ដោយ: លាងហួរ
អាមេរិក: តម្លៃប្រេងនៅអាមេរិកប្រភេទខ្លះបានឡើងថ្លៃ ខ្លះទៀតចុះថ្លៃនៅថ្ងៃ ចន្ទនេះ ខណៈអ្នកវិនិយោគរំពឹងទុកថា អង្គការOPEC នឹងកាត់ បន្ថយផលិតកម្មប្រេងរបស់ខ្លួន។
តម្លៃប្រេងឆៅWest Texas Intermediate (WTI) បានកើនឡើង ២សេនដល់៩៣,០៨ដុល្លារ ក្នុងមួយបារ៉ែលនៅ0003GMT ដោយបន្ថែមទៅលើការកើនឡើងកាលពីថ្ងៃសុក្រ។
តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ២៧សេន ឬ០,៣ភាគរយមកនៅ ត្រឹម១០០,៧២ដុល្លារក្នុងមួយបារ៉ែល ដែលកាត់បន្ថយការកើនឡើងពីវគ្គមុន។
នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃសុក្រ លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក Federal Reserve បាននិយាយថា ការទប់ស្កាត់អតិផរណា ទំនងជាត្រូវការរយៈពេលវែង ហើយនឹងនាំមកនូវការឈឺចាប់ខ្លះដល់គ្រួសារ និងម្ចាស់អាជីវកម្មនានា។
សន្ទស្សន៍ប្រាក់ដុល្លារ បានបន្តកើនឡើងនៅថ្ងៃចន្ទ ដល់១០៩,១៦កើនឡើង០,៣ភាគរយនៅក្នុងការលក់ដំបូង។
ប្រាក់ដុល្លារកាន់តែមានទម្ងន់លើប្រេង ដោយសារវាធ្វើឱ្យតម្លៃប្រេងឆៅកាន់តែថ្លៃ សម្រាប់អ្នកទិញដែលកាន់រូបិយប័ណ្ណផ្សេងទៀត ក្រៅពីប្រាក់ដុល្លារ។
ទោះជាយ៉ាងណាក៏ដោយ តម្លៃប្រេងត្រូវបានជំរុញដោយសារប្រទេសអារ៉ាប៊ីសាអូឌីត និងសមាជិកដទៃទៀតនៃអង្គការ នៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត ដែលរួមគ្នាហៅថា OPEC+ ដែលពួកគេបានកាត់បន្ថយផលិតកម្មរបស់ខ្លួនដើម្បីរក្សាតុល្យភាពទីផ្សារ។
ប្រភពដែលមានចំណេះដឹងអំពីបញ្ហានេះ បានប្រាប់រ៉យទ័រកាលពីថ្ងៃសុក្រ ខណៈដែលក្រសួងប្រេងអូម៉ានីក៏បាននិយាយថា ខ្លួនគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ OPEC + ដើម្បីរក្សាស្ថិរភាពទីផ្សារ៕