គេហទំព័រPropertyarea.asiaនឹងចាប់ផ្តើមផ្សព្វផ្សាយពីច្បាប់និងស្លាកសញ្ញាចរាចរណ៍ចាប់ពីខែកុម្ភៈខាងមុខនេះ

0

        ដោយស៊ីវ ម៉េង

        ភ្នំពេញៈ ក្នុងគោលដៅបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ និងអប់រំទាក់ទងនឹងច្បាប់ចរាចរណ៍ផ្លូវគោក គេហទំព័រPropertyarea.asia នឹងចូលរួមជាមួយរដ្ឋាភិបាល ដោយនឹងចាប់ផ្តើមផ្សព្វផ្សាយច្បាប់ និងស្លាកសញ្ញាចរាចរណ៍ចាប់ពីខែខែកុម្ភៈខាងមុខតទៅ។

សហស្ថាបនិកនិងជាអគ្គនាយកនៃគេហទំព័រPropertyarea.asia និងគេហទំព័រCambodiafinancialtimes.com លោកយិន លាងគង់បានមានប្រសាសន៍ថា ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋកម្ពុជា នៅតែប្រឈមមុខនឹងបញ្ហាដ៏ធំមួយ ដែលអត្រាគ្រោះថ្នាក់ និងស្លាប់បានកើតមានលើដងផ្លូវជារៀងរាល់ថ្ងៃ ដែលជាមធ្យមអត្រាស្លាប់មានចំនួន៥នាក់ក្នុងមួយថ្ងៃ​។ អត្រាមរណៈភាពនេះ បានឈានមុខលើជំងឺនានា វាជាឃាតករស្ងៀមស្ងាត់លើដងផ្លូវ ដែលមនុស្សភាគច្រើនមិនបានយកចិត្តទុកដាក។

លោកបន្តថា “ខ្ញុំគាំទ្រប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលធ្លាប់បានមានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ បានធ្វើឲ្យមនុស្សស្លាប់ច្រើនជាងពេលមានសង្រ្គាម”។លោកបន្តថា “ជំងឺនានាដូចជាជំងែកូវីដ១៩ មិនបានសម្លាប់ប្រជាជន​កម្ពុជាទេ ប៉ុន្តែប្រជាជនកម្ពុជាមានភាពភ័យខ្លាច និងតក់ស្លុត ហើយបើប្រជាជនខ្លាចគ្រោះថ្នាក់លើដងផ្លូវដូចខ្លាចជំងឺកូវីដ១៩ អត្រាគ្រោះថ្នាក់ចរាចរណ៍នឹងត្រូវកាត់បន្ថយនៅកម្ពុជា”។

តាមការសិក្សារបស់អង្គការក្រៅរដ្ឋាភិបាលបានបង្ហាញថា អត្រាគ្រោះថ្នាក់ចរាចរ ណ៍ភាគច្រើនបង្កឡើងដោយមនុស្ស បច្ចេកទេសយានយន្ត និងបញ្ហាផ្សេងៗទៀត។

លោកយិន លាងគង់បានបន្តថា បច្ចុប្បន្នប្រជាពលរដ្ឋមួយចំនួន ដែលបានបើកបរយានយន្តលើដងផ្លូវ មិនបានឆ្លងកាត់សាលាបើកបរនោះទេ ហើយសាលាបង្រៀនបើកបរមួយចំនួន ក៏មិនបានបំពាក់បំប៉នគ្រូរបស់ខ្លួនពីច្បាប់ចរាចរណ៍ឡើយ។ ករណីបែបនេះបានធ្វើឲ្យមានការបំពានលើសិទ្ឋអាទិភាព បំពានភ្លើងសញ្ញាចរាចរណ៍ និងស្លាកសញ្ញាចរាចរណ៍ជាដើម ខណៈមន្រ្តីប៉ូលីសចរាចរណ៍បាន និងកំពុងខិតខំបំពេញការងារយ៉ាងសកម្មលើដងផ្លូវ ដើម្បីផាកពិភ័យ ជាជាងអប់រំប្រជាពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here