គំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗនៅខេត្តជាប់តំបន់ឆ្នេរកំពុងជម្រុញទីផ្សារអចលនទ្រព្យ

0

ដោយ គង់ សូរិយា

ភ្នំពេញៈ បណ្តាញហេដ្ឋារចនាសម្ព័ន្ធ ជាកត្តាមួយដ៏សំខាន់ ក្នុងការជម្រុញវិស័យសេដ្ឋកិច្ច និងបង្កើននូវគុណតម្លៃនៃវិស័យអចលនទ្រព្យ។ ការអភិវឌ្ឍលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា នៅតែដំណើរការឥតឈប់ឈរ ដើម្បីពន្លឿនវិស័យសេដ្ឋកិច្ចកម្ពុជា និងជម្រុញសក្តានុពលវិស័យអចលនទ្រព្យឱ្យមានភាពរីកចម្រើន។

ខេត្តកែប

ថ្វីត្បិតតែខេត្តនេះជាខេត្តដែលផ្តោត ទៅលើវិស័យទេសចរណ៍ច្រើន យ៉ាងណាក្តី ប៉ុន្តែរដ្ឋបាលខេត្តបន្តយកចិត្តទុកដាក់ លើវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធទូរទាំងខេត្ត ក្នុងគោលបំណងពង្រីកវិសាលភាពនៃវិស័យអចលនទ្រព្យ។

ខេត្តកែបមានសក្តានុពលខ្ពស់ក្នុងវិស័យទេសចរណ៍ ដូច្នេះទើបរដ្ឋាភិបាលបានប្រកាសពីការប្រែក្លាយខេត្តនេះ អភិវឌ្ឍទៅជាខេត្តគោលដៅទេសចរណ៍ លម្ហែកាយកម្រិតខ្ពស់។ កត្តានេះ នឹងស្រូបយកការវិនិយោគជាច្រើន ពីសំណាក់វិនិយោគិនក្រៅស្រុកនិងក្នុងស្រុក ឱ្យមកវិនិយោគលើវិស័យលំនៅដ្ឋាន បែបលម្ហែកាយ បឹងហ្គាឡូ ស

ណ្ឋា​គារ និយាយជារួមគឺប្រភេទអចលនទ្រព្យដែលបម្រើដល់វិស័យអចលនទ្រព្យ។

ខេត្តព្រះសីហនុ

ក្រោយពីការស្ថាបនាផ្លូវចំនួន៣៤ខ្សែនៅក្នុងខេត្តព្រះសីហនុ ត្រូវបានបញ្ចប់ជាស្ថាពរ ដែលធ្វើឲ្យទីផ្សារអចលនទ្រព្យ នៅក្នុងខេត្តមានកំណើនជាបន្តបន្ទាប់។ រីឯផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កំពុងសាងសង់យ៉ាងរលូនស្របតាមផែនការ ពោលគិតត្រឹមខែកញ្ញានេះ គម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ- ព្រះសីហនុក្នុងខេត្តកំពង់ស្ពឺ បានសម្រេចជិត ១០០ភាគរយ។

ដំណឹងល្អទាំងនេះ ត្រូវបានអ្នកជំនាញអចលនទ្រព្យ ក្នុងស្រុកព្យាករណ៍ថា វិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុ នឹងលេចធ្លោបន្ថែមទៀត ដែលទាក់ទាញនូវវិនិយោគិនបរទេសចូលមកអភិវឌ្ឍទៅលើវិស័យសណ្ឋាគារ ផ្ទះសំណាក់ ខុនដូរ ភោជនីយដ្ឋាន អគារមជ្ឈមណ្ឌល និងផ្សារទំនើបផងដែរ។

ខេត្តកោះកុង

ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម ធ្លាប់បានឱ្យដឹងថ្មីៗថា ក្នុងចំណោមខេត្តនៅជាប់សមុទ្ររបស់កម្ពុជា ខេត្តកោះកុងក៏ជាខេត្តគោលដៅមួយដែលនឹងទាក់ទាញ គម្រោងលើវិស័យអចលនទ្រព្យ ផុលផុសខ្លាំងនាពេលអនាគត។

ខណៈដែលខេត្តមួយនេះ មានគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជា ព្រលានយន្តហោះលំដាប់អន្តរជាតិតារាសាគរ  កំពង់ផែទឹកជ្រៅនៅប្រជុំកោះស្តេច ការពង្រី​កផ្លូវជាតិលេខ៤៨ជា៤គន្លង  គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ព្រលានយន្តហោះវិនិយោគដោយក្រុមហ៊ុន លីយ៉ុងផាត់ ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here