គំរោង​ខុន​ដូ​តម្លៃ ៧០០លាន នៅ​តំបន់​ជ្រោយចង្វារ​កំពុង​ទាក់ទាញ​កា​ររ​ចាប់អារម្មណ៍

0

ដោយ​គង់ សូរិយា

ភ្នំពេញៈ គំរោង​ខុន​ដូ និង​ម​ជ​ជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​តម្លៃ ៧០០លាន​ដុល្លារ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន Morgan Group កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​អ្នកវិនិយោគ​ក្នុងស្រុក និង​អន្តរជាតិ។

ជាមួយនឹង​ក្រុម​លក់​ជាង ១០០នាក់ លោក​ង៉ែត តារា Chairman នៃ​ក្រុមហ៊ុន​អចលនទ្រព្យ ​Ipin បាន​មានប្រសាសន៍ថា ដោយសារ​ជា​គំរោង​ដែលមាន​ការវិនិយោគ​ពី​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ លើ​ទុនវិនិយោគ​រាប់រយ​លាន​ដុល្លារ ទើប​ធ្វើ​ឲ្យ​អតិថិជន​ជាច្រើន​ងាក​មក ជាវ​យ៉ាងច្រើន។

លោក​បន្តថា “បច្ចុប្បន្ន​អតិថិជន​ជាច្រើន បាន​ប្រើប្រាស់​សេវាកម្ម​ក្រុមហ៊ុន​អចលនទ្រព្យ​ក្នុងស្រុក ដោយ​ឈប់​ទិញ​ពី​គម្រោង​ផ្ទាល់ ជាពិសេស​ការប្រើប្រាស់​សេវាកម្ម​ប្រឹក្សា​លក់​គម្រោង​ខុន​ដូ​របស់​ក្រុមហ៊ុន អចលនទ្រព្យ អាយ ភី​ន” ។

លោក​ង៉ែត តារា​បាន​បាន​បន្តថា ក្នុងនាម​ជា​ក្រុមហ៊ុន​មួយ ដែលមាន​វិជ្ជា​ជី​វះ​និង​ទំនុកចិត្ត​ខ្ពស់ យើង​តែងតែ​ប្រយ័ត្នប្រយែង​បំផុត​ក្នុងការ​សិក្សា វិភាគ មុខ​ពេល​សំរេចយក​និង​ណែនាំ​គម្រោង​ជូន​អតិថិជន។ លោក​បន្ថែមថា យើង​ជា​ក្រុមហ៊ុន​ដែល​ណែនាំ តែ​គម្រោង​ណា​ដែល​អាច​ជឿទុកចិត្ត​បាន មិន​បារម្ភ​ខ្លាច​រាំងស្ទះ​ចំពោះ​ដំណើរការ​សាងសង់។

ជាមួយនឹង​ទីតាំង​ដ៏​មាន​សក្តានុពល ក្រុមហ៊ុន Ipin បានធ្វើ​ការណែនាំ​ពី​គម្រោង​ដែលមាន​ទីតាំង​ប្រកប ដោយ​សក្តានុពល​ទាំង​សំរាប់​ការរស់នៅ និង​វិនិយោគ​ប៉ុណ្ណោះ ដែល​វិធីសាស្ត្រ​យ៉ាង​ស្ទាត់ជំនាញ​របស់​យើង គឺ​ជ្រើស​រើសយក​យូ​នី​ត ដែលមាន​ទីតាំងល្អៗ ដើម្បី​ងាយស្រួល​ដោះដូរភ្លាមៗ ឬ​ការរស់នៅ​ជូន​អតិថិជន​ផងដែរ។

លោក​បន្តថា ជាមួយនឹង​សមត្ថភាព​ជំនាញ យើង​មាន​ក្រុមហ៊ុន​ការងារ សមត្ថភាព​ខ្ពស់​ក្នុង​ការចរចា ទិញ​ក្នុង​តំលៃ​ល្អ​ជូន​អតិថិជន ពីព្រោះ​ខាង​គម្រោង​បាន​ចុះ MOU ជាមួយ​ក្រុមហ៊ុន​មិនអាច​លក់​ទាប​ជាង​ក្រុមហ៊ុន​ជាដាច់ខាត។ លោក​បន្តថា ក្រុមហ៊ុន​អាច​ចរចា​ជួយ​សំរួល ដោយ​ផ្តល់​លក្ខខណ្ឌ​ទូរ​ទាត់ ឬ​បង់ប្រាក់​ដែល​ល្អ​ឲ្យ​សមស្រប​ទៅនឹង​ស្ថានភាព​សេដ្ឋកិច្ច​របស់​អតិថិជន។

ក្រុមហ៊ុន​មាន​បណ្តាញ​លក់​ច្រើន នឹង​អាចជួយ​សម្រួល បើសិនជា​អតិថិជន​ចង់​លក់​រឺ​ជួល​បន្ត​គឺមាន​ភាពងាយស្រួល និង​ឆាប់រហ័ស​ជាពិសេស​ទទួលបាន​តំលៃ​ខ្ពស់។ អតិថិជន​ចំណេញ​ពេលវេលា​ច្រើន ក្នុងការ​ស្វែងរក​ទីតាំង​អចលនទ្រព្យល្អៗ ដែល​ខ្លួន​ចង់បាន។លើសពីនេះ អតិថិជន​មិនចាំបាច់​ហត់​និង​រវល់​រៀបចំ​ឯកសារផ្សេងៗឡើយ ដែល​ជួយ​កាត់បន្ថយ​ហា​នី​ភ័យ លើ​ការទិញ​អចលនទ្រព្យ ដែល​ពាក់ព័ន្ធ និង​មាន​បញ្ហា​ទាំងឡាយ​បាន​ខ្ពស់បំផុត។

លោក​ង៉ែត តារា​បាន​បន្តថា “នេះ​ជា​ផ្នែក​មួយ​នៃ​កា​ជួយ​មើលថែរ អចលនទ្រព្យ​របស់លោក​អ្នក​ដូចជា កា​ជួយ​គ្រប់គ្រង កា​ចាត់ចែង ថែរក្សារ​ការពារ​ផលប្រយោជន៍ កា​ជួយ​ដោះស្រាយ​បញ្ហារផ្សេងៗ និង​គ្រប់​ពេលដែល​ម្ចាស់​ត្រូវកា​ជំនួយ” ។ លោក​បន្ថែមថា IPinជា​អ្នកផ្តល់​ប្រឹក្សារ​ដ៏​ល្អ​បំផុត លើ​កា​វិនិយោគ​អចលនទ្រព្យ​ជូន​លោក អ្នក ដែល​អាច​ណែនាំ​ពី​កា​ប្រើប្រាស់​ចរន្ត​សាច់ប្រាក់ ការ​ជ្រើស​ទីតាំង​គម្រោង​អចលនទ្រព្យ ជាពិសេស​ពេលណា​គួរ​វិនិយោគ​ប្រភេទ​អចលនទ្រព្យ។ ជា​អ្នកផ្តល់​ព៌​ត​មាន និង​មាន​ទិន្ន័យ​ជាច្រើន ជាពិសេស​ព័ត៌មាន ដែល​ទាក់ទង​ការងារ​វិស័យ​អចលនទ្រព្យ ជូន​អតិថិជន​នៅពេល​គាត់​ត្រូវការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here