ដោយវុត្ថា
ភ្នំពេញៈ វិនិយោគទុនគឺជាការជាប់កិច្ចសន្យា រវាងវិនិយោគិនបរទេស និងវិនិយោគិនខ្មែរ លើទឹកដីណាមួយតាមកិច្ចព្រមព្រៀងជាមុន ទោះនៅទីណាក៏ដោយដោយអនុលោមតាមច្បាប់ និងបញ្ញាត្តិរបស់ភាគីចុះកិច្ចសន្យា។
វិនិយោគទុនមានសារៈសំខាន់ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឈន៍ សេដ្ឋកិច្ចជាតិនៃប្រទេសមួយ ដែលកំពុងមានការអភិវឌ្ឈន៍ ក៏ដូចជាប្រទេសអភិវឌ្ឈន៍ដែរ ។ ក្នុងវិស័យឯកជន ត្រូវបានចាត់ទុកលើការវិនិយោគយ៉ាងសំខាន់ ជាមួយវិស័យសាធារណៈក្នុងការអភិវឌ្ឈន៍លើគ្រប់វិស័យ ក្នុងគោលបំណងលើកស្ទួយ ដល់សេដ្ឋកិច្ចជាតិឲ្យបានរីកចំរើនជាបន្តបន្ទាប់ ។
ម្យ៉ាងវិញទៀតសារៈសំខាន់នេះបានជួយ ផ្តល់ការងារដល់ពលរដ្ឋខ្មែរគ្រប់រូប និងជួយលើកតម្កើនជីវភាពពលរដ្ឋក្រីក្រ ដើម្បីឲ្យមានជីវភាពថ្កុំថ្កើន ដូចអរ្យប្រទេសក្នុងពិភពលោក នាពេលបច្ចុប្បន្ន។
វិនិយោគទុន មានលក្ខណៈខុសគ្នាបន្តិចពីវិនិយោគ ដោយក្នុងន័យ “វិនិយោគ” គឺជាការធ្វើប្រតិបត្តិការដើម្បីបង្កើតមូលធន មានដូចជាទ្រព្យ ក្នុងការរក្សាស្ថេរភាព សម្រាប់បម្រើសេចក្តីត្រូវការ និងចាំបាច់ ។ តាមន័យនេះ ការវិនិយោគមានដូចតទៅ៖
- ការបង្កើតជាសហគ្រាស បរទេសដែលមាន បុត្រសម្ព័ន្ធ ការិយាល័យតំណាង និងសាខា ។
- ការទិញសហគ្រាសដែលមានរួចជាស្រេច
- ចូលដើមទុនសម្រាប់សហគ្រាសបង្កើតថ្មី
- ចូលដើមទុនសម្រាប់សហគ្រាសដែលមានស្រាប៕