អ្នកវិនិយោគក្នុងស្រុកបោះទុន៦០លានដុល្លារសាងសង់បុរីធំមួយនៅតំបន់ ផ្លូវក្រវ៉ាត់ក្រុងទី៣

0

        ដោយគង់ សូរិយា

        ភ្នំពេញៈ អ្នកវិនិយោគក្នុងស្រុក បានបោះទុនវិនិយោគ៦០លានដុល្លារអាមេរិក ដើម្បីសាងសង់បុរីលើផ្ទៃដីប្រមាណ១០ហិកតា នៅតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលកំពុងទាក់ទាញការវិនិយោគលើលំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើន។

បុរីថ្មីនេះមានឈ្មោះGB Resident ដែលកំពុងត្រៀមដំណើរការសាងសង់ និងលក់ជូនអតិថិជន ជាមួយលំនៅដ្ឋានប្រណីតបែបShop House ដែលរួមបញ្ចូលនូវមជ្ឈមណ្ឌ​លពាណិជ្ជកម្មនានាផងដែរ។

គំរោងលំនៅដ្ឋាននេះ មានផ្ទះសរុបចំនួន៥៨៨ ដែលជាលំនៅដ្ឋានសាងសង់ប្រក​បដោយគុណភាព ផាសុខភាព ពិសេសមានផ្លូវធំទូលាយទំហំចាប់ពី៥០ ទៅ៦០ម៉ែត្រ ក្រោមការគិតគូរម៉ត់ចត់របស់ប្រមុខរដ្ឋាភិបាល ដើម្បីប្រែក្លាយតំបន់នៅជិតព្រលានយន្តហោះថ្មីជាតំបន់ពាណិជ្ជកម្ម លំនៅដ្ឋានប្រណីត។

 

បុរីGB Resident ស្ថិតនៅក្នុងភូមិស្រុកធំ ឃុំជើងកប ស្រុកកណ្តាលស្ទឹង ខេត្តក ណ្តាល មានចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងមានចម្ងាយប្រមាណ៥គីឡូម៉ែត្រពីផ្សារទំនើបEAON Mall3។

លោកគឹម វិចិត្រអគ្គនាយកក្រុមហ៊ុនGreat Alliance property Investment និងជាតំណាងផ្នែកលក់នៃបុរីខាងលើនេះបានមានប្រសា​សន៍ថា តំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣កំពុ​ងហុចសក្តានុពលដ៏សម្បើម ដែលអ្នកអភិវឌ្ឈន៍ជាតិ និងអន្តរជាតិកំពុងឆ្ពោះ និងសម្លឹងមកកាន់តំបន់នេះ ព្រោះវាជាតំបន់ដែលស្ថិតនៅកៀក ព្រលានយន្តហោះអន្តរជាតិផង ជាតំបន់ដែលកៀក នឹងគំរោងមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗដូចជា ផ្សារទំនើបEAON MALL3 ផ្សារទំនើបរបស់បុរីប៉េង ហួត ផ្សារទំនើបរបស់ក្រុមហ៊ុនជីប ម៉ុង និងគម្រោងលំនៅដ្ឋាន និងអាគារសហកម្មសិទ្ឋជាច្រើនទៀត។

លោកបន្តថា “បុរីGB Resident កំពុងចាប់យកកាលានុវត្តន៍ភាពនេះ ដែលវាជាផ្នែកមួយនឹងជួយពង្រីកសក្តានុពលតំបន់នេះ ឲ្យកាន់តែមានភាពទាក់ទាញ និងរីកចម្រើន ពិសេសតំបន់នេះ នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ទាក់ទាញមួយ”។ លោកបន្តថា “ការវិនិយោគលំនៅដ្ឋាននៅបុរីGB Resident នឹងទទួលបានផលចំណេញខ្ពស់ ដោយ សារអ្នកអភិវឌ្ឍន៍​នឹងសាងសង់ផ្សារទំនើប ហើយតំបន់នេះនឹងមានសណ្ឋាគារ និងមជ្ឈម ណ្ឌលពា ណិជ្ជកម្មច្រើនថែមទៀត ដើម្បីទទួលអ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះនេះ ហើយពួកគេអាចសម្រាកនៅតំបន់នេះ មុនបន្តដំណើរទៅកាន់ប្រទេសដទៃទៀត”។

លោកគឹម វិចិត្របានបន្តទៀតថា បុរីGB Resident នឹងចាប់ផ្តើមសាងសង់នាពេលខាងមុខឆាប់ៗនេះ ជាមួយនឹងជម្រើសលំនៅដ្ឋានសម្បូរបែប និងទាក់ទាញការវិនិយោគ ដោយអ្នកវិនិយោគអាចទិញសម្រាប់ស្នាក់នៅ ទិញសម្រាប់វិនិយោគយកផលចំណេញ និងទិញដើម្បីសម្រាប់រស់នៅផង និងធ្វើអាជីវកម្មផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here