លោកបណ្ឌិតតេង រិទ្ឋីៈរាជធានី ខេត្តចំនួន៤នឹងមានការអភិវឌ្ឍលឿននៅឆ្នាំនេះ

0

ដោយគង់ សូរិយា

        ភ្នំពេញៈ ជាអ្នកអភិវឌ្ឍន៍ និងជំនាញក្នុងវិស័យអចលនទ្រព្យ លោកបណ្ឌិតតេង រិទ្ឋីអគ្គនាយកក្រុមហ៊ុនR Investment Groupបានមានប្រសាសន៍ថា វិស័យអចលនទ្រព្យនៅកម្ពុជា ទោះប្រឈមបញ្ហាកូវីត១៩ក្តី ប៉ុន្តែកម្ពុជាមិនរងផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ហើយនៅឆ្នាំ២០២១នេះ រាជធានីខេត្តចំនួន៤នឹងមានសកម្មភាពអភិវឌ្ឍច្រើន។

លោកបណ្ឌិតបានមានប្រសាសន៍៍ ក្នុងកិច្ចសម្ភាសន៍ពិសេសកាលពីល្ងាចថ្ងៃទី២០មករាកន្លងមកថា ជាក់ស្តែងនៅរាជធានីភ្នំពេញ ទោះជាប្រឈមមុខនឹងវិបត្កិកូវីដ១៩ក្តី ប៉ុន្តែតម្លៃដីនៅតែកើនឡើង សកម្មភាពទិញលក់នៅតែកើនឡើង ដូចជា នៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ តំបន់ភាគខាងលិចរាជធានីដូចជា នៅតាមបណ្តោយផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៥១ជាដើម។

- Video Advertisement -

លោកបន្តថា “ហេតុនេះនៅឆ្នាំ២០២១នេះ វិស័យនេះនឹងងើបឡើងវិញ ហើយរាជធានីភ្នំពេញនឹងនៅតែមានការអភិវឌ្ឍ និងសកម្មភាពទិញលក់កើនឡើង។ក្រៅពីនេះមាននៅខេត្តមណ្ឌលគិរី ខេត្តកំពត ខេត្តសៀមរាប និងខេត្តកំពង់ស្ពឺនឹងមានសកម្មភាពអភិវឌ្ឍន៍ច្រើន”។លោកបន្តថា “នៅពេលមានសកម្មភាពអភិវឌ្ឍន៍ច្រើន ចរន្តទិញលក់ដីធ្លីនឹងកើនឡើង ហើយតម្លៃក៏នឹងកើនឡើងព្រមគ្នាផងដែរ”។

លោកបណ្ឌិតតេង រិទ្ឋីបានបន្តថា បណ្តាខេត្តទាំងនេះ នឹងមានការរីកចម្រើនច្រើន ដូចជាខេត្តសៀមរាប កំពុងតែទាក់ទាញគំរោងអភិវឌ្ឍន៍ធំៗ បន្ទាប់ពីរដ្ឋាភិបាលបានកសាងផ្លូវទាំង៣៤ខ្សែក្នុងខេត្ត និងគំរោងជាច្រើនទៀត ដូចជា ព្រលានយន្តហោះអន្តរជាតិថ្មី ខេត្តសៀមរាប គំរោងវិនិយោគរបស់ក្រុមហ៊ុនNaga Corpតម្លៃ៣៥០លានដុល្លារអាមេរិក ។ ដោយឡែកខេត្តកំពត ជាខេត្តមានសក្តានុពល ដោយសារហេដ្ឋារចនាសម្ព័ន្ឋផ្លូវជាតិលេខ៣ជិតបញ្ចប់ ជាខេត្តមានចម្ងាយជិតរាជធានីភ្នំពេញ ជាតំបន់មានសក្តានុពលខ្ពស់ផ្នែកធនធានធម្មជាតិ និងកំពុងទាក់ទាញគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនទៀត។

ចំណែកខេត្តមណ្ឌលគិរី ក៏មានភាពទាក់ទាញផងដែរ ដោយសាររដ្ឋាភិបាលបានបានអនុញ្ញាត្តឲ្យក្រុមហ៊ុនPower China Groupបោះទុនវិនិយោគព្រលានយន្តហោះកម្រិ​តអន្តរជាតិ និងផែនការរដ្ឋាភិបាលគ្រោងរៀបចំខេត្តនេះ ជាតំបន់សេដ្ឋកិច្ចពហុបំណងជាដើម៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here