ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ផ្តល់ជូនកាន់តែពិសេសមិនធ្លាប់មានពីមុនមក ជាមួយនឹងការបើកលក់លំនៅដ្ឋានក្នុងបុរី KS Residence ដែលសាងសង់នៅលើទឹកដីស្រុកកៀនស្វាយ ចំនូន៣ថ្ងៃ ពីថ្ងៃទី១៦ ដល់ ១៨ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ និងមានការបញ្ចុះតម្លៃយ៉ាងច្រើន ស្ថិតនៅការិយាល័យក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត (KW Khmer Real Estate) អាសយដ្ឋាន ផ្ទះលេខ២៨០ ផ្លូវ១៨២ ហៅផ្លូវទេពផន ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Real Estate និងជានាយកក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ KW Cambodia ដែលជាម្ចាស់គម្រោងបានមានប្រសាសន៍ប្រាប់ឱ្យដឹងថា គម្រោងនេះស្ថិតនៅក្នុងតំបន់ទីប្រជុំជនក្នុងស្រុកកៀនស្វាយ ចុះពីផ្លូវជាតិលេខ១ តាមខ្លោងទ្វារវត្តដូនស ចម្ងាយប្រមាណ ១៥០០ម៉ែត្រ ។
ជាមួយគ្នានេះ ដើម្បីអបអរសាទរនៅក្នុងឱកាសនៃការបើកលក់លើកដំបូងនេះ បុរី KS Residenceមានការបញ្ចុះតម្លៃពិសេសជូនភ្លាមៗរហូតដល់ ៣ ភាគរយ ដោយស្វ័តប្រវត្តិ សម្រាប់អតិថិជនដែលជាមន្រ្តីរាជការ កងកំលាំប្រដាប់អាវុធ និងបងប្អូនកាន់អត្តសញ្ញាប័ណ្ណ ឬមានស្រុកកំណើតមកពីខេត្តស្វាយរៀង ព្រៃវែង និងខេត្តកណ្តាល។ បន្ថែមពីនេះ ក៏មានការបញ្ចុះតម្លៃថែម ១០ភាគរយ ទៀតសម្រាប់អ្នកបង់លុយគ្រប់ភ្លាមៗ។
ជាការផ្តល់ជម្រើសដ៏ល្អ និងងាយស្រួលសម្រាប់អតិថិជនដែលមានប្រាក់ចំណូលមធ្យម និងក្រោមមធ្យម ដែលចង់បានលំនៅដ្ឋានកម្មសិទ្ធិ ក៏អាចធ្វើការបង់រំលស់ជាមួយធនាគាររហូតដល់ ៧០ ភាគរយ ក្នុងរយៈពេលវែងចាប់ពី ១០ ទៅ ២០ឆ្នាំ។
ដោយឡែកសម្រាប់អតិថិជនដែលបង់គ្រប់ ៣០ភាគរយភ្លាមៗជាមួយក្រុមហ៊ុន នឹងបានការបញ្ចុះតម្លៃ ៥ភាគរយ បើបង់ ៣០ភាគរយ ក្នុងរយៈពេល ៣ខែ នឹងទទួលបានការបញ្ចុះតម្លៃ ៣ ភាគរយ ហើយបើបង់ ៣០ភាគរយ ក្នុងរយៈពេល ៦ខែ ក៏នឹងបានការបញ្ចុះតម្លៃ ១ភាគរយផងដែរ។
លោកឧកញ៉ាបណ្ឌិត គឹម ហ៊ាង ក៏បានបញ្ជាក់ផងដែរថា ដើម្បីបង្កភាពងាយស្រួល និងផ្តល់ទំនុកចិត្តខ្ពស់ដល់អតិថិជន សម្រាប់ការរៀបចំឯកសារផ្សេងដើម្បីរត់ការផ្ទេរឈ្មោះក្នុងប្លង់រឹង និងការបង់ពន្ធ័ប្រថាប់ត្រាចំនួន ៤ភាគរយ គឺជាបន្ទុករបស់ ក្រុមហ៊ុន បុរី KS Residence ដោយអតិថិជនដែលជាអ្នកទិញមិនបាច់បង់ប្រាក់បន្ថែមនោះទេ”។
លោកបានបន្តទៀតថា “សម្រាប់លំនៅដ្ឋានក្នុងបុរីទាំងអស់សុទ្ធតែបានសាងសង់យ៉ាងយកចិត្តទុកដាក់ទៅគុណភាពជាចម្បង និងការរចនាម៉ូដយ៉ាងស្រស់ស្អាត ទំនើបទាន់សម័យ និងស៊ីវិល័យគួរជាទីទាក់ទាញបំផុត ដែលមានជាលើកដំបូងនៅក្នុងតំបន់។ គ្រប់ផ្ទះនីមួយៗ មាន ២ជាន់ ៣បន្ទប់គេង ៣បន្ទប់ទឹក ទំហំសំណង់ ១១១ម៉ែត្រការ៉េ មានកន្លែងចតឡានក្នុងរបងផ្ទះទំហំ៥ម៉ែត្រខាងមុខ និងសល់ទីធ្លាខាងក្រោយ២ម៉ែត្រ លក់ក្នុងតម្លៃចាប់ពី ៤៤ ៦០០ដុល្លារ ឡើងទៅ ។
បញ្ជាក់ ៖ ការលក់ក្នុងតម្លៃពិសេសខាងលើនេះ គឺសម្រាប់តែថ្ងៃទី ១៦ ដល់ ១៨ ខែធ្នូ ឆ្នាំ២០១៩ តែប៉ុណ្ណោះ ! សូមទាក់ទងលេខ ០១២ ៤៤ ៩៦ ៤៤។
ម្ចាស់គំរោង បុរី KS Residence លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Real Estate និងជានាយកក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ KW Cambodia ៕