ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ គ្រប់ការវិនិយោគដោយស្របច្បាប់នៅកម្ពុជា រដ្ឋាភិបាលបានកំណត់កិច្ចធានាទៅដល់វិនិយោគិនដូចដែលមានចែងយ៉ាងក្រឹត្យក្រមនៅក្នុងបទប្បញ្ញត្តិជាធរមានរបស់កម្ពុជា ។
នៅក្នុងបទប្បញ្ញត្តិជាធរមានរបស់រាជរដ្ឋាភិបាលកម្ពុជា បានពន្យល់លម្អិតពីកិច្ចការពារ ឬការធានាអ្នកវិនិយោគ ជាច្រើនដូចជា កិច្ចធានា និងកិច្ចការពារដល់អ្នកវិនិយោគ ជាការផ្តល់យុត្តិធ៌មដល់ពួកគេពេលមានវិវាទពុំទាក់ទងនឹងប្រាក់កាស។
កិច្ចការពារ និងការធានាដល់វិនិយោគនេះ ជាកិច្ចការមួយដែលរដ្ឋត្រូវតែយកចិត្តតុកដាក់លើគម្រោងវិនិយោគ ពិសេសវិនិយោគិនបរទេស ដើម្បីកុំឱ្យប៉ះពាល់ដល់ដំណើរការជោគជ័យនៃការវិនិយោគដែលបានមកដាក់ទុននៅកម្ពុជា ។
ការធានាទាក់ទងប្រាក់កាស ៖ តាមច្បាប់អន្តរជាតិ បានចែងពីការការពារ ប្រាក់កាស របស់អ្នកវិនិយោគិន ។ កិច្ចការពារនេះផ្តោតសំខាន់លើការរំលោភសិទ្ធិ ឬការប៉ះពាល់ដល់ការដកហូតប្រាក់ដោយបំពានលើបទប្បញ្ញត្តិច្បាប់ដែលបានចែង ។ កម្ពុជាជាប្រទេសដែលកំពុងអភិវឌ្ឍន៍ ត្រូវមានការទាមទារតាមច្បាប់អស្សាមិករណ៍ ដូចជា៖
ការផ្តល់សំណងរហ័ស , ការផ្តល់សំណងសមរម្យពេញលេញ , ការផ្តល់សំណងមានប្រសិទ្ធភាព ដោយយោងតាមការសម្រេចរបស់មហាសន្និបាទអង្គការសហប្រជាជាតិ ១៩៧៤ មាត្រា ២.២ C ។ មានការផ្តល់សំណងលើសមត្ថភាព ជាតូបនីយកម្ម (គឺអ្វីជារបស់ឯកជនឱ្យក្លាយទៅជារបស់រដ្ឋ) ។ ការវិនិយោគមានការការពារ និងមានភាពធានា ហេតុនេះរដ្ឋមិនអាចចាត់វិធានការណាមួយដើម្បីដកហូតទ្រព្យសម្បត្តិរបស់វិនិយោគិនតាមវិធីតូបនីយកម្ម ឬប្រវិធានដកហូតសិទ្ធិផ្សេងទៀតចំពោះវិនិយោគិនបរទេស ដែលមកវិនិយោគនៅលើទឹកដីកម្ពុជាឡើង ។
តាមគោលការណ៍នេះលើកលែងតែអ្នកវិនិយោគិនបរទេសអនុវត្តនូលក្ខខណ្ឌ៖
- ដោយស្របច្បាប់ និងបំរើផលប្រយោជន៍សាធារណៈ
- មិនត្រូវធ្វើឡើងដោយមានការរើសអើង
- ត្រូវភ្ជាប់សំណងយ៉ាងឆាប់រហ័ស ត្រឹមត្រូវ និងមានប្រសិទ្ធិភាព
ចំណែកច្បាប់ជាតិវិញ គឺច្បាប់ខ្មែរ កិច្ចការពារ និងកិច្ចធានានេះ ដែលទាក់ទងនឹងប្រាក់កាសលើគម្រោងវិនិយោគ៕