ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយរៈក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម និងសំណង់ មានតួនាទីយ៉ាងសំខាន់ក្នុងការសិក្សារៀបចំ និងអភិវឌ្ឍវិស័យលំនៅឋាន នៅក្នុងប្រទេសកម្ពុជា ស្របតាមការរីកចំរើនរបស់សេដ្ឋកិច្ចសង្គម និងកំណើនប្រជាពលរដ្ឋនៅក្នុងប្រទេស។
ខាងក្រោមនេះ គឺជាតួនាទី និងភារកិច្ចសំខាន់ៗដូចជា៖
- សិក្សាអំពីស្ថានភាពបច្ចុប្បន្ននៃលំនៅឋាន តម្រូវការលំនៅឋាន ការផ្គត់ផ្គង់លំនៅឋាន និងការរៀបចំដីសម្រាប់លំនៅឋានក្នុងពេលបច្ចុប្បន្ន និងនៅពេលអនាគត។
- សហការជាមួយអង្គការអន្តរជាតិ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល សហគមន៍មូលដ្ឋាន សប្បុរសជនជាតិ និងអន្តរជាតិ ក្នុងការកៀរគរហិរញ្ញប្បទាន និង/ឬការសាងសង់លំនៅឋានសម្រាប់ប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងក្រុមជនងាយរងគ្រោះ ឬការតាំងលំនៅថ្មី។
- សិក្សាស្រាវជ្រាវអំពីស្តង់ដា និងបទដ្ឋានបច្ចេកទេសលំនៅឋានតម្លៃទាប និង
រៀបចំគម្រោងអភិវឌ្ឍលំនៅឋាន។
- រៀបចំយុទ្ធសាស្ត្រ គោលនយោបាយ និងបទដ្ឋានគតិយុត្តសំដៅធានាសិទ្ធិទទួលបានលំនៅឋានសមរម្យរបស់ប្រជាពលរដ្ឋ៕