តម្លៃ​ដីធ្លី​នៅ​ខណ្ឌ​មួយចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ​នៅតែ​រក្សា​កំណើន​ពី ៧,៥ ទៅ១៥ភាគរយ

0

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ បើ​ស្ថិតនៅ​វិបត្តិ​កូ​វីដ១៩ តំបន់​មួយចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ​នៅមាន​សកម្មភាព​ទិញ​លក់ ដោយ្សារ​អ្នកទិញ​បន្ត​រង់ចាំ និង​មើល​ស្ថានភាព​នៃ​វិបត្តិ​នេះ ខណៈ​តម្លៃ​ដី​នៅ​ទូទាំងប្រទេស​កម្ពុ​ជាមាន​សភាព​នៅ​ទ្រឹង​កាលពី​ឆ្នាំមុន។ នេះ​បើ​យោងតាម​របាយការណ៍​ចុងក្រោយ​របស់​ក្រុមហ៊ុន CBRE Cambodia។

- Video Advertisement -

យោងតាម​របាយការណ៍​បានឱ្យដឹងថា ការទិញ​លក់​ខ្នាតតូច​នៅ​ជាយក្រុង ត្រូវបាន​មើលឃើញ​មាន​សកម្មភាព​ច្រើន ដោយសារ​សម្ពាធ​សេដ្ឋកិច្ច ដែល​បណ្តាលមកពី​ជំងឺ​រាតត្បាត​ជំរុញ​ឱ្យ​វិនិយោគិន​កម្រិត​មធ្យមសម្រេចចិត្ត​លើ​ប្រតិបត្តិ​ការទិញ​លក់​ច្រើន។

បើទោះបី​មាន​ភាព​ស្ងាប់់ស្ងាត់​កាលពី​ឆ្នាំមុន​ក៏ដោយ តម្លៃ​ដីធ្លី​នៅ​ទីក្រុង​ភ្នំពេញ នៅតែមាន​អត្រាកំណើន​ប្រចាំឆ្នាំ​យ៉ាងច្រើន​ចន្លោះ​ពី៧,៥% ទៅ១៥,១% ខណៈ​ខណ្ឌ​មួយចំនួនទៀត មាន​សកម្មភាព​ទិញ​លក់​ល្អ ជាង​តំបន់​ដទៃទៀត។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia លោកស្រី​អាន សុធី​តា​បាន​មានប្រសាសន៍ ក្នុង​កិច្ចសម្ភាសន៍​កាលពីពេលថ្មីៗនេះ​ថា តម្លៃ​ដីធ្លី​នៅ​កម្ពុជា​នឹង​បន្ត​កើនឡើង​បន្ថែមទៀត ដែល​យើង​អាច​ព្យាករ​ថា កំណើន​តម្លៃ​ដីធ្លី​នឹង​កើន៧ភាគរយ​ក្នុង​មួយឆ្នាំ​សម្រាប់​មួយ​ទសវត្សរ៍​ខាងមុខ ប៉ុ​ន្ត​មិនមែន​មានន័យថា តម្លៃ​ដីធ្លី​នឹង​កើនឡើង​ថេរ៧ភាគរយ​នោះទេ គឺ​ឆ្នាំ​ខ្លះ​អាច​តិចជាង​នេះ និង​ឆ្នាំ​ខ្លះ​អាច​ច្រើនជាង​នេះ ប៉ុន្តែ​តួលេខ៧ភាគរយ ជា​តួលេខ​ដែល​គិត​ជា​មធ្យម។

អ្នកនា​បន្តថា “ការព្យាករណ៍​បែបនេះ ដោយ​យើង​ឈរលើ​មូលដ្ឋានសំខាន់ៗដូចជា​តម្រូវ​ការទិញ​លក់​ក្នុង​ទីផ្សារ ការសិក្សា​ប្រៀបធៀប​ជាមួយ​ប្រទេស​ថៃ និង​វៀតណាម​ជាដើម ព្រោះ​ប្រទេស​ទាំងនេះ​មាន​ស្ថាន​ភាពស្រដៀងគ្នា​នឹង​កម្ពុជា” ។

អ្នកនាង​អាន សុធី​តា​បាន​បន្ត​ឲ្យ​ដឹងផង​ដែរ​ថា បើ​គិត​រយៈពេល ១០ឆ្នាំ​កន្លងមកនេះ តម្លៃ​ដីធ្លី​បាន​កើនឡើង​យ៉ាងខ្លាំង ដោយ​កាលពី​ឆ្នាំ២០០៨តម្លៃ​ដីធ្លី ដែល​ខ្ពស់​ជាងគេ​គឺមាន​តម្លៃ​ជា​មធ្យម ២០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ប៉ុណ្ណោះ។

ការវិភាគ​របស់​អ្នកជំនាញ​មួយចំនួនទៀត​បាន​អះអាង​ឲ្យ​ដឹងថា តម្លៃ​ដីធ្លី​នៅ​កម្ពុជា​កើន​ឡើ​ដោយសារ​កត្តាសំខាន់ៗជាច្រើន ដូចជា កត្តា​សន្តិភាព ស្ថិរភាព​នយោបាយ កំនើនសេដ្ឋកិច្ច ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​របស់​រដ្ឋាភិបាល និង​កត្តា​ប្រជាសាស្ត្រ៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here