ហាងកាហ្វេទំនើបទាន់សម័យ TAM70 ក្នុងគម្រោងបុរី 5Star Residence ក្បែរផ្លូវក្រវ៉ាត់ក្រុងទី៣បើកលក់ជាផ្លូវការ

0

ដោយ:គង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញផ្នែកលក់អចលនទ្រព្យដ៏ជោគជ័យមួយរូប អ្នកនាងJaneyបានពង្រីកមុខអាជីវកម្មថ្មីមួយទៀតដោយការបើកហាងកាហ្វេដ៏ទាន់សម័យ និងទំនើបមួយទៀតដែលមានឈ្មោះថាកាហ្វេតាមចិត្ត(TAM70)ស្ថិតនៅក្នុងគម្រោង 5Star Residence ក្បែររង្វង់មូលគួរស្រូវ ជិតផ្លូវក្រវាត់ក្រុងទី៣។

មួយរយៈចុងក្រោយនេះបើទោះបីជាកូវីដ១៩កំពុងបន្តរាតត្បាតក្នុងសហគមន៍នៅកម្ពុជាយ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកលក់អចលនទ្រព្យ អ្នកនាងjaneyបានលើកឡើងថាទីផ្សារអចលនទ្រព្យទាំងផ្នែកលំនៅដ្ឋានផ្ទាល់ដី និងលំនៅដ្ឋានសហកម្មសិទ្ធិនៅតែមានសភាពធម្មតា ជាក់ស្ដែងដូចជាគម្រោង GB Residence ដែរមានទីតាំងនៅផ្លូវក្រវាត់ក្រុងទី៣ ជិតផ្លូវ៦០ម៉ែត្រ ស្ថិតនៅក្នុងភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលកំពុងតែមានដំណើរការលក់ និងទទួលបានចំណាប់អារម្មណ៍ពីសំណាក់អតិថិជនយ៉ាងច្រើន។

- Video Advertisement -

អ្នកនាងJaneyបានមានប្រាប់ឱ្យដឹងនៅក្នុងអង្គសន្និសិតសារព័ត៌មានថា អ្នកនាងបានទទួលលក់គម្រោងថ្មីរបស់ក្រុមហ៊ុន GB Residence ដែលមានម្ចាស់រួមគ្នាជាមួយគម្រោង 5Star Residence និងទើបបានបុកគ្រឹះសាងសង់រួមជាមួយនឹងការបើកសម្ពោធហាងកាហ្វេតាមចិត្ត(TAM70)របស់អ្នកនាងផងដែរថា ចំពោះម៉ូតផ្ទះនីមួយៗនៅក្នុងគម្រោង GB Residence មានទំហំធំទូលាយ ទាំងប្រភេទលំនៅដ្ឋានខ្នាតតូច និងខ្នាតធំស្របតាមតំរូវការអតិថិជន ជាពិសេសមានកន្លែងចតរថយន្តបានយ៉ាងងាយស្រួល មានសន្តិសុខយាម២៤ម៉ោង ជាមួយនឹងការផ្តល់លក្ខខណ្ឌទិញងាយស្រួលដោយការទិញបង់ផ្ដាច់ ឬទិញដោយបង់រំលោះក៏បាន ដោយមានការថែមជូនសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះ និងការបញ្ចុះតំលៃពិសេសទៅដល់អតិជនផងដែរ។

ដោយឡែកហេតុផលដែលអ្នកនាងjaneyសម្រេចចិត្តបើកហាងកាហ្វេតាមចិត្ត(TAM70)នៅទីនោះដោយសារតែអ្នកនាងផ្តោតខ្លាំងទៅលើបុគ្គលិកក្នុងបុរីហ្វាយស្តារដើម្បីផ្តល់ភាពងាយស្រួលក្នុងការទិញកាហ្វេផឹកដែលមានរស់ជាតិឆ្ងាញ់បែបធម្មជាតិ ជៀសវាងការស្វែងរកការហ្វេពីខាងក្រៅដែលគ្មានគុណភាព និងប្រឈមជាមួយជំងឺកូវីដ១៩ដែលកំពុងរាតត្បាតនៅពេលបច្ចុប្បន្ននេះ។

នៅក្នុងឱកាសជាមួយគ្នានេះ អ្នកនាងក៏បានថ្លែងអំណរគុណទៅដល់បណ្តាសាធារណៈជនទូទៅ ជាពិសេសអតិថិជនដែលគាំទ្រគម្រោង GB Residence រួមជាមួយហាងកាហ្វេតាមចិត្ត (TAM 70) ដែលមានអាស័យដ្ឋាននៅជិតរង្វង់មូលគួស្រូវ ក្បែរផ្លូវក្រវាត់ក្រុងទី៣ ជិតផ្លូវ៦០ម៉ែត្រ ឬអាចបញ្ជាទិញបានតាមរយៈទូរស័ព្ទលេខ 069864222 ដោយមានការដឹកជញ្ជូនដល់លំនៅដ្ឋានតែម្ដង៕

 

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here