញ្ជីអាហារតាមផ្លូវល្អបំផុតទាំង៥០ប្រចាំទ្វីបអាស៊ី។

សារព័ត៌មាននេះសរសេរអធិប្បាយអំពីលតឆាកម្ពុជាថា “លតឆា ជាធម្មតាត្រូវបានរៀបចំលក់ នៅក្នុងរទេះរុញ និងនៅតាមផ្សារនានា។ ឡុតឆាមានគ្រឿងផ្សំ ដូចជា លត ខ្ទឹមបារាំង ផ្កាខាត់ណាខៀវ សណ្តែកបណ្តុះ ម្ទេស ខ្ទឹម និងសាច់គោ បន្ទាប់មកដាក់ពងមាន់ចៀន និងទឹកជ្រលក់ពិសេស”។

 

អត្ថបទដដែលរៀបរាប់បន្តថា​ “ទឹក​ម្ទេស​ក្រហម​ដែល​មាន​ជាតិ​ជូរ​បែប​ខ្មែរ កាន់តែ​ជួយ​បង្កើន​រសជាតិ”។

ក្រៅពីនេះ ប្រទេសជិតខាងកម្ពុជា រួមមាន ប្រទេសវៀតណាមមានបីមុខគឺ បាញ់មី (នំប៉័ងសាច់) កាហ្វេទឹកកក និងហ្វឺ រីឯថៃវិញមាន បីមុខដែរគឺ ពងទាចៀនសាច់ក្តាម ស៊ុបមីបំពង (ខាវសយ) និងសាច់ក្រកឥសាន ហើយប្រទេសឡាវ មានពីរមុខគឺ បាយដំណើបលាបពងអាំង និងណែមញាំបាយបំពង៕

LEAVE A REPLY

Please enter your comment!
Please enter your name here