ដោយៈ រ៉ាណេត
ភ្នំពេញៈ កិច្ចសន្យាលក់ទិញ ជាកិច្ចសន្យាដែលតម្រូវឲ្យភាគីទាំងពីរត្រូវមានកាតព្វកិច្ច និងគោរពទៅវិញទៅមក មានន័យថា ភាគីម្ខាងត្រូវមានកាតព្ចកិច្ចប្រគល់វត្ថុ ហើយភាគីម្ខាងទៀត មានកាតព្វកិច្ចប្រគល់លុយជាថ្នូរនឹងវត្ថុដែលបានប្រគល់។
កិច្ចសន្យាលក់ទិញ ជាកិច្ចសន្យាមូលា ព្រោះកិច្ចសន្យានេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងស្វែងរកប្រយោជន៍ និងថ្នូរទៅវិញទៅមក។
-->
តម្លៃ គឺពិតជាមានសារៈសំខាន់ណាស់ ចំពោះកិច្ចសន្យាលក់ទិញ ពីព្រោះកិច្ចសន្យាលក់ ត្រូវតែមានតម្លៃជាថ្នូរ ដែលខុសពីកិច្ចសន្យាដូរ ដែលគ្មានតម្លៃជាថ្នូរឡើយ ដូចច្នេះ ការកំណត់តម្លៃ វាជាកត្តាមួយសំខាន់ណាស់ ចំពោះភាគីអ្នកលក់ តែអ្វីដែលសំខាន់នោះ គឺជារបៀបនិងបច្ចេកទេសនៃការកំណត់តម្លៃថា តើយើងត្រូវធ្វើតាមរបៀបណា ដើម្បីឲ្យមានភាពសុក្រឹត្យនោះ។
ការកំណត់នូវតម្លៃ អាចយកតាមទីផ្សារ ឬតាមការព្រមព្រៀងរបស់ភាគីទាំងសងខាង។ ក្នុងន័យនេះ ទោះបីជាតម្លៃនោះមិនទាន់ត្រូវបាន ប្រគល់ទៅភាគីម្ខាងទៀតក៏ដោយ ក៏កិច្ចសន្យាអាចកើតមានបានដែរ។ មានកិច្ចសន្យាមួយចំនួន ការបង់ថ្លៃត្រូវបានធ្វើតាមក្រោយ។ នៅថ្ងៃក្រោយលើកឡើងអំពីទំរង់នៃកិច្ចសន្យាទិញ លក់អចលនទ្រព្យមកជូនលោកអ្នកបន្តទៀត៕