វិបត្តិកូវីដ១៩ តម្លៃដីអាចនៅទ្រឹង ប្រើវិធីសាស្រ្តនេះដើម្បីទិញដីបានល្អ និងចំណេញ

0

ដោយ:គង់ សូរិយា

ភ្នំពេញៈ វិបត្តិជំងឺកូវីដ១៩ កំពុងធ្វើឲ្យមានការបារម្ភ តម្លៃដីធ្លីក៏នៅទ្រឹង ការទិញលក់ស្ងប់ស្ងាត់ ហេតុនេះ ការជ្រើសរើសវិនិយោគដីធ្លី ដែលមានវិធីសាស្រ្តត្រឹមត្រូវ នឹងធ្វើឲ្យយើងទិញដីបានល្អ តម្លៃល្អ និងអាចមានផលចំណេញលឿន ពិសេសអាចបញ្ចៀសហានិភ័យបាន។

- Video Advertisement -

អ្នកជំនាញអន្តរជាតិបានលើកជារូបមន្តមួយចំនួន ដើម្បីធ្វើឲ្យការវិនិយោគដីធ្លីទទួលបានផលចំណេញ ដោយក្បួនមួយចំនួនដូចជា ៖

សិក្សាលើសក្តានុពលទីតាំង

នៅពេលនិយាយពីអចលនទ្រព្យ គឺនិយាយពីទីតាំង ទីតាំង និងទីតាំង ព្រោះទីតាំងមានសារៈសំខាន់ណាស់ សំរាប់កំណត់ភាពជោគជ័យរបស់គម្រោងណាមួយ ព្រោះតម្លៃអចលទ្រព្យពិសេសដីធ្លី ដែលមានតម្លៃឡើងថ្លៃលឿន។ ទីតាំងដែលគួរវិនិយោគគួរធ្វើនៅតំបន់ ដែលស្ថិតក្នុងផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល តំបន់ព្រំដែន តំបន់ជាយក្រុង តំបន់ដែលមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាលជាដើម។

ប័ណ្ណកម្មសិទ្ឋ

ប័ណ្ណកម្មសិទ្ឋច្បាស់លាស់នៅកម្ពុជា ហាក់ដូចជាមានបញ្ហាស្មុគ្រស្មាញមួយ ដោយ​សារមន្រ្តីមូលដ្ឋាន និងមានសមត្ថកិច្ចបានលួចេញប្លង់ត្រួតលើគ្នា ដើម្បីផលប្រយោជន៍ទោះបីពួកគេដឹងថាខុសច្បាប់ក៏ដោយ។ ហេតុនេះ ការសិក្សាលំអិតម្តងហើយម្តងទៀត ពីប័ណ្ណកម្មសិទ្ឋដីធ្លីឬអចលនទ្រព្យ វានឹងអាចបញ្ចៀសហានិភ័យ ដែលធ្វើឲ្យការវិនិយោគរបស់លោក អ្នកមានសុវត្ថិភាព និងមានឳកាសចំណេញខ្ពស់។

ប្រើរូបមន្តពិសេស

តាមធម្មតាដីតែងមានការដាក់លក់ច្រើន ហេតុនេះមុនសម្រេចជ្រើសរើសយកទីតាំងណាមួយ អ្នកវិនិយោគអន្តរជាតិបានផ្តល់ជាយោបល់ថា គួរជ្រើសរើសដី៥០ទៅ១០០ទីតាំង ហើយជ្រើសរើសយក១០ក្បាលដីឬទីតាំង ដើម្បីយកមកវិភាគពីតម្លៃ ពីសក្តានុពលទីតាំង ដើម្បីប្រាកដថាដីដែលខ្លួនបានជ្រើសរើសពិតជាល្អ។

បន្ទាប់មកគេជ្រើសរើសយកដី៣ទៅ៤ទីតាំង ដើម្បីសម្រេចចិត្តចុងក្រោយថាគួរជ្រើសរើសដីណាមួយ ដែលមានសក្តានុពល ដែលអ្នកវិនិយោគអាចដឹងថា ដីដែលខ្លួនបានជ្រើសរើសពិតជាល្អ មានទីតាំងល្អ មានប័ណ្ណកម្មសិទ្ឋត្រឹមត្រូវ និងមានឳកាសចំណេញខ្ពស់៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here