ចំណេះដឹង! តើ​ទំនិញ​ប្រភេទ​ណាខ្លះ​ដែល​មិនត្រូវ​អនុញ្ញាតឱ្យ​ដឹកជញ្ជូន​ក្រោមរបប​គយ​ឆ្លងកាត់?

0

ដោយ ​វុត្ថា

ភ្នំពេញៈ គេហទំព័រ ​Propertyarea.asia សូម​លើកយក​សំណួរចម្លើយ​មួយចំនួន ទាក់ទង​នឹង​និតិ​វិធី​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដើម្បី​ឲ្យ​សាធារណៈជន​បាន​ជ្រាប។

សំណួ​រៈ តើ​ទំនិញ​ប្រភេទ​ណាខ្លះ​ដែល​មិនត្រូវ​អនុញ្ញាត​បណ្តោះអាសន្ន​ឱ្យ​ដឹកជញ្ជូន​ក្រោម​របប​គយ​ឆ្លងកាត់?

ចម្លើយៈ មុខទំនិញ​ដែល​មិនត្រូវ​បានអនុញ្ញាត ជា​បណ្តោះអាសន្ន​ឱ្យ​ដឹកជញ្ជូន​ក្រោម​របប​គយ​ឆ្លងកាត់ គឺ៖

  • បណ្តា​មុខទំនិញ​ហាមឃាត់​ដាច់ខាត ក្នុងការ​នាំចេញ​នាំចូល តាម​បញ្ញត្តិ​អនុក្រឹត្យ​លេខ ២០៩ អនក្រ.បក ចុះ​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ ។
  • បណ្តា​មុខទំនិញ​ផ្សេងទៀត ដែលមាន​វេទយិតភាព​ខ្ពស់ និង​អាច​ប៉ះពាល់​ដល់​សន្តិសុខ​សុវត្ថិភាព​សាធារណៈ​ដូចជា គ្រឿងសាស្ត្រាវុធ ជាតិ​ផ្ទុះ សម្ភារៈ​បរិក្ខារ​យោធា គ្រឿងញៀន និង​សារធាតុ​ប្រកបដោយ​គ្រោះថ្នាក់​ផ្សេងទៀត។
  • បណ្តា​មុខទំនិញ ដែល​ត្រូវបាន​ហាមឃាត់​មិនឱ្យ​ដឹកជញ្ជូន​ឆ្លងកាត់ ដោយ​កិច្ចព្រមព្រៀង​អន្តរជាតិ​នានា ក៏ដូចជា​ធម្មនុញ្ញ​សហប្រជាជាតិ ដូចជា​បណ្តា​សត្វ​និង​រុក្ខជាតិ​ព្រមទាំង​បំណែក​សត្វ​និង​រុក្ខជាតិ ដែល​ឈានទៅ​បាត់បង់ វត្ថុ​បុរាណ ឬ​សារធាតុ​នុយក្លេអ៊ែរ​ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here