សាលាជំនាញខាងបណ្តុះបណ្តាលលើវិស័យអចលនទ្រព្យសឹង្ហបុរីត្រៀមឈានជើងចូលមកទីផ្សារកម្ពុជា

0

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ លោកឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ ​​​បាន​ត្រៀម​ចុះ​​ហត្ថលេខា​ នាំ​យក​សាលា​បណ្តុះបណ្តាល​អ្នក​ជំនាញ​​អចលនទ្រព្យ​ដ៏​ល្បី ​របស់​ប្រទេស​សិង្ហ​បុរី ​​​​Real Centre Academy (RCA) មក​កាន់​ទឹកដី​​ព្រះរាជាណា​ចក្រ​កម្ពុជា។

ស្ថាបនិកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Khompound ​​រូប​នេះ​ បាន​មានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី២៩ សីហាកន្លងមក​ថា ពេល​នេះ​លោក​កំពុង​នៅ​ទីក្រុង Pattaya ប្រទេស​ថៃ ។ មូលហេតុដែល​​លោក​ទៅ​កាន់​ទី​នោះ​ ដើម្បី​ចុះ​ហត្ថលេខា​នាំ​​យក​សាលា​​ RCA ដែលជាសាលា​បណ្តុះបណ្តាល​អ្នក​ជំនាញ​​អចលនទ្រព្យ​ដ៏​ល្បី​មួយ ​​​នៅ​​ប្រទេស​សិង្ហ​បុរី មក​កាន់​កម្ពុជា។

លោក​បន្ត​​​ថា “សាលាដ៏ល្បី​នេះ ​បាន​បណ្តុះបណ្តាល​ភ្នាក់ងារ​អចលនទ្រព្យ​​​ប្រហែល៦០% ​នៅ​ទូទាំង​ប្រទេស​សិង្ហបុរី​ទាំង​មូល និង​មាន​​​​សាខា​​នៅ​តាម​បណ្តា​ប្រទេស​ជា​ច្រើន​ផង​ដែរ​ដូចជា ថៃ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហុងកុង ឥណ្ឌូនេស៊ី ហ្វីលីពីន និង​ឥណ្ឌា”។

លោកឧកញ៉ា ឃាង ពុទ្ធីបានឲ្យដឹង​ថា​ បញ្ហា​ដែល​កើត​ឡើង​និង​ភាព​អវិជ្ជមាន​មួយ​ចំនួន ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​​ប្រទេសកម្ពុជា ​​ ​ដោយសារ​​ការ​ខ្វះ​ចំណេះ​ដឹង ការ​អប់រំ​បណ្តុះបណ្តាល និង​ជំនាញ​ច្បាស់​លាស់។ ដូច្នេះ​ការ​នាំ​យក​សាលា​ដែល​មាន​ជំនាញ​ វិជ្ជាជីវៈ​ច្បាស់​លាស់ ​ពី​ប្រទេស​សិង្ហបុរី​ទៅ​កាន់​កម្ពុជា ​នៅ​ថ្ងៃ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​ខិត​ខំ​ប្រឹងប្រែង ដើម្បី​ពង្រឹង​សមត្ថភាព​ភ្នាក់ងារ និង​អ្នក​ជំនាញ​អចលនទ្រព្យ​ទាំង​អស់​នៅកម្ពុជា ដើម្បី ​ឱ្យ​វិស័យ​អចលនទ្រព្យ​​​នៅ​កម្ពុជា មាន​ភាព​រីក​ចម្រើន​​ឲ្យដូច ​និង​ជឿន​លឿន​ជាង​ប្រទេស​ជិត​ខាងកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here