អានវិធីសាស្រ្តវិនិយោគអចលនទ្រព្យ និងការប្រើប្រាស់លុយរបស់លោក Robert Kiyosaki

0

ដោយ ៖ គង់ ម៉ាលីន

ភ្នំពេញៈ ប្រសិនបើអ្នកគ្មានចំណេះដឹងហិរញ្ញវត្ថុទេ អ្នកនឹងធ្វើការឱ្យលុយមួយជីវិត ហើយអ្នកនឹងក្លាយជាអ្នកមាន ដោយសារតែលុយធ្វើការឱ្យអ្នក។ សម្តីនេះស្រដៀងនឹងការនិយាយរបស់​លោក Robert T.Kiyosaki អ្នកនិពន្ធ និងជាអ្នកជំនាញ​​ខាងផ្នែកហិរញ្ញវត្ថុ។

ប៉ុន្តែជាអកុសល មនុស្សភាគច្រើនមិនទាន់មានគំនិតថា តើគួរកាន់កាប់ ឬទុកដាក់​លុយរបស់គេឱ្យបានគង់វង្សយ៉ាងដូចម្តេចនោះទេ។

លោក Robert T.Kiyosaki​ បានមាន​ប្រសាសន៍ថា “ការដែលរកប្រាក់មួយលានដុល្លារគឺវាពិបាក តែអ្វីដែលពិបាកជាងនេះ គឺការ​ដែលត្រូវយកលុយទាំងនេះធ្វើការឱ្យ​យើង”។លោកបន្តថា “បុគ្គលខ្លះដែលរស់នៅជុំវិញខ្ញុំ គឹរស់នៅដោយរំពឺងតែប្រាក់ខែមួយមុខ ដែលភាគច្រើនបានជំពាក់បំណុល ហើយបន្តការរស់នៅបែបនេះ ជារៀងរហួត”។

លោកបន្តថា វាគឺជាការល្អមួយ ដែលយើងអង្គុយគិតអំពី​បញ្ហាហិរញ្ញវត្ថុ របស់យើង បង្កើតផែនការហិរញ្ញវត្ថុនាពេលអនាគត។ បន្ទាប់មកយើង​រៀប​ផែនការសន្សំលុយទាំងនោះ។ ប្រសិនបើយើងមិនអាចធ្វើវាបាន យើងនឹងចំណាយ​​លុយពីមួយខែទៅមួយខែ​ ហើ​យមិនបាន​សល់អ្វីទាំងអស់នៅពេលចុងខែ។

ជាមួយគ្នានេះ លោក លី​ កាស៊ីង (Li Ka Shing) បានពន្យល់អំពីរបៀបប្រើប្រាស់ប្រាក់ខែរបស់យើងត្រូវចែកប្រាក់ខែជា៥ចំណែកដូចជា

–៣០%ដើម្បីការចំណាយប្រចាំថ្ងៃ
–២០%​សម្រាប់ចំណាយលើការពង្រឹងទំនាក់ទំនង
–១៥% សម្រាប់ការអប់រំ តាមរយៈការចូលសិក្ខាសាលា ទិញសៀវភៅ

–១០%​ សម្រាប់ការធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស ដើម្​បីពង្រីក​ចក្ខុវិស័យ​នៃការ​ធ្វើជំនួញ។
–២៥% សម្រាប់​ការវិនិយោគនាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here