តើស្ពានអាកាសដែលបើកការដ្ឋាននៅថ្ងៃទី៣១ សីហាខាងមុខនេះមានលក្ខណៈពិសេសដូចម្តេច

0

ដោយៈសុផារី

       ភ្នំពេញៈ សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានអាកាសចំនួនពីរ គឺស្ពានអាកាសនៅចំណុចច្រមុះជ្រូកតភ្ជាប់រវាងផ្លូវ២៧១(ផ្លូវកងយុទ្ឋពលខេមរៈភូមិន្ទ) មហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ។

ស្ពានអាកាសនេះ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ និងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដោយគ្រោងចំណាយថវិកាចំនួន ៣៦.៧៧៥.០០០ដុល្លាអាមេរិក។

ស្ពានអាកាសទាំងពីរនេះ នឹងចំណាយរយៈពេលសាងសង់ចំនួន៣៦ខែ។

អំពីលក្ខណៈបច្ចេកទេស

លក្ខណៈបច្ចេកទេសនៃផ្លូវថ្នល់ផ្ទាល់ដី ស្ពានអាកាសជាន់ទី១ និងជាន់ទី២ ៖

១. ផ្លូវថ្នល់ផ្ទាល់ដីៈ  មានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា។

១.១ រង្វង់មូល (មានបរិមាត្រ ១៧៨ម៉ែត្រ x ទទឹង១១.៨៥ម៉ែត្រ)។

– កាំរង្វង់ក្នុង២០.០០ម៉ែត្រ និងកាំរង្វង់ក្រៅ៣៣.០០ម៉ែត្រ ដែលមានតួនាទីជារង្វង់មូលដើម្បីបែងចែកទិសដៅចរាចរណ៍។

– គន្លងចរាចរណ៍មាន៣គន្លងផ្លូវ (សម្រាប់រថយន្តមានទំហំ ៣.៩៥ម៉ែត្រក្នុងមួយគន្លង)។

– កម្ពស់សុវត្ថិភាព : ៥.០០ម៉ែត្រ ផ្នែកឆ្លងកាត់ក្រោមស្ពានអាកាសជាន់ទី១។

១.២  ផ្លូវថ្នល់ផ្ទាល់ដី  តាមបណ្តោយស្ពាន និងក្រោមស្ពានដែលតភ្ជាប់ទៅនឹងរង្វង់មូល (មានទទឹង ៧ម៉ែត្រ)។

– ទិសដៅចរាចរណ៍  : ផ្លូវឯកទិស មានទិសដៅទៅ និងមកពីមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស វិថីកងយោធពលខេមរភូមិន្ទ ស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។

– គន្លងចរាចរណ៍ :២គន្លងផ្លូវ (១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ម៉ែត្រ)។

២.  ស្ពានអាកាសជាន់ទី១ :

ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា នៃមហាវិថីសម្តេចតេជោ ហ៊ុន សែន  ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ។

២.១ ស្ពានអាកាសរង្វង់មូល (មានបរិមាត្រ ១៧៨ម៉ែត្រ x ទទឹង១២.៨៥ម៉ែត្រ)។

– កាំរង្វង់ក្នុង២០.០០ម៉ែត្រ និងកាំរង្វង់ក្រៅ ៣៣.០០ម៉ែត្រ ដែលមានតួនាទីជារង្វង់មូល ដើម្បីបែងចែកទិសដៅចរាចរណ៍។

– គន្លងចរាចរណ៍  មាន៣គន្លងផ្លូវ (សម្រាប់រថយន្តមានទំហំ ៣.៩៥ម៉ែត្រ ក្នុងមួយគន្លង)។

– កម្ពស់សុវត្ថិភាព  : ៥.០០ម៉ែត្រ ផ្នែកឆ្លងកាត់ក្រោមស្ពានអាកាសជាន់ទី២។

២.២  ស្ពានអាកាសខ្នែង A ឆ្ពោះទៅស្ពានព្រះមុនីវវង្ស (មានប្រវែង ២០០ម៉ែត្រ x ទទឹង ១១.៥០ម៉ែត្រ)។

– ទិសដៅចរាចរណ៍  : ផ្លូវទ្វេទិស មានទិសដៅទៅមកពីស្ពានព្រះមុនីវង្ស។

– គន្លងចរាចរណ៍  : ៤គន្លងផ្លូវទៅមក (២គន្លងទៅ និង២គន្លងមក ដែលម្ខាងមាន ១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ម៉ែត្រ + ១គន្លងគន្លងផ្លូវសម្រាប់ទោចក្រយានយន្តមានទំហំ ១.៥០ម៉ែត្រ)។

២.៣  ស្ពានអាកាសខ្នែង B វិថីកងយោធពលខេមរភូមិន្ទ (មានប្រែវង ២០០ម៉ែត្រ x ទទឹង ៦.០០ម៉ែត្រ)។

– ទិសដៅចរាចរណ៍ : ផ្លូវឯកទិស មានទិសដៅឆ្ពោះទៅវិថី កងយោធពលខេមរភូមិន្ទ។

– គន្លងចរាចរណ៍  : ២គន្លងផ្លូវ (១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ម៉ែត្រ +១គន្លងផ្លូវសម្រាប់ទោចក្រយានយន្ត មានទំហំ ១.៥០ម៉ែត្រ)។

២.៤  ស្ពានអាកាសខ្នែង C មហាវិថីព្រះមុនីវង្ស (មានប្រវែង ១៤៤ម៉ែត្រ x ទទឹង ៦.០០ម៉ែត្រ)។

– ទិសដៅចរាចរណ៍ :ផ្លូវឯកទិសមានទិសដៅមកពីមហាវិថីព្រះមុនីវង្ស។

– គន្លងចរាចរណ៍ : ២គន្លងផ្លូវ (១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ម៉ែត្រ+១គន្លងផ្លូវ សម្រាប់ទោចក្រយានយន្តមានទំហំ ១.៥០ម៉ែត្រ)។

២.៥  ស្ពានអាកាសខ្នែង D មហាវិថីព្រះមុនីវង្ស (មានប្រវែង ១៦១ម៉ែត្រ x ទទឹង ៦.០០ម៉ែត្រ)។

– ទិសដៅចរាចរណ៍ : ផ្លូវឯកទិស មានទិសដៅឆ្ពោះទៅមហាវិថីព្រះមុនីវង្ស។

– គន្លងចរាចរណ៍  : ២គន្លងផ្លូវ (១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ម៉ែត្រ + ១គន្លងផ្លូវសម្រាប់ទោចក្រយានយន្ត។

មានទំហំ ១.៥០ម៉ែត្រ)

២.៦  ស្ពានអាកាសខ្នែង E មហាវិថីសម្តេចតេជោ ហ៊ុន សែន (មានប្រវែង ១៥១ម៉ែត្រ x ទទឹង ៦.០០ម៉ែត្រ)។

– ទិសដៅចរាចរណ៍  : ផ្លូវឯកទិស មានទិសដៅមកពីមហាវិថីសម្តេចតេជោ ហ៊ុន សែន។

– គន្លងចរាចរណ៍  : ២គន្លងផ្លូវ (១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ម៉ែត្រ + ១គន្លងផ្លូវសម្រាប់ទោចក្រយានយន្ត។

មានទំហំ ១.៥០ម៉ែត្រ)។

២.៧  ស្ពានអាកាសខ្នែង F មហាវិថីសម្តេចតេជោ ហ៊ុន សែន (មានប្រវែង ១៣១ម៉ែត្រ x ទទឹង ៦.០០ម៉ែត្រ)។

– ទិសដៅចរាចរណ៍ : ផ្លូវឯកទិស មានទិសដៅឆ្ពោះទៅមហាវិថីសម្តេចតេជោ ហ៊ុន សែន។

– គន្លងចរាចរណ៍ :  ២គន្លងផ្លូវ (១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ម៉ែត្រ + ១គន្លងផ្លូវសម្រាប់ទោចក្រយានយន្ត មានទំហំ ១.៥០ម៉ែត្រ)។

៣.  ស្ពានអាកាសជាន់ទី២ :  (មានប្រវែង ១,២០០ម៉ែត្រ x  ទទឹងពី ១៤.០០ម៉ែត្រ ទៅ ១៥.៨០ម៉ែត្រ)។

– ទិសដៅចរាចរណ៍  : ផ្លូវទ្វេទិស មានទិសដៅទៅមករវាង មហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន។

– គន្លងចរាចរណ៍ :  ៤គន្លងផ្លូវ (២គន្លងទៅ និង២គន្លងមក ដែលម្ខាងមាន២គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.២៥ម៉ែត្រ ទៅ ៣.៧០ម៉ែត្រ)។

  • ធ្នឹមប្រអប់ជាបេតុងអាមេ ដែលមានកម្ពស់ ១.៥០ម៉ែត្រ។
  • សសរស្ពាននីមួយៗប្រើបេតុង ជាមួយនឹងជើងតាងកម្ពស់១.៥០ម៉ែត្រ។
  • ប្រភេទគ្រឹះខួង (Bored pile) មានអង្កត់ផ្ចិតទំហំ ១.៥០ម៉ែត្រ ទៅ ១.២០ម៉ែត្រ និងមានជម្រៅប្រមាណ៥០ម៉ែត្រ។
  • ជម្រាលទទឹងស្ពាន: ២%
  • ជម្រាលបណ្តោយស្ពាន: ៥%
  • បង្កាន់ដៃស្ពានមានកម្ពស់: ១.១០ម៉ែត្រ។
  • សសរស្ពាននីមួយៗប្រើបេតុង ជាមួយនឹងជើងតាងកម្ពស់១,៥០ម៉ែត្រ។
  • ប្រភេទគ្រឹះខួង (Bored pile) មានអង្កត់ផ្ចិតទំហំ១,៥០ម៉ែត្រ ទៅ១,២០ម៉ែត្រ និងមានជម្រៅប្រមាណ៥០ម៉ែត្រ។
  • ជម្រាលទទឹងស្ពាន: ២%
  • ជម្រាលបណ្តោយស្ពាន: ៥%
  • បង្កាន់ដៃស្ពានមានកម្ពស់: ១.១០ម៉ែត្រ
  • ល្បឿនសុវត្ថិភាព: ២០គ. ម/ម៉ោង ទៅ៤០គ.ម/ម៉ោង
  • ទម្ងន់ផ្ទុកអនុញ្ញាត: ៣០តោន
  • កម្ពស់អនុញ្ញាត: ៥.០០ម៉ែត្រ
  • អ៊ុតកៅស៊ូ AC កម្រាស់ ០.១០ម៉ែត្រ
  • ដាក់ស្លាកសញ្ញាចរាចរ និងអ៊ុតគំនូសចរាចរដោយប្រើថ្នាំទែរម៉ូប្លាស្ទឹក។
  • រៀបចំប្រព័ន្ឋបង្ហូរទឹកនិងបណ្តាញលូ និងកែសម្រួចចិញ្ចើផ្លូវអមសងខាង។
  • បំពាក់ភ្លើងបំភ្លឺផ្លូវ និងបំភ្លឺស្ពាន។
  • រៀបចំសួនច្បារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here