អភិបាលខេត្តត្បូងឃ្មុំជំរុញឲ្យមន្រ្តីជំនាញរៀបចំតំបន់រមណីយដ្ឋានទឹកធ្លាក់ហោង ដើម្បីទាក់ទាញទេសចរណ៍

0

ដោយៈ គង់ សូរិយា

ត្បូងឃ្មុំៈ អភិបាលខេត្តត្បូងឃ្មុំ លោកជាម ច័ន្ទសោភ័ណបានជំរុញឲ្យមន្រ្តីជំនាញពាក់ព័ន្ឋរៀបចំកែលម្អរមណីយដ្ឋានទឹកធ្លាក់ហោង ឲ្យក្លាយជារមណីយដ្ឋានទាក់ទាញ និងគំរូសម្រាប់់ខេត្តត្បូងឃ្មុំ។

រមណីយដ្ឋានទឹកធ្លាក់ហោង ស្ថិតក្នុងឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំមាន​ចម្ងាយប្រមាណ៣៨គីឡូម៉ែត្រពីទីរួមខេត្ត និងជារមណី​យដ្ឋានដែលមានទឹកធ្លាក់ដ៏ស្រស់ស្អាត។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានចាត់ឲ្យមន្ទីរជំនាញ សហការជាមួយអាជ្ញាធរដែនដី ធ្វើការសាងសង់ស្ពានឆ្លងអូរ ដាំកូនឈើ និងរៀបចំទីតាំងបរិវេណជុំវិញឲ្យបានស្អាត ឲ្យក្លាយទៅជារមណីយដ្ឋានគំរូប្រចាំខេត្ត តាមផែនការរបស់រដ្ឋបាលខេត្ត ដើម្បីទាក់ទាញស្រូបយកភ្ញៀវទេសចរ មកកម្សាន្តតំបន់ធម្មជាតិទឹកធ្លាក់ខួបប្រាំង ខួបវស្សានេះ។

ទឹកធ្លាក់ហោង គឺជាតំបន់ភ្នំក្រំថ្ម ហើយរូងថ្មរាប់សិបម៉ែត្រ ដែលមានល្បាក់ទឹកធ្លាក់ជាច្រើនថ្នាក់ ហើយមានទេសភាពស្រស់បំព្រង និងខ្យល់អាកាសបរិសុទ្ធ។ ទឹកធ្លាក់ហោង គឺជាតំបន់ភ្នំក្រំថ្ម ហើយរូងថ្មរាប់សិបម៉ែត្រ ដែលមានល្បាក់ទឹកធ្លាក់ជាច្រើនថ្នាក់ ហើយមានទេសភាពស្រស់បំព្រង និងខ្យល់អាកាសបរិសុទ្ធ។

ភ្ញៀវទេសចរតែងតែនាំគ្នា ទៅទស្សនាទេសភាពពិតៗ និងហែលទឹកកម្សាន្តលេងជាមួយល្បឿនទឹកហូរ នាខែវស្សា ក៏ដូចជាទៅដើម្បីអធិដ្ឋានព្រះពុទ្ធបដិមា និងសុំពរជ័យពីព្រះសង្ឃដែលនៅទីនោះ។

ក្នុងនោះដែរក្នុងនាមអាជ្ញាធរថ្នាក់ដឹកនាំ ក៏ដូចជាមន្ទីទេសចរណ៍បានអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ ដែលមកកម្រាន្តតំបន់នេះរួមគ្នារៀបចំ ថែរក្សាទឹកធ្លាក់ និងល្អាងថ្មហោង ឲ្យមានសម្រស់ធម្មជាតិស្រស់ត្រកាល ជាទីកម្សាន្តដ៏សែនមនោរម្យបែបធម្មជាតិ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិសម្រាប់មកសម្រាកលំហែកាយនៅទីនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here