ចំណេះដឹង! តើ​អាករ​លើ​ការ​ស្នាក់​ត្រូវ​បានកំណត់​តាម​អត្រា​ប៉ុន្មាន​ភាគរយ?

0

ដោយ វឌ្ឍនៈ

ភ្នំពេញ៖ អារ​ករ​ស្នាក់នៅ (Accommodation Tax) គឺ​ត្រូវ​បានកំណត់ និង​ប្រមូល​លើ​ការ​ស្នាក់​នៅក្នុង​សណ្ឋាគារ ដែល​ជាប់ពន្ធ​ក្នុង​របប​ស្វ័យ​ប្រកាស សម្រាប់​គុណប្រយោជន៍​ថវិកា​ថ្នាក់ក្រោម​ជាតិ វៀរលែងតែ​សកម្មភាព ដូចជា៖ការប្រជុំ ឬ​សិក្ខាសាលា។

យោងតាម​ឯកសារ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​កម្ពុជា បង្ហាញថា អាករ​លើ​ការ​ស្នាក់​ត្រូវបាន​កំណត់​តាម​អត្រា ២% លើ​ការ​ស្នាក់​នៅក្នុង​សណ្ឋាគារ ផ្ទះសំណាក់ ក្នុង​ព្រះរាជាណាចក្រ។ អ្នក​ជាប់ពន្ធ​ដែល​ធ្វើការ​ផ្គត់ផ្គង់​សេវា​ស្នាក់នៅ​ត្រូវ​ទទួលខុសត្រូវ​ក្នុងការ​បង់ប្រាក់​អាករ​នេះ​ជូន​រដ្ឋបាល​សារពើពន្ធ យ៉ាង​យឺត​បំផុត​ត្រឹម​ថ្ងៃទី២០ នៃ​ខែ​បន្ទាប់ពី​ខែ​ដែលមាន​ការផ្គត់ផ្គង់។

សម្រាប់​មូលដ្ឋាន​គិត​ជា​អាករ គឺជា​ថ្លៃ​បន្ទប់​ស្នាក់​នៅក្នុង​សណ្ឋាគារ ដោយ​រួមបញ្ចូល​ទាំង​ពន្ធ-អាករ និង​បន្ទុក​សេវាផ្សេងៗ (service charge) ប៉ុន្តែ​ត្រូវ​លើកលែង​អាករ​លើ​តម្លៃបន្ថែម និង​អាការ​ស្នាក់នៅ​ខ្លួនឯង៕

LEAVE A REPLY

Please enter your comment!
Please enter your name here