លោកបណ្ឌិតម៉ី កល្យាណទទួលបានលិខិតសរសើរអំពីស្នាដៃឆ្នើមលើវិស័យអន្តរជាតិរបស់រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន

0

        ដោយគង់ សូរិយា

        ភ្នំពេញៈ លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានទទួលលិខិតសរសើរអំពីស្នាដៃឆ្នើមរបស់លោក លើវិស័យអន្តរជាតិរបស់រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន។

ពិធីប្រគប់ប័ណ្ណសរសើរនេះ ធ្វើឡើងដោយលោក MIKAMl MASAHlRO ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាកាលពីល្ងាចថ្ងៃទី២០ មករាកន្លងមកនេះ។

ថ្លែងក្នុងពិធីប្រគល់លិខិតសរសើរ លោក MIKAMl MASAHlRO បានឱ្យដឹងថា លោកបណ្ឌិតម៉ី កល្យាណ កើតនៅខេត្តពោធិ៍សាត់។ ក្នុងឆ្នាំ១៩៧៤ លោកទទួលបានអាហាររូបករណ៍របស់រដ្ឋាភិបាលជប៉ុន និងចាប់ផ្ដើមការសិក្សារបស់ លោកនៅសាកលវិទ្យាល័យ KOBE។

ឯកអគ្គរាជទូតជប៉ុនបានបន្តថា លោកបណ្ឌិតបានបន្តសិក្សាក្នុងប្រទេសជប៉ុន បានមួយឆ្នាំប៉ុណ្ណោះ ក្រោយមកកម្ពុជាបានធ្លាក់ចូ លក្រោមការគ្រប់គ្រងនៃរបបខ្មែរក្រហម ដែលធ្វើឱ្យលោកមិនអាចត្រឡប់ទៅ ស្រុកកំណើតវិញបាន។ ដោយសារតែគ្មានព័ត៌មានពីក្រុមគ្រួសារក្នុងរបបខ្មែរក្រហម លោកគ្មានជម្រើសអ្វីផ្សេង ក្រៅតែពីបន្តរស់នៅក្នុងប្រ​ទេ​សជប៉ុន និងបានចូលបម្រើការឱ្យក្រុមហ៊ុនKanematsu Gosho រហូតដល់ឆ្នាំ១៩៨៨។

បន្ថែមពីនេះ នៅក្នុងឆ្នាំដដែល លោកបានក្លាយជាសេដ្ឋកិច្ចវិទូម្នាក់ ប្រចាំអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ហើយក្រោយមកទៀត ទើបលោកបណ្ឌិត ម៉ី កល្យាណ ត្រឡប់មកកាន់កម្ពុជាវិញ នៅឆ្នាំ១៩៩៣ ជាលើកដំបូងក្នុងរយៈពេល១៩ឆ្នាំនៅឯបរទេស។

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោកបានកោតសរសើរ ចំពោះការចូលរួមចំណែ​ករបស់លោកបណ្ឌិត ក្នុងការរឹតចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា។

លិខិតសរសើររបស់ រដ្ឋមន្រ្តីការបរទេសជប៉ុន ជូនចំពោះបុគ្គល ដែលមានស្នាដៃឆ្នើមលើវិស័យអន្តរជាតិ គឺដើម្បីជាការទទួលស្គាល់នូវ ការរួមចំណែករបស់ពួកគាត់ លើការជំរុញចំណងមិត្តភាព រវាងប្រទេសជប៉ុន និងបណ្តាប្រទេសនានា។ លិខិតនេះធ្វើឡើងនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here