លោក​ច្រឹ​ក សុខ​នី​ម បង្ហើប​ពី​យុទ្ធសាស្ត្រ​ប្រើប្រាស់​មនុស្ស៤ប្រភេទ ដើម្បី​ជម្រុញក្រុមហ៊ុន​ឆ្ពោះទៅមុខ

0

ដោយ​ស៊ីវ ម៉េង

ភ្នំពេញៈ ការសម្រេចបាន​ជោគជ័យ​របស់​ក្រុមហ៊ុន​ណាមួយ មិនមែន​ជាការ​ចៃដន្យ​នោះទេ ប៉ុន្តែ​យុទ្ធសាស្ត្រ​នៃ​ការប្រើប្រាស់​មនុស្ស ក្នុង​ភាពជា​អ្នកដឹកនាំ​មាន​សារៈសំខាន់​ណាស់ ដើម្បី​ឲ្យ​ក្រុមហ៊ុន​មួយ​សម្រេចបាន​ជោគជ័យ។

- Video Advertisement -

ផ្តើម​ពី​ក្រុមហ៊ុន​តូច​មួយ​កាលពី​ឆ្នាំ២០១៥ បច្ចុប្បន្ន​ក្រុមហ៊ុន Century21 Mekong បាន​ពង្រីក​ខ្លួន​ជាមួយ​ចំនួន​បុគ្គលិក​កាន់តែច្រើន ដោយ​បច្ចុប្បន្ន​មាន​បុគ្គលិក​កើនឡើង​ដល់​ជាង ៣០០នាក់ (ទាំង​ប​បុគ្គលិក​ពេញ​ម៉ោង និង​បុគ្គលិក​ធ្វើការ​ក្រៅ​ម៉ោង)។

លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន Century21 Mekong បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ម្សិល​ម៉ិ​ញ​ថា ក្នុងការ​ប្រឡូក​លើ​វិស័យ​អចលនទ្រព្យ​ជាង ១០ឆ្នាំ ទើប​លោក​បាន​សម្រេចចិត្ត បើក​ក្រុមហ៊ុន​នៅ​ឆ្នាំ២០១៥ ជាមួយ​ក្រុមការងារ​ដែ​ល​មាន​ភាពជឿជាក់ យើង​ផ្តល់​ឳ​កាស​ឲ្យ​គ្នា​ទៅវិញទៅមក ដោយ​រៀន​ផង ធ្វើ​ផង។លោក​បន្តថា ជាមួយនឹង​ក្រុមការងារ​មាន​ភាព​ស្រុះស្រួល និង​ផែនការ​ការងារ​ច្បាស់លាស់ បច្ចុប្បន្ន Century21 Mekong បាន​ពង្រីក​សាខា​ចំនួន៤ មាន​បុគ្គលិក​បំពេញការងារ​ពេញ​ម៉ោង​ចំនួន១៧០នាក់ និង​បុគ្គលិក​ធ្វើការ​ក្រៅ​ម៉ោង​ចំនួន​ជាង ១០០នាក់ សរុប​ជាង ៣០០នាក់។

លោក​បន្តថា “ យើង​ធ្វើការ​ដោយ​ផ្តោតលើ​មនុស្ស​បួន​ប្រភេទ ព្រោះ​តាម​ការសិក្សា​មនុស្ស​មាន​ចំនួន ៤ប្រភេទ គឺ​ក្រុមមនុស្ស D.I.S.C ដែល​ក្រុមមនុស្ស​ប្រភេទ​នេះ​មាន​សមត្ថភាព និង​ភាពវាងវៃខុសៗគ្នា” ។

មនុស្ស​ប្រភេទ D គឺជា​មនុស្ស Dry ដែល​យើង​ត្រូវ​ប្រើ​គាត់ ជា​មនុស្ស​ជួរមុខ ដែល​ពួកគាត់​តែងតែ​ឆ្ពោះទៅមុខ ជាមួយ​ការសម្រេចចិត្ត​ច្បាស់លាស់ និង​លឿន និង​ពុះពារ​ទៅមុខ។

មនុស្ស​ប្រភេទ​I គឺ Intelligent ដែលជា​មនុ​ស្សមានភាព​ឈ្លាសវៃ វាងវៃ​ឈានមុខ​គេ និង​មានគំនិតថ្មីៗជាប្រចាំ បង្កើត​ទំ​និ​ត​ថ្មី ដែល​ពួកគេ​មិន​ចូល​ចិត្តគំនិតចាស់ៗទេ តែ​ពួកគេ​បង្កើត​គំនិតថ្មីៗ ដើម្បី​កែតម្រូវ​ក្រុមហ៊ុន កែតម្រូវ​បែបផែន​ធ្វើការ ឲ្យ​មាន​ភាព​រីកចម្រើន​រប​ស់​ក្រុមហ៊ុន។

មនុស្ស​ប្រភេទ S គឺជា​ក្រុម Supportive ដែលជា​ក្រុមមនុស្ស​កាន់ការ​ងារ​ផ្នែក​រដ្ឋបាល ឯកសារ​ច្បាប់ និង​ការងារ​ទាក់ទង​នឹង​ឯកសារ​ជាច្រើន​ទៀត។ មនុស្ស​ប្រភេទ​នេះ​តែងតែ​ជួ​យស​ម្រូ​ល​និតិ​វិធី​ការងារ​បានល្អ និង​មាន​ភាពវាងវៃ។

មនុស្ស C ជា Compliance ជា​ក្រុមមនុស្ស​ដែល​តែងតែ​គិតពី​ច្បាប់ បទដ្ឋាន​គតិយុត្តិ​នានា ដោយ​ពួកគាត់​ជា​អ្នករៀបចំ​យុទ្ធសាស្ត្រ និង​ធ្វើ​អ្វីមួយ​ដោយ​ផ្តោតលើ​ការងារ​តាមច្បាប់ និង​មូលដ្ឋាន​គតិយុត្តិ​នានា។

លោក​ច្រឹ​ក សុខ​នី​ម​បាន​បន្តថា “ក្រុមមនុស្ស​ប្រភេទ​នេះ យើង​អាចធ្វើ​តេស្ត​ពួកគេ​តាមរយៈ​សំណួរ និង​សង្កេត​ពី​អត្ត​ច​រិ​ក​របស់គាត់ ហើយ​ក្រុមមនុស្ស​ប្រភេទ I និង​ D ពួកគាត់​អាចធ្វើ​ជា​ភ្នាក់ងារ​លក់​ពូកែ ព្រោះ​មនុស្ស​ប្រភេទ​នេះ មិន​ចូលចិត្ត​ធ្វើ​អ្វី​តាម​គេ​នោះទេ” ។ លោក​បន្តថា “ម្យ៉ាងទៀត ក្រុម Supportive នៅពេល​ក្រុម​ផ្សេង​មាន​បញ្ហា ពួកគេ​តែងតែ​ទៅ​ស្វែងរក​ដំណោះស្រាយ និង​សម្របសម្រួល” ។

លោក​បន្តថា  ក្រុមមនុស្ស​ប្រភេទ​នេះ ជា​ក្រុម​ដែល​ត្រូវ​ជ្រើសរើស​មក​ធ្វើការ​ក្នុង​វិស័យ​អចលនទ្រព្យ ព្រោះ​ពួកគេ​ដឹង​កន្លុក​ន្លៀត ច្បាប់ទម្លាប់ និង​យល់​ពី​តម្រូវការ​របស់​អតិថិជន​របស់​ពួកគាត់។លោក​បន្តថា ការធ្វើការងារ​ជា​ក្រុម​បែបនេះ បុគ្គលិក​មិនមាន​អារម្មណ៍​ឯកា​ឡើយ ព្រោះ​ពួកគេ​រង់ចាំ​គាំទ្រ​គ្នា​ទៅវិញទៅមក ឧទាហរណ៍​អ្នកណា​បោះ​ភ្ញៀវ​មក មាន​ក្រុម​ចាំ​ជួយ​ទំនាក់ទំនង​ការលក់​តែម្តង៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here