ដោយៈ វុត្ថា
ភ្នំពេញៈពន្ធលើឈ្នួលផ្ទះ និងដីត្រូវកំណត់យកលើប្រាក់ឈ្នួល ដែលបានមកពីការជួល៖អាគារដែលសង់លើដីដូចជាៈ ផ្ទះ រោងចក្រ ភណ្ឌាគារ ការិយាល័យ ។ល។
ហត្ថូបករណ៍ ដែលជាប់ជាមួយគ្រឹះស្ថានឧស្សាហកម្ម ឋាបនភ័ណ្ឌពាណិជ្ជកម្ម ឧស្សាហកម្ម ដែលនៅនឹងមួយកន្លែងអាគារធំៗ ដែលទុកដាក់ធាតុរាវ ឬផលិតផលផ្សេងៗ ដូចជា ប្រេងឥន្ធនៈ កៅស៊ូចាក់ថ្នល់ គ្រាប់ធញ្ញជាតិផ្ទះអណ្តែតទឹក កប៉ាល់សម្រាប់ធ្វើជាលំនៅដ្ឋាន ឬដើម្បីប្រកបអាជីវកម្មផ្សេងៗដីធ្លី ដែលគ្មានសំណង់ ដោយរាប់បញ្ចូលទាំងកន្លែងយកថ្ម យករ៉ែ ធ្យូងថ្ម បឹងបូរ ស្រែអំបិល។
ពន្ធនេះត្រូវប្រមូលពីកម្មសិទ្ធិករ ឬសិទ្ធិវន្តរបស់កម្មសិទ្ធិករអត្រាពន្ធ លើឈ្នួលផ្ទះ និងដីត្រូវបានកំណត់ស្មើនឹង១០%នៃប្រាក់ឈ្នួលដុល។ ប្រាក់ឈ្នួលដុល គឺជាប្រាក់ឈ្នួល ដែលបានចុះកិច្ចសន្យា ឬបានព្រមព្រៀងជាមួយអ្នកជួល៕