ខេត្តកោះកុង​ជា​គោលដៅ​នៃ​ការវិនិយោគ​អចលនទ្រព្យ​មួយ​ក្នុងចំណោមខេត្ត​ជាប់មាត់​សមុទ្រ

0

ដោយ​វុត្ថា

ភ្នំពេញៈ ប្រធាន​សមាគម​ភ្នាក់ងារ និង​វាយតម្លៃ​អចលនវត្ថុ​កម្ពុជា​លោក​ច្រឹ​ក សុខ​នី​ម​បានឱ្យដឹងថា ក្នុងចំណោម​ខេត្ត​នៅជាប់​សមុទ្រ​របស់​កម្ពុ​ជា ខេត្តកោះកុង​ក៏​ខេត្ត​គោលដៅ​បាន និង​កំពុង​ទាក់ទាញ​គម្រោង​លើ​វិស័យ​អចលនទ្រព្យ និង​ផុលផុស​ខ្លាំង​ផងដែរ​នាពេល​អនាគត ខណៈដែល​ខេត្ត​មួយ​នេះ​បាន​ទាក់ទាញ​គម្រោង​វិនិយោគ​ជាតិ និង​អន្តរជាតិធំៗជាច្រើន​ចូលទៅ​កាន់​ខេត្ត​មួយ​នេះ។

លោក​បាន​ប្រាប់​គេហទំព័រ Propertyarea.asia កាលពី​ន្ល​ង​មកនេះ​ថា ខេត្ត​នៅជាប់​សមុទ្រ​កម្ពុជា បាន​ទាក់ទាញ​គម្រោង​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ជាពិសេស​ខេត្ត​ព្រះសីហនុ ខេត្ត​កែប កំពត ហើយ​ខេត្តកោះកុង​ក៏​ជា​ខេត្ត​គោលដៅ​វិនិយោគ​ផងដែរ ។

លោ​កប​បន្តថា “បើទោះបី​ខេត្តកោះកុង​នេះ បាន​ទាក់ទាញ​គម្រោង​វិនិយោគ​ច្រើន​ក៏ពិតមែន ប៉ុន្តែ​មិនទាន់​ជា​ផុលផុស​ខ្លាំង​ដូច​ខេត្ត​ព្រះសីហនុ​នោះទេ ដែល​ទាមទា​ក្នុង​រយៈពេល​យូ​បន្ថែមទៀត” ។

លោក​បន្ថែមថា ខេត្តកោះកុង​កំពុង​តែមាន​សក្តានុពល​ខ្ពស់ ចំពោះ​សេដ្ឋកិច្ច និង​ទៅខាង​មុខ​ទៀត ក៏​នៅតែមាន​សក្តានុពល ដោយសា​តែ​ខេត្ត​នេះ នឹងមាន​ព្រលានយន្តហោះ​អន្តរជាតិ និង​គម្រោងធំៗជាច្រើន​បាន​នឹង​កំពុង​កើតឡើង​នៅ​ទីនោះ។

លោក​ច្រឹ​កសុខ នី​ម បញ្ជាក់ទៀតថា នៅពេលណា​លំហូរ​វិនិយោគ​បរទេស​ចូលមក​កាន់​ខេត្តកោះកុង​នេះ​កាន់តែច្រើន នឹង​ជំរុញឱ្យមាន​ចរន្ត​នៃ​ការទិញ លក់​ដីធ្លី​កាន់តែច្រើន ហើយ​តម្លៃ​ដី​ក៏មាន​តម្លៃ​ថ្លៃ​ដូច​ខេត្ត​ព្រះសីហនុ​ផងដែរ។

ខេត្តកោះកុង​នាពេល​បច្ចុប្បន្ននេះ បាននិងកំពុង​មា​នស​ក្តា​នុព​ល​លេចធ្លោ​ជាច្រើន ដោយ​ក្នុងនោះ មាន​គម្រោង​វិនិយោគធំៗជាច្រើន​រួមមាន  ព្រលានយន្តហោះ​លំដាប់​អន្តរជាតិ​តារា​សាគរ  កំពង់ផែ​ទឹក​ជ្រៅ​នៅ​ប្រជុំ​កោះ​ស្តេច ការពង្រីក​ផ្លូវជាតិ​លេខ៤៨ ជា៤គន្លង  គម្រោង​ស្ថាបន​ផ្លូវជាតិ​លខ ១០ ព្រលានយន្តហោះ​វិនិយោគ​ដោយ​ក្រុមហ៊ុន លី​យ៉ុង​ផាត់​ជាដើម។

បច្ចុប្បន្ន​ក្រុមហ៊ុន Union Development Group បាននិងកំពុង​វិនិយោគ​លើ​ផ្ទៃដី​ជាង៣៦ពាន់​ហិកតា​នៅក្នុង​ស្រុក​គិរីសាគរ និង​បុ​ទុម​សាគរ​ក្នុង​ខេត្ត​នេះ ដែល​គំរោង​វិនិយោគ​នេះ​បាននិងកំពុង​ផ្លាស់ប្តូរ​មុខមាត់​ខេត្ត​នេះ​យ៉ាងខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here