បុរី Krek City Garden តម្លៃ​ជាង ៣០លាន​ដុល្លារ​ផ្តោតលើ​ប្លង់​ស្ថាបត្យកម្ម​បែប​ឆ្លាត​វៃ និង​ផាសុខភាព

0

ដោយ​ស៊ីវ ម៉េង

ត្បូងឃ្មុំៈ ស្ថាបត្យករ​ជំនាញ ដែល​បាននិងកំពុង​គូរ​ប្លង់​បុរី Krek City Gardenបាន  ផ្តោត​ចម្បង លើ​សំណង់​ស្ថាបត្យកម្ម​បែប​ឆ្លាត​វៃ ដែល​ផ្តល់នូវ​ផាសុខភាព​ដល់​អ្នករស់នៅ ជាមួយនឹង​សំណង់​ប្រកបដោយ​សោភ័ណភាព ទាក់ទាញ និង​ផាសុខភាព។

- Video Advertisement -

លោក​បណ្ឌិត​តេង រិទ្ធី ម្ចាស់​បុរី Krek City Garddenនិង​ជា​ស្ថាបត្យករ ដែល​បានបញ្ចប់​ការសិក្សា​លើ​ជំនាញ​ស្ថាបត្យកម្ម នៅក្រៅ​ប្រទេស​បាន​មានប្រសាសន៍៍​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី២០ មករា​កន្លងមក​ថា ការសាងសង់​បុរី​ដែលមាន​ផ្ទៃដី​ជិត២០ហិកតា នាពេល​បច្ចុប្បន្ននេះ យើង​ផ្តោត​សំខាន់​លើ​គុណភាព សោភ័ណភាព និង​ផាសុខភាព​ដល់​ការរស់នៅ​របស់​អ្នករស់នៅ​ក្នុង​បុរី​នេះ។

លោក​បន្តថា “បុរី​នេះ​ផ្តោត​សំខាន់​លើ​សំណង់​ជាពិសេស ដោយ​ផ្តោតលើ​លំហរ​នៃ​ការប្រើប្រាស់​ក្នុងការ​រស់នៅ លំហ​ណា​មិន​ប្រើប្រាស់ យើង​មិន​ផលិត​វា​ឡើង​នោះទេ។ ឧទាហរណ៍​ផ្ទះ​អាជីវកម្ម​របស់​យើង យើង​មិន​ធ្វើ​ឡៅតឿ​នោះទេ ដោយសារ​វា​មិនមាន​លំហរ​គ្រប់គ្រាន់ ដែល​មើលទៅ​មាន​សភាព​ចង្អៀត និង​មិនមាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់” ។ លោក​បន្តថា “ជំនួស​ជាន់​ឡៅតឿ យើង​បាន​ធ្វើឡើង​មួយ​ជាន់​ទៀត ពិសេស​ទំហំ​ផ្ទះ​យើង​សាងសង់​ទទឹង៤,៥ម៉ែត្រ ដើម្បី​មាន​លំហ​គ្រប់គ្រាន់ ធ្វើ​ឲ្យ​ផ្ទះ​មាន​ភាព​ទូលាយ និង​ធ្វើ​ឲ្យ​បរិយាកាស​ក្នុងផ្ទះ​ត្រជាក់ និង​មាន​ភាព​សុខដុម” ។

ជាមួយគ្នានេះ ជណ្តើរ​ផ្ទះ​ក៏​យើង​មិន​ធ្វើ​ចោទ​ខ្លាំង​នោះទេ ហេតុនេះ​ទើប​យើង​ធ្វើ​ជណ្តើរ​មិន​ឲ្យ​មានការ​បាំង​ផ្ទះ ដែល​កាំ​និមួយៗមាន​កំពស់​ល្មម និង​មិន​ហត់ និង​ងាយស្រួល​ឡើង​ចុះ មិន​លំបាក​ចោទ​ខ្លាំង​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​នោះឡើយ។

លោក​បណ្ឌិត​តេង រិទ្ធី បាន​បញ្ជាក់ថា “ហេតុនេះ​នៅក្នុង​ប្លង់​ស្ថាបត្យកម្ម យើង​មិន​គិត​តែ​ពី​ផលចំណេញ​មួយ​មុខ​ទេ ប៉ុ​ន្ត​តែ​យើង​គិតដល់​គុណភាព​ជីវិត ធ្វើយ៉ាងណា​ឲ្យ​អ្នករស់នៅ​មាន​ភាពងាយស្រួល កក់ក្តៅ ប្រកបដោយ​ផាសុខភាព និង​សុខដុមរមនា​ក្នុង​លំនៅដ្ឋាន” ។ លោក​បន្តថា “យើង​ផ្តោតលើ​អ្វីដែល​ស្អាត និង​ប្រើប្រាស់​មាន​ភាពងាយស្រួល ព្រោះ​អ្វី​យើង​ផ្តោតលើ​ស្ថាបត្យកម្ម​មាន​ភាពងាយស្រួល ប៉ុន្តែ​អ្នក​សាងសង់​ខ្លះ​មិន​ផ្តោតលើ​ពន្លឺ​ក្នុងផ្ទះ​នោះទេ ដោយ​ធ្វើ​បង្អួចតូចៗ ដែល​មិន​ផ្តល់​ពន្លឺ​និង​ខ្យល់អាកាស​ចេញចូល​បាន​ស្រួល​ឡើយ” ។

ផ្ទះ​ខ្លះ​យើង​បាន​សាងសង់​ចិញ្ចើម​មុខផ្ទះ នៅសល់១៥ម៉ែត្រ ខ្លះ៣៥ម៉ែត្រ ដែលមាន​សួនច្បារ និង​ដាំ​ដើមឈើ​ខៀវស្រងាត់ ពិសេស​មាន​ផ្លូវ​ថ្មើ​ជើង កន្លែង​ហាត់ប្រាណ និង​ផ្សារ​ដែលមាន​ស្តង់​ទំហំធំៗចាប់ពី៣ម៉ែត្រ គុណ​នឹង៣ម៉ែត្រ និង​ទំហំ៤ម៉ែត្រ គុណ​នឹង៤ម៉ែត្រ ដោយ​ផ្តោតលើ​ភាព​ស្អាត អនាម័យ​ជាមួយ​មុខទំនិញ​សម្បូរបែប ដោយ​បើក​លក់​ពេលព្រឹក ថ្ងៃត្រង់ រ​ហួត​ដល់ពេល​រាត្រី។

លោក​បណ្ឌិត​តេង រិទ្ធី បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ជាមួយនឹង​ផ្តោត​កា​រលើ​បរិយាកាស​នៃ​ការរស់នៅ បែបផែន​ជីវិត​សម័យថ្មី បរិបទ​នៃ​ការប្រែប្រួល​អាកាសធាតុ ស្ថាបត្យកម្ម​សំណង់​បុរី Krek City Garden ក៏បាន​គិតពី​ពី​បែបផែន​សំណង់​ស្ថាបត្យកម្ម ដែល​ឆ្លើយតប​នឹង​លក្ខ​ខ័​ណ្ឌ​ភូមិសាស្ត្រ នគរូបនីយកម្ម និង​លក្ខ​ខ័​ណ្ឌ​អាកាសា​ធាតុ​ផងដែរ។លោក​បន្តថា ជាមួយនឹង​ការគិតគូ​យ៉ាង​ចម្បង​នេះ ការសាងសង់​លំនៅដ្ឋាន​ក្នុង​បុរី​នេះ បានធ្វើ​កំពស់​រហូតដល់៦ម៉ែត្រ គិតពី​ជាន់​ក្រោម​ដល់​ជាន់​ទី១ ដែល​ធ្វើ​ឲ្យ​អ្នករស់នៅ​ដកដង្ហើម​ស្រួល សម្រាកលំហែរ នេះ​ជា​អ្វីដែល​ប្រជាពលរដ្ឋ​ចង់បាន។

លោក​បន្តថា “នេះ​ជា​ភាព​ច្នៃប្រឌិត និង​ទស្សនវិស័យ​វែងឆ្ងាយ ដែល​ធ្វើ​ឲ្យ​យើង​មាន​ផលចំណេញ​តិច ប៉ុន្តែ​យើង​គិតពី​ជីវិត ព្រោះ​យើង​មិន​ចង់​ឲ្យ​ប្រជាជន​ដកដង្ហើម​ក្នុង​ប្រអប់​ទេ វា​មាន​គ្រោះថ្នាក់់​ណាស់​ដល់​សុខភាព ហើយ​ប្រជាជន​យើង​បច្ចុប្បន្នកំពុង​ប្រឈម​បញ្ហា​នេះ” ។ លោក​បន្តថា “បន្ទប់ទឹក​ក៏​ជា​ប្រភព​នៃ​បញ្ហា​ផងដែរ ព្រោះ​វា​យើង​រៀបចំ​មិនបាន​ល្អ វា​នឹងធ្វើ​ឲ្យ​សាយភាយ​ខ្យល់​កខ្វក់ និង​សាយភាយ​មេរោគ ដែល​ប៉ះពាល់​ដល់​សុខភាព​ដល់​អ្នករស់នៅ” ។

លោក​បណ្ឌិត​តេង រិទ្ធី បាន​បន្តទៀតថា គំរោងធំៗដែល​លោក​បាន​ចូលរួម​ដេញថ្លៃ​កន្លងមក គឺ​យើង​ឈ្នះ​លើ Master Plan ហ្នឹង​តែម្តង ដោយ​យើង​បាន​ឌី​សាញ​ផ្លូវ​និមួយៗមាន​ទំហំ​ធំ ផ្លូវ​មិន​ទាល់ ជាក់ស្តែង​នៅ​បុរី Krek City Gardenមាន​ផ្លូវ​ព័​ទ្ឋ​ជុំវិញ មិន​ទាល់​ឡើយ ហើយ​មាន​ផ្លូវ​រំដោះ​ចរាចរណ៍ ករណី​មាន​អគ្គិភ័យ​នៅ​ប្លុក​ណាមួយ​កើតឡើង។ លោក​បន្តថា ពី​ផ្លូវ​មួយ​ទៅ​ផ្លូវ​មួយ​ពី​អាគារ​មួយ ទៅ​អាគារ​មួយ​មាន​ប្រវែង៥០ម៉ែត្រ ដែល​ធ្វើ​ឲ្យ​បរិយាកាស នៃ​ការរស់នៅ​មាន​ខ្យល់​ចេញចូល ដែល​ផ្ទះ​ខ្លះ​មានមុខ​ផ្ទះ​ចន្លោះ១៥ ទៅ៣៥ម៉ែត្រ។

លោក​បន្តថា “ខ្ញុំ​ចង់​ផ្តល់​បរិយាកាស​រស់នៅ ដូច​នៅ​ប្រទេស​ជឿនលឿន​នានា​ដូចជា​អាមេរិក បារាំង​ជាដើម ជាក់ស្តែង​ទីក្រុង​ឌូ​បៃ​ពី​អាគារ​មួយ ទៅ​អាគារ​មួយ​ជាមួយ​ផ្លូវ​កាត់​ទទឹង​មាន​ប្រវែង២០០ម៉ែត្រ” ។ លោក​បន្ថែមថា “ហេតុនេះ​ទើប​ខ្ញុំ​សង់ផ្លូវធំៗ ព្រោះ​ទស្សន​របស់ខ្ញុំ មាន​ផ្លូវធំ គឺមាន​ក្តីសង្ឃឹម​ធំ” ៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here