ប្រទេសកាណាដាចាប់ផ្តើមប្រជែងដំណែងសាងសង់អារខ្ពស់ជាមួយពិភពលោក

0

ដោយៈវឌ្ឈនា

តូរ៉ង់តូៈ ក្រុមហ៊ុន Pinnacle International បានប្រកាសសាងសង់អគារខុនដូខ្ពស់បំផុតនៅក្នុងទីក្រុងតូរ៉ង់តូ ប្រទេសកាណាដា ក្នុងគម្រោងជំហានទី ២  (គម្រោងអភិវឌ្ឍន៍ Pinnacle One Yonge) ដែលនឹងក្លាយជាអគារខុនដូ លំនៅដ្ឋានខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។

គម្រោងអគារនេះ នឹងត្រូវសាងសង់នៅក្នុងកម្រិតកំពស់៩៥ជាន់ ស្មើនឹង៣១៣.៤ ម៉ែត្រ ដែលនឹងក្លាយជាអគារខ្ពស់ជាងគេទី២ នៅក្នុងទីក្រុងតូរ៉ង់តូ បន្ទាប់ពីអគារCN Tower ។  អគារខុនដូនេះ ត្រូវបានរចនាឱ្យមានបន្ទប់៨០០ បន្ទប់ដែលមានប្លង់ផ្សេងៗគ្នាចាប់ពី៥២០ ដល់២,៣០០ ហ្វីតការ៉េដោយមានតម្លៃចាប់ពីជាង ៨០០.០០០ ដុល្លារ។

- Video Advertisement -

លោកAnson Kwok អនុប្រធានផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុនPinnacle International បានថ្លែងថា គម្រោងថ្មីរបស់យើងនេះ ត្រូវបានសាងសង់នៅទីតាំងដែលមានសក្តានុពល រួមជាមួយនឹងស្ថាបកម្មនៃសំណង់ល្អបំផុត។

លោកថ្លែងថា  “វិធីសាស្រ្តរបស់យើងក្នុងដំណាក់កាល នៃការអភិវឌ្ឍន៍តាមផែនកា​រ​មេនេះ ត្រូវបានផ្តោតលើការប្តេជ្ញាចិត្ត មិនត្រឹមតែគ្រាន់តែអភិវឌ្ឍន៍អគារខុនដូ នៅក្នុងទីប្រជុំជនប៉ុណ្ណោះទេ។ ផ្ទុយទៅវិញយើងបានទទួលស្គាល់ឯកសិទ្ធិពិសេស ដើម្បីធ្វើការផ្លា​ស់ប្តូរទីក្រុងតូរ៉ង់តូ តាមរយៈការអភិវឌ្ឍនអគារខ្ពស់ៗ (Toronto Skyline)”។

អគារនេះ មិនត្រឹមផ្តល់ទេសភាពជុំវិញបឹង Lake Ontario  អគារខុនដូនេះ ត្រូវបានរចនាប្លង់ជាមួយនឹងការស្រូបខ្យល់ អាកាសដ៏បរិសុទ្ធពីភ្នំTanner Hill  ដែលនឹងធ្វើឱ្យជីវិតរស់នៅកាន់តែមានផាសុកភាព និងរវើក។  ក្រៅពីនេះគំរោងនេះ ក៏មានអាងហែលទឹកដ៏ធំ បន្ទប់ហាត់យោគៈ កន្លែងរៀបចំកម្មវិធីជប់លៀង និងកន្លែងសំរាកលំហែផងដែរ៕

 

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here