វិភាគ៖ តើ​មាន​កត្តាសំខាន់ៗអ្វីខ្លះ​ដែល​ចិន​នឹង​ត្រលប់​មកកាន់​កម្ពុជា​វិញ?

0

ដោយ យិន លាង​គង់​ស្ថាបនិក និង​ជា​អគ្គនាយក Propertyarea

ភ្នំពេញៈ សករាជ​អាស៊ី​នឹង​ប្រែ​ព៌​ណ​មែន​ទ? ខណៈ​មហា​យក្ស​ចិន​បាន​ផ្លាស់ប្តូរ​យុ​ទ្ឋ​សាស្ត្រ​របស់ខ្លួន ជាមួយ​ការដាក់ចេញ “សករាជ​ថ្មី” ជា​អ្វីដែល​ប្រទេស​ចិន​បាននិងកំពុង​ផ្តោត លើ​ការកសាង​សុខដុម​នីយកម្ម​របស់​ខ្លួន​ជា​អាទិភាព។

- Video Advertisement -

ព្រះអាទិត្យ​របស់​ប្រទេស​ចិន​ក្នុង​នា​ទិ​ឃៈ​រដូវ​វ ហាក់​ប្រែ​ព៌​ណ ខណៈ​មហា​យក្ស​នេះ ទទួលរង​សម្ភា​ធ​ជាច្រើន​ពី​មិ ត្ត​ក្នុង​ភាពជា​សត្រូវ​របស់ខ្លួន (សហរដ្ឋអាមេរិក) ហេតុនេះ​ការផ្លាស់ប្តូរ​យុ​ទ្ឋ​សាស្ត្រ និង​គោលនយោបាយ​របស់ខ្លួន បានដាក់​ចេញ​ដោយ​ប្រុងប្រយ័ត្ន​ជាង​មុន។

ខ្យល់​ប្តូរ​ទិស

ដំណក់​ព្រិល​នា​រដូវ​ផ្កា​រីក បានធ្វើ​ឲ្យ​សករាជ​ចិន​នា​សតវត្សរ៍ ២១ បាន​ផ្លាស់ប្តូរ​យ៉ាង​សម្បើម មហា​យក្ស​ចិន​បាន​ងើបឡើង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ក្នុង​រយៈពេល​ពីរ​ទស​វត្សរ៍​កន្លងមកនេះ បន្ទាប់ពី​កំនើនសេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​របស់ខ្លួន ដោយបាន​ធ្វើ​ឲ្យ​រចនា​ស​ម្ព័​ន្ឋ​សង្គម នយោបាយ យោធា​របស់​ចិន​បាន​ផ្លាស់ប្តូរ និង​បាន​ដំឡើង​ខ្លួន​ពី​យក្ស ដែល​ធ្លាប់​ដេក​លង់លក់ មកជា​យក្ស​ដែលមាន​អំណាច និង​ឥ​ទ្ឋិ​ពល​ពេញលេញ​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​ពិភពលោក។

ប៉ុន្តែ​ទោះជា​យ៉ាងណា ការរីកចម្រើន​សេដ្ឋកិច្ច​របស់​ចិន និង​ការបែងចែក​ធនធាន​មិនទាន់បាន​សមស្រប បានធ្វើ​ឲ្យ​សង្គម​ចិន មិនទាន់មាន​សុខដុម​នីយកម្ម​ទាំងស្រុង ហើយ​ប្រជាជន​ចិន ក៏​មិនទាន់​ទទួលបាន​ផលស្មើៗគ្នា ពី​ការចាក់​ចូល​នូវ​មូលធន​របស់​ប្រទេស​ដល់​តំបន់​ពួកគេ​នៅឡើយ។

ដោយ​មើលឃើញ​បញ្ហា​នេះ ដែល​វា​អាច​នឹង​ក្លាយជា​ឈ្នួន​បញ្ឆេះ វិបត្តិ​សង្គម​ចិន​នាពេលខាងមុខ ទើប​ក្រុមប្រឹក្សារដ្ឋ​នៃ​គណៈកម្មាធិការ​មជ្ឈិម​ចិន បាន​ផ្សព្វផ្សាយ​ចំណុចសំខាន់ៗមួយចំនួន ក្នុង​ការប្រជុំ​គណៈកម្មាធិការ​ជាតិ​លើក​ទី១៣ ស្តីពី ការពិគ្រោះ​យោបល់​នយោបាយ​ប្រជាជន​ចិន ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី២១ ខែឧសភា​កន្លងមកនេះ ។ កិ្ចប្រជុំ​នេះ​នឹង​ផ្តោតលើ​គោលការណ៍ “សករាជ​ថ្មី” និង​ការអភិវឌ្ឍ​តំបន់​ភាគ​ខាងលិច​របស់​ប្រទេស​ចិន។

តំបន់​ទាំងនេះ​របស់​ចិន មានការ​អភិវឌ្ឍ​តិចតួច លើកលែងតែ​ការទាញយក​ឧស្ម័ន ប្រេង និង​រ៉ែ។

គោលនយោបាយ​ខ្សែក្រវ៉ាត់​ និង​ផ្លូវ​លែង​ជា​អាទិភាព

ប្រវត្តិសាស្ត្រ​របស់​ចិន​មាន​សភាព​វែង​អន្លាយ និង​លន្លង់លន្លោច​ដូច​សម្លេង​ថ្ងួចថ្ងូរ​របស់​ចិន ហើយ​គំនិត​ផ្លួ​ច​ផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ ដែលមាន​ប្រវត្តិ​ដ៏​វែង​អន្លាយ ត្រូវបាន​ទាញយក​មកប្រើប្រាស់​ឡើងវិញ ដោយ​ប្រធានាធិបតី​ដ៏​មាន​ឥ​ទ្ឋិ​ពល​របស់​ចិន(ស៊ី ជីន​ពីង)ឡើងវិញ។

ការដាក់ចេញ​នូវ​គំនិត​ផ្តួចផ្តើម​នេះ មហា​យក្ស​ចិន​មាន​គោលដៅ ពង្រីក​ឥ​ទ្ឋិ​ពល​សេដ្ឋកិច្ច និង​នយោបាយ​របស់​ចិន ដើម្បី​ក្តោប​ក្តាប់​ពិភពលោក​នាពេល​អនាគត។

ការផ្តោត​លើ​ការកសាង​សង្គម​ចិន ឲ្យ​ទទួលបាន​សុខភាព​ល្អប្រសើរ​ជាមុន ក្រុមប្រឹក្សារដ្ឋ​ចិន​បាន​ដក​នូវ​គំនិត​ផ្តួចផ្តើម​នេះ ចេញពី​បញ្ជីរ​គោលនយោបាយ​អាទិភាព​របស់ខ្លួន។

នៅក្នុង​បញ្ជី​នៃ​គោលការណ៍​ណែនាំ​ចំនួន៣៣ចំណុច គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ (BRI) ដែល​ត្រូវបាន​យកចិត្តទុកដាក់​ខ្ពស់ ធ្លាក់ចុះ​ពី​ការងារ​អាទិភាព​កំពូល ពោលគឺ ផ្តោតលើ​ការកាត់បន្ថយ​ភាពក្រីក្រ​របស់ខ្លួន ដោយ​រក្សា​សណ្តាប់ធ្នាប់​សង្គម និង​ពិ​ភា    ក្សា​អំពី​ការកសាង និង​ពង្រីក​កំពង់ផែ​ទឹក​ជ្រៅ​នៅ​ប្រទេស​ចិន និង​នៅ​បរទេស។ នោះ​បង្ហាញថា គ្រោងការណ៍ BRI ឥឡូវ​ត្រូវបាន​ធ្លាក់ចុះ​ពី​ការងារ​អទិភាព​របស់​ស់​ចិន។

នៅក្នុង​បញ្ជី​នៃ​គោលការណ៍​ណែនាំ​ចំនួន៣៣ចំណុច គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ (BRI) ដែល​ត្រូវបាន​យកចិត្តទុកដាក់​ខ្ពស់ ធ្លាក់ចុះ​ពី​ការងារ​អាទិភាព​កំពូល ពោលគឺ ផ្តោតលើ​ការកាត់បន្ថយ​ភាពក្រីក្រ​របស់ខ្លួន ដោយ​រក្សា​សណ្តាប់ធ្នាប់​សង្គម និង​ពិភាក្សា​យ​អំពី​ការកសាង និង​ពង្រីក​កំពង់ផែ​ទឹក​ជ្រៅ​នៅ​ប្រទេស​ចិន និង​នៅ​បរទេស។ នោះ​បង្ហាញថា គ្រោងការណ៍ BRI ឥឡូវ​ត្រូវបាន​ធ្លាក់ចុះ​ពី​ការងារ​អទិភាព​របស់​ស់​ចិន។

គោលការណ៍​ណែនាំ​ទាំងនេះ​បានឱ្យដឹងថា ប្រទេស​ចិន​ឥឡូវនេះ​កំពុង​ប្រឈម​នឹង “ស្ថានភាព​ថ្មី” ។ ដោយ​មើលឃើញ​បែបនេះ វា​បង្ហាញថា មនោគមវិជ្ជា​ចម្បង​របស់​មេដឹកនាំ​បក្សកុម្មុយនិស្ត​ចិន​បាន​ផ្លាស់ប្តូរ​ពី “សុបិន​ចិន” ឬ China Dream របស់លោក ស៊ី ទៅជា​ទស្សនវិស័យ​សង្គម​និយម​ថ្មី​ផ្តោតលើ “សករាជ​ថ្មី” ។

ភូមិសាស្ត្រ​នយោបាយ

ទោះបីជា​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់១ និង​ផ្លូវ១ បាន​កើនឡើង​សមាជិក​ដល់៦៨ប្រទេស បាន​គ្របដណ្តប់​ប្រជាជន៦៥ភាគរយ​ក្នុង​ពិភពលោក និង​ស្មើ​ផលទុនជាតិ​សរុប​ពិភពលោក​រហូតដល់ ៤០ភាគរយ ត្រូវបាន​ដកចេញ​ពី​បញ្ជីរ​អាទិភាព​ក្តី ក៏​គោលនយោបាយ​អាស៊ី​របស់ខ្លួន មិន​ទំនងជា​ផ្លាស់ប្តូរ​នោះទេ ដោយសារ​ទី១ ចិន​នៅតែ​ត្រូវការ​ពង្រីក​ឥ​ទ្ឋិ​ពល​ទាំង​នយោបាយ សេដ្ឋកិច្ច និង​យោធា​នៅ​តំបន់​នេះ ទី២ ចិន​ត្រូវការ​មិត្ត​កាន់តែច្រើន ដើម្បី​សម្រេច​មហិច្ឆតា ដើម្បី​គ្រប់គ្រង​ពិភពលោក​នាពេលខាងមុខ ក្នុងនាម​ជា​មហាអំណាច​លេខ១ ។

ទី៣ ការកើនឡើង​នូវ​ឥ​ទ្ឋិ​ពល​របស់​ចិន ពិតណាស់​នឹងធ្វើ​ឲ្យ​ប្រទេស​ជាច្រើន​រង​ការគំរាមកំហែង​ដោយផ្ទាល់ និង​ប្រយោល ពិសេស​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែលមាន​ប្រទេស​ជាច្រើន​ជាប់​ក្នុង​ជម្លោះ​នេះ ដូចជា វៀតណាម ហ្វីលីពីន ប្រុយ​ណេ​ជាដើម។ ទី៤ ចិន ត្រូវតែមាន​ទីតាំង​ឈរជើង​កាន់តែ​រ៉ឹង​មាំ​ាំ​ផ្នែក​យោធា ព្រោះ​ប្រសិនជា​ចិន​អាច​ពង្រីក​មូលដ្ឋាន​កង​ទ័ព​កាន់តែច្រើន នៅក្នុង​តំបន់​នេះ​បាន ចិន​នឹង​អាច​ពង្រីក​ឥ​ទ្ឋិ​ពល​របស់ខ្លួន​កាន់តែ​ឆាប់រហ័ស។

ទី៥ ចិន​ត្រុ​វ​តែមាន​ដៃគូ​ឬ​មិត្ត​ជិតស្និទ្ធ ដូចជា​កម្ពុជា ដែល​ត្រូវបាន​មហាមិត្ត​ចិន​ចាត់ទុកជា “មិត្ត​ដែកថែប” ដើម្បី​ការពារ​ផលប្រយោជន៍​របស់ខ្លួន​ផង ដើម្បី​ចូលរួម​គាំពារ​គោលនយោបាយ​រប​ស់​ខ្លួន​ផង។

មហា​យក្ស​ចិន មិនអាច​បង្ក​សត្រូវ​កាន់តែច្រើន​នោះទេ តែ​ក៏​មិនអាច​រង​ការគំរាមកំហែង​ច្រើន​នោះដែរ ហេតុនេះ​ការប្រើប្រាស់​យុ​ទ្ឋ​សាស្ត្រ​សង្គ្រាមត្រជាក់ និង​មូលធន​ដើម្បី​ពង្រីក​ឥ​ទ្ឋិ​ពល​សេដ្ឋកិច្ច និង​នយោបាយ​របស់ខ្លួន ច្បាស់​ណាស់​វា​នឹង​នៅតែ​ជា​នយោបាយ​អាទិភាព។

តើ​ចិន​ត្រលប់​ម​កម្ពុជា​ឬទេ?

វា​ជា​សំណួរ​ធំ​មួយ​ដែល​ប្រជាជន​កម្ពុជា​កំពុង​រង់ចាំ​ចម្លើយ ហើយ​ភាព​សំអប់​ចិន ទំនងជា រសាយ​ចេញពី​សន្តាន​ចិត្ត ប្រជាជន​កម្ពុជាបណ្តើរៗហើយ ដោយសារ​អវត្តមាន​ចិន បានធ្វើ​ឲ្យ​កម្ពុជា​ហាក់​ស្លោក​ស្រពោន​មួយរយៈ រាប់​ចាប់តាំងពី​ការបិទ​ហ្គេម​អន​ឡាញ និង​ការ​ផ្ទុះឡើង​នូវ​ជំងឺ Covid-19 ដ៏​មហន្តរាយ។

ផ្អែកលើ​ទំនាក់ទំនង​ដ៏​ផ្អែមល្ហែម រវាង​អតីតព្រះមហាក្សត្រ បរម​រតន​កោដិ សីហនុ ជាមួយ​អ​តី​តៈ​មេដឹកនាំ​ចិន ការកសាង​និង​ពង្រឹង​បន្ថែម​ដែល​ធ្វើឡើង ដោយ​បុរស​ខ្លាំង​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​ដាក់ចេញ​នូវ​យុ​ទ្ឋ​សាស្ត្រ គ្រប់​ជ្រុងជ្រោយ​តាំងពី​ឆ្នាំ២០១២ កន្លងមក និង​ក្រោយមក​បានដាក់​ចេញ​នូវ “ប្រទេស​ពីរ​វាសនា​តែមួយ” បានធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​មេដឹកនាំ និង​ប្រជាជន​ប្រទេស​ទាំង​ង​ពីរ​មិនអាច​កាត់ផ្តាច់​បាន។

តាមរយៈ​ទំនាក់ទំនង​ដ៏​ស្អិតរ​មួ​ត និង​មិនអាច​កាត់ផ្តាច់​បាន​នេះ ចិន​បាន​ឈរ​នៅ​លេខ​រៀង​ទី១ ក្នុងចំណោម​អ្នកវិនិយោគ​បរទេស​នៅ​កម្ពុជា និង​ផ្តល់​កម្ចីសម្បទាន​ច្រើនជាងគេ​មក​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋធំៗជាច្រើន ដែល​កម្ពុជា​ចាំបាច់​ត្រូវ​ពង្រីក និង​ពង្រីក​សេដ្ឋកិច្ច និង​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​របស់ខ្លួន។

លំហូរ​ទុនវិនិយោគ​របស់​ចិន​យ៉ាងគំហុក ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បានធ្វើ​ឲ្យ​ក្រុងព្រះសីហនុ កើនឡើង​នូវ​អាគារខ្ពស់ៗដូច​គេ “ជប់” ទីក្រុង​នេះ​បាន​ផ្លាស់ប្តូរ យ៉ាង​ឆាប់រហ័ស ដោយ​ប្រែក្លាយជា​ទីក្រុង​ស្ងប់ស្ងាត់ ទៅជា​ទីក្រុង​មាន​ភាព​ស៊ី​វិ​ល័យ​មួយ​ដែលមាន​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ប្លង់គោល​អភិវឌ្ឍន៍ និង​ទស្សនវិស័យ​កាន់តែ​ភ្លឺស្វាង​ជាង​មុន។

មហា​យក្ស​ចិន​នឹង​ត្រលប់​មកវិញ

ផ្អែកលើ​ទំនាក់ទំនង មនោសញ្ចេតនា​រវាង​មេដឹកនាំ និង​ពិសេស​ភូមិសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ ច្បាស់លាស់​ណាស់​ចិន​នឹង​ត្រលប់មក​កម្ពុជា​វិញ នៅពេល​ខាងមុខ (ឆាប់​ឬ​យូរ​អាស្រ័យ​លើ​បញ្ហា​ផ្ទៃក្នុង​របស់​ចិន) ។

ហេតុ​អី​បានជា​ចិន​ត្រូវ​ត្រលប់​មកវិញ? ចម្លើយ​គឺ ទី១ ចិន​នៅតែ​ត្រូវការ​កម្ពុជា ដោយសារ​កម្ពុជា​ជា​មិត្ត​គួរ​ឲ្យ​ទុកចិត្តបាន និង​ជា​មិត្ត​ដែកថែប​របស់ខ្លួន ទី២ កម្ពុជា ជា​សមាជិក​មួយ​ក្នុងចំណោម​បណ្តា​ប្រ ទេ​សមាជិក​អាស៊ាន​ទាំង១០ ដែល​អាច​ការពារ​ផលប្រយោជន៍ នយោបាយ​របស់​ចិន​ក្នុង​តំបន់​នេះ ព្រោះ​អាស៊ាន​មិនមែនជា​ខ្លាក្រដាស​នោះទេ ហើយ​អាស៊ាន​បាន និង​កំពុង​ដើរតួនាទី​កាន់តែ​សំខាន់ ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ផង សេដ្ឋកិច្ច​ផង។ ទី៣ កម្ពុជា​ជា​មហាមិត្ត ដែល​បាន​បដិសេធ​ឬ​ធ្វើ​អនុប្បវាទ លើ​សេចក្តីថ្លែងការណ៍​របស់​អាស៊ាន ខណៈ​តំបន់​នេះ​បាននិងកំពុង​ប្រទាញប្រទង់ យក​ឥ​ទ្ឋិ​ពល​ពី​អាមេរិក​ផងដែរ។

ទី៤ កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ២០១២ មហាអំណាច​អាមេរិក និង​ប្រទេស​ក្នុង​តំបន់​ដទៃទៀត បាន​យក​កម្ពុជា​ជា​សមរភូមិ ដើម្បី​វាយប្រហារ​ចិន​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ប៉ុន្តែ​មាន​កម្ពុជា​សេចក្តីថ្លែងការណ៍​ត្រូវបាន​ជាប់គាំង ដោយសារ​កម្ពុជា​មិន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​នោះ (អាស៊ាន​ចេញ​សេចក្តីថ្លែងការណ៍​រួច​ទៅបាន ទាល់តែ​ប្រទេស​សមាជិក​ទាំងអស់​ចុះហត្ថលេខា)។ ទី៥ ផ្អែកលើ​បទពិសោធន៍​នេះ ចិន​បានជ្រើសរើស​កម្ពុជា​ជា​មិត្ត​ដែកថែប និង​អាច​ការពារ​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក។

ទី៦ ចិន​ឈរជើង​នៅ​កម្ពុជា មិន​ត្រឹមតែ​ជាការ​ការពារ​កម្ពុជា​នោះទេ ប៉ុន្តែ​ក៏​ដើម្បី​ទប់​ឥ​ទ្ឋិ​ពល​វៀតណាម នៅក្នុង​តំបន់​ឥណ្ឌូចិន ដែល​វៀតណាម​នៅតែមាន​គោលដៅ​លេប​យក​ឥណ្ឌូចិន ប៉ុន្តែ​ចិន​នឹងមិន​អនុ​ញ្ញា​ត្ត​ឲ្យ​ប្រទេស​នេះ សម្រេច​មហិច្ឆតា​របស់​ខ្លួន​បានទេ។

នយោបាយ​កា​ទូត​ដ៏​ប៉ិនប្រសព្វ​របស់​សម្តេច​តេ​ជោ

បុរស​ខ្លាំង​របស់​កម្ពុជា ត្រូវបាន​សហគមន៍​អន្តរជាតិ​ទទួលស្គាល់ ពី​ភាពប៉ិនប្រសព្វ​នូវ​ការដាក់ចេញ​នយោបាយ​កា​ទូត​របស់ខ្លួន ទាំង​ជាមួយ​ប្លុក​សេរី និង​កុំម្មុយនីស្ត ខណៈ​បុរស​ខ្លាំង​រូបនេះ នៅតែ​អាចឈរជើង​យ៉ាង​រ៉ឹង​មាំ​ក្នុង​អំណាច និង​បាន​ដឹកនាំ​ប្រទេស​ចេញពី​យុគ​ដ៏​ងងឹតសូន្យ មកកាន់​ភាពភ្លឺស្វាង តាមរយៈ​ការរក្សាបាន​នូវ​ស្ថេរភាព​នយោបាយ ស្ថេរភាព​សង្គម និង​កសាង​សេដ្ឋកិច្ច​រីកចម្រើន ក្នុង​រង្វង់៧ភាគរយ រយៈពេល​ជាង​ពីរ​ទសវត្សរ៍។

គ្មាន​នយោបាយ និង​ផែនការ​យុ​ទ្ឋ​សាស្ត្រ​ច្បាស់លាស់ និង​ការដឹកនាំ​ដ៏​ប៉ិនប្រសព្វ​ទេ បុរស​ខ្លាំង​រូបនេះ​មិនអាច​ឈរជើង​ក្នុង​អំណាច​ដ៏​យូរ​បែបនេះ​ឡើយ។

ប្រសិនបើ​យើង​មើល ទៅលើ​ទំនាក់ទំនង​ជាមួយ​ចិន​វិញ ក្រោម​ការដឹកនាំ​របស់​បុរស​ខ្លាំង​រូបនេះ ទំនាក់ទំនង​ភាពជា​ដៃគូ​យុ​ទ្ឋ​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ បាននិងកំពុង​ពង្រឹង និង​ពង្រីក​ជា​បន្តបន្ទាប់ ដែល​ទំនាក់ទំនង​នេះ​បាន​នាំ​ផលប្រយោជន៍ ដ៏​មហាសាល​សំរាប់​ជាតិ​សាសន៍ ដែល​បាននិងកំពុង​រស់នៅក្នុង​ស្នាមញញឹម​ជាថ្មី និង​ម្លប់​នៃ​សន្តិភាព​នាពេល​បច្ចុប្បន្ន។

តាមរយៈ​ដំណើរ​ទស្សនកិច្ច ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទៅកាន់​ប្រទេស​ចិន​របស់​សម្តេច​តេ​ជោ​កាលពី​ថ្ងៃទី៥កុម្ភៈ ខណៈ​ចិន​កំពុង​ជួប​វិបត្តិ Covid-19 ហើយ​បណ្តា​ប្រទេស​នានា​បាន​រត់ចោល​ចិន តែ​សម្តេច​បាន​ទៅ​ទស្សនកិច្ច​ប្រទេស​ចិន បានបង្ហាញ​ទៅកាន់​មេដឹកនាំ និង​ប្រជាជន​ចិន​ថា “កម្ពុជា​ជា​មិត្ត​ស្លាប់​រស់​របស់​ចិន” ខណៈ​កម្ពុ​ជាមាន​សុភាសិត​ផ្ទាល់ខ្លួន​ថា “ស្គាល់​មិត្ត​ល្អ ក្នុង​គ្រា​លំបាក” ។

ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច​នាពេលនោះ ត្រូវបាន​ប្រជាជន​ចិន​ហៅ​សម្តេច​តេ​ជោ​ជា “បុរស​ង្ហា​រ​ជាងគេ​ក្នុង​លោក” ហើយ​សន្តាន​ចិត្ត​ប្រជាជន​ចិន ដែល​មិនទាន់​យល់​ពី​កម្ពុជា​បាន​ផ្លាស់ប្តូរ ហើយ​មើល​មក​កម្ពុជា​ក្នុង​រូបភាព​វិជ្ជមាន។

ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា​ចិន ក្នុង​ទំនាក់ទំនង​អន្តរជាតិ និង​ទ្វេរ​ភាគី ប្រៀប​បីដូច​ជា​អ្នកលេង​ពិន ដែល​កេស​មិនត្រូវ​ខ្ទង់​នា​អ​តី​តៈ​កាល ប៉ុន្តែ​បច្ចុប្បន្ន​ទាំង​អ្នកលេង​ពិន និង​ទ្រ​បាន​ប្រគុំ​រួមគ្នា និង​អាច​សរសេរ​នូវ​បទ​ភ្លេង​ថ្មី​មួយ ដែល​រស​និយម​ពីរ​អាច​បញ្ចូល​គ្នា​ក្នុង​សាច់ភ្លេង​តែមួយ៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here