ហេតុអ្វី​រដ្ឋាភិបាល​អនុ​វត្ត​នីតិវិធី នៃ​ការវាស់វែង​ដី​ផ្ទេរសិទ្ធិ កាន់កាប់​អចលនទ្រព្យ ដែល​មិនទាន់​ចុះបញ្ជី?

0

ដោយ វល័ក្ខ

ភ្នំពេញ៖ បច្ចុប្បន្ន​ទីផ្សារ​ដីធ្លី មាន​សកម្ម​ភាពកើនឡើង​គួរ​ឲ្យ​កត់សម្គាល់ នៅក្នុង​ភូមិសាស្ត្រ​នានា​នៅ​ទូទាំងប្រទេស​កម្ពុជា ។ ការទិញ-លក់​ដី​ទាំងនោះ ភាគច្រើន​ធ្វើឡើង តាមរយៈ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដីធ្លី ដែល​មិនទាន់​ចុះបញ្ជី (ប្លង់​ទន់) វាស់វែង​ដោយ​គណៈកម្មការក្រុង-ស្រុក និង​មានភ្ជាប់​គំនូស​បង្ហាញ​ទីតាំង ដែល​បញ្ជាក់​ទទួលស្គាល់ ដោយ​រដ្ឋបាល​សុរិយោដី ដើម្បី​យកទៅ​បង់ពន្ធ​ប្រថាប់ត្រា។

យោង​លើ​ប្រការនេះ បានធ្វើឱ្យ​រដ្ឋាភិបាល​អ​នុ​វត្ត​ចំពោះ​ការអនុវត្ត​នីតិវិធី នៃ​ការវាស់វែង​ដី​ផ្ទេរសិទ្ធិ កាន់កាប់​អចលនទ្រព្យ ដែល​មិនទាន់​ចុះបញ្ជី (ប្លង់​ទន់) ដើម្បី​ចៀសវាង​បញ្ហា​វិវាទផ្សេងៗ ក្នុង​ការទិញ​លក់។

- Video Advertisement -

និតិ​វិធី​ដែល​រដ្ឋាភិបាល​ត្រូវអនុវត្ត​មាន​ដូចខាងក្រោម៖

ទី១៖ រាល់​ការស្នើសុំ​ផ្ទេរសិទ្ធិ ដីធ្លី​ដែល​មិនទាន់​ចុះបញ្ជី ត្រូវអនុវត្ត​នីតិវិធី​ដូច​ការស្នើសុំ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ ដាច់​ដោយ​ដុំ​ដែរ ដោយ​ត្រូវធ្វើ​ការជូនដំណឹង​ស្តីពី​ការវាស់វែង​ដល់​អ្នកស្នើសុំ និង​អ្នក​ជាប់​ព្រំ​ឲ្យ​មក​ចូលរួម និង​ត្រូវធ្វើ​ការបិទ​ផ្សាយ​ជា​សាធារណៈ​យ៉ាងតិច ៧ថ្ងៃ។

ក្រោយពេល​ធ្វើការ​វាស់វែង ប្រមូល​ទិន្នន័យ​រួច ត្រូវ​ចេញ​លិខិត​ជូនដំណឹង នៃ​ការបិទ​ផ្សាយ​ទិន្ន័យ​ដែល​ប្រមូលបាន បិទ​ផ្សាយ​ជា​សាធារណៈ​នៅ​សាលាឃុំ-សង្កាត់ និង​នៅ​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិបាល ក្រុង-ស្រុក រយៈពេល ១៥ថ្ងៃ ទៀត ដើម្បី​ឲ្យ​ស្របតាម​អនុក្រឹត្យ១២១ អនក្រ.បក ចុះ​ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ ស្តីពី ការចុះបញ្ជី​ដី​មាន​លក្ខណៈ​ដាច់​ដោយ​ដុំ។

ទី២៖ ទម្រង់​ពាក្យ​ស្នើ សុំ​ផ្ទេរសិទ្ធិ​កាន់កាប់ ដីធ្លី​ដែល​មិនទាន់​ចុះបញ្ជី អនុវត្ត​គំរូ​ទម្រង់​លិខិត ដូច​ពាក្យស្នើសុំ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ដាច់​ដោយ​ដុំ៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here