ដោយ វុត្ថា
ភ្នំពេញៈ អារករស្នាក់នៅ (Accommodation Tax) គឺត្រូវបានកំណត់ និងប្រមូលលើការស្នាក់នៅក្នុងសណ្ឋាគារ ដែលជាប់ពន្ធក្នុងរបបស្វ័យប្រកាស សម្រាប់គុណប្រយោជន៍ថវិកាថ្នាក់ក្រោមជាតិ វៀរលែងតែសកម្មភាព ដូចជា៖ការប្រជុំឬសិក្ខាសាលា។
យោងតាមឯកសាររបស់អគ្គនាយកដ្ឋានពន្ធដារកម្ពុជាបានបង្ហាញថា អាករលើការស្នាក់ត្រូវបានកំណត់តាមអត្រា២% លើការស្នាក់នៅក្នុងសណ្ឋាគារ ផ្ទះសំណាក់ ក្នុងព្រះរាជាណាចក្រកម្ពុជា។
អ្នកជាប់ពន្ធ ដែលធ្វើការផ្គត់ផ្គង់សេវាស្នាក់នៅ ត្រូវទទួលខុសត្រូវក្នុងការបង់ប្រាក់អាករនេះ ជូនរដ្ឋបាលសារពើពន្ធ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពីខែដែលមានការផ្គត់ផ្គង់។
សម្រាប់មូលដ្ឋានគិតជាអាករ គឺជាថ្លៃបន្ទប់ស្នាក់នៅក្នុងសណ្ឋាគារ ដោយរួមបញ្ចូលទាំងពន្ធ-អាករ និងបន្ទុកសេវាផ្សេងៗ (service charge) ប៉ុន្តែត្រូវលើកលែងអាករលើតម្លៃបន្ថែម និងអាគារស្នាក់នៅខ្លួនឯង៕